磅清扬省发生严重车祸 9名工人不幸遇难 劳工部介入抚恤

分类社会新闻
事件时间2026-05-23
地点磅清扬省
来源柬埔寨国家电视台
发布时间2026/05/24 07:01
详情描述
2026年5月23日上午,柬埔寨磅清扬省发生一起严重交通事故,造成9名工人不幸遇难,其中8名为女性。事故地点位于磅清扬省磅特拉拉县奥鲁赛乡萨拉勒5村。
劳工与职业培训部部长兴索于当日下午率领部门代表团前往现场,对遇难者表示哀悼,并向遇难者家属致以慰问。
劳工部表示,将通过国家社会保障基金(NSSF)介入处理后续事宜,确保遇难者家属能够根据柬埔寨劳动法及社会保障制度的相关规定,获得应有的赔偿与抚恤支持。
📋 简要摘要 ▸
5月23日,磅清扬省发生一起严重交通事故,造成9名工人(其中8名为女性)不幸遇难。劳工部部长兴索已率领代表团前往吊唁,并承诺通过国家社会保障基金(NSSF)为遇难者家属提供法律规定的赔偿与抚恤支持。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឯកឧត្តមរដ្ឋមន្ដ្រី ហេង សួរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពកម្មករនិយោជិត ដែលទទួលមរណភាពដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ នៅខេត្តកំពង់ឆ្នាំង
នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួង គោរពវិញ្ញាណក្ខន្ធសពបងប្អូនកម្មករនិយោជិតចំនួន ៩នាក់ (ស្រី ៨នាក់) ដែលបានទទួលមរណភាព ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ កាលពីព្រឹកមិញនេះ ស្ថិតនៅភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្ដែងនូវសមានទុក្ខយ៉ាងជ្រាលជ្រៅ និងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសព និងសាច់ញាតិទាំងអស់ ចំពោះការបាត់បង់ កូន ភរិយា និងឪពុកម្ដាយ ជាទីគោរពស្រឡាញ់។
បន្ថែមលើនេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នឹងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយដោះស្រាយទុក្ខលំបាកនានា របស់បងប្អូនកម្មករនិយោជិត ក៏ដូចជាក្រុមគ្រួសារសព ដើម្បីធានាថាពួកគាត់នឹងទទួលបាននូវអត្ថប្រយោជន៍ និងការគាំពារផ្សេងៗ ស្របតាមច្បាប់ស្ដីពីការងារ និងគោលការណ៍នៃរបបសន្តិសុខសង្គមជាធរមាន៕
作者: ប្រុស អាន
分类: ព័ត៌មានជាតិ