柬埔寨国家警察总署署长苏通之母逝世讣告

分类政务公告
事件时间2026年4月8日
地点柬埔寨
来源暹粒省政府
发布时间2026/04/09 08:40

详情描述

柬埔寨国家警察总署署长苏通的母亲于2026年4月8日因年迈逝世,享年95岁,暹粒省政府对此表示深切哀悼。
📋 完整原文 ▸
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប​ មានសេចក្តីក្តុកក្តួល​ និងសោកស្តាយជាអនេក​ ចំពោះដំណឹងមរណភាពរបស់​ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ដែលត្រូវជាម្តាយបង្កេីត ឯកឧត្តម​ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលបានទទួលមរណភាព នៅថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង០១:១២នាទីរំលងអាធ្រាត្រ ក្នុងជន្មាយុ៩៥ឆ្នាំ ដោយជរាពាធ។ ក្នុងវេលាប្រកបដោយសេចក្តីទុក្ខដ៏ក្រៀមក្រំនេះ យេីងខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខជូនចំពោះ ឯកឧត្តម​ នាយឧត្តមសេនីយ៍ និងលោកជំទាវ​ ព្រមទាំងក្រុមគ្រួសារ ដោយសេចក្តីអាឡោះ​អាល័យ សង្វេគជាទីបំផុត​ ចំពោះការបាត់បង់​ ម្តាយ​បង្កេីត ម្តាយក្មេក​ ជីដូនជាទីគោរពស្រឡាញ់​ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់​ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ​ ។ 🌎 [Website](https://siemreap.gov.kh/) 🗳 [Facebook](https://www.facebook.com/SiemReap.provincial?mibextid=LQQJ4d)  📱 [YouTube](https://youtube.com/@siemreapprovincialadminist1910?si=SfhhraJ4pQHfqrIL) 📱 [TELEGRAM Channel ](https://t.me/siemreapcando) 🚀 [TELEGRAM HotLine](https://t.me/+XSGZnTUNmB9lMzdl) 📱 [Siem Reap Smart City Data Platform](https://data.siemreap.gov.kh/)