劳工部在韩举办高棉社区排球友谊赛 24队参赛










分类劳工
事件时间2026-11-15
地点韩国论山市
来源柬埔寨劳工部
发布时间2026/11/16 10:56
详情描述
11月15日上午,柬埔寨劳工与职业培训部、柬埔寨驻韩国大使馆与皇家狮子协会联合韩国论山市政厅,在论山市体育场举办首届2026年高棉社区友谊排球赛。参赛的24支队伍由在韩柬埔寨劳工、留学生和侨民社区成员组成,比赛场地设在论山市体育场,位于忠清南道。
劳工部国务秘书代表部长出席,驻韩大使、皇家狮子协会主席及论山市市长到场,与约1000名在韩生活、学习和工作的柬埔寨人一同观赛。活动以“团结、健康、社区关怀与体育”为主题,让来自不同地区的劳工和社区成员聚在一起交流。
对在韩柬埔寨人更实用的是赛场边的配套服务:大使馆在现场设点,提供移动领事服务和劳工相关咨询,并安排免费健康检查。需要办证件、咨询劳务问题或做基础体检的人,可在使馆下次进社区设点时直接前往,不必专程跑一趟首尔。
比赛结果:冠军为京畿道ALL STAR队,获500万韩元奖金;亚军为坤多(敦道)队,获300万韩元;第三名苏万纳库马尔(议政府)队获150万韩元;第四名柬埔寨青年(清州043)队获50万韩元。
📋 简要摘要 ▸
柬埔寨劳工部、驻韩大使馆与相关社团联合韩国论山市政厅,于11月15日上午在论山市体育场举办首届2026年高棉社区友谊排球赛,共有24支由劳工、留学生和侨民组成的队伍参赛。三、四名队伍分别获得150万韩元和50万韩元奖金。
📋 完整原文 ▸
កម្ពុជារៀបចំព្រឹត្តិការណ៍ “ប្រកួតបាល់ទះពានរង្វាន់មិត្តភាពសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ” ដើម្បីពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពសហគមន៍ខ្មែរនៅកូរ៉េ
(ក្រុងនួនសាន, ប្រទេសកូរ៉េ)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសមាគមរាជសីហ៍ សហការជាមួយរដ្ឋបាលក្រុងនួនសាននៃសាធារណរដ្ឋកូរ៉េ បានរៀបចំព្រឹត្តិការណ៍ “ប្រកួតបាល់ទះពានរង្វាន់មិត្តភាពសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ លើកទី១ ឆ្នាំ២០២៦” នាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដោយមានក្រុមកីឡាករដែលជាពលករ សិស្សនិស្សិត និងសហគមន៍ខ្មែរ សរុបចំនួន ២៤ក្រុម ចូលរួមប្រកួតប្រជែងនៅកីឡដ្ឋានក្រុងនួនសាននៃសាធារណរដ្ឋកូរ៉េ នៅទីក្រុងនួនសាន ខេត្ត Chungcheongnam-do ។
កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ, ឯកឧត្តម ឃួន ផុនរតនៈ អគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ, ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍, ឯកឧត្តម ប៉ែក សុងហ្យ៉ុង អភិបាលក្រុងនួនសាន, សប្បុរសជន ព្រមទាំងបងប្អូនសហគមន៍ខ្មែរ ពលករ និងសិស្ស-និស្សិត ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅសាធារណរដ្ឋកូរ៉េ សរុបប្រមាណ ១ ០០០នាក់។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្រោមស្មារតី “រួមគ្នាដើម្បីសាមគ្គីភាព សុខភាព ការគាំពារសហគមន៍ និងកីឡា” ក្នុងគោលបំណងបង្កើតឱកាសឱ្យបងប្អូនពលករ និងសហគមន៍ខ្មែរមកពីតំបន់ផ្សេងៗ បានជួបជុំគ្នា ដើម្បីបង្កើតចំណងមិត្តភាព ផ្លាស់ប្តូរបទពិសោធ និងពង្រឹងស្មារតីសាមគ្គីភាព ក្នុងនាមជាប្រជាពលរដ្ឋខ្មែរដែលមានមាតុភូមិ និងអត្តសញ្ញាណជាតិរួមតែមួយ ទោះបីកំពុងរស់នៅឆ្ងាយពីមាតុប្រទេសក៏ដោយ។ លើសពីនេះក្នុងព្រឹត្តិការណ៍នេះ ស្ថានទូត ក៏បានរៀបចំផ្តល់សេវាសាធារណៈ ប្រឹក្សាយោបល់ពាក់ព័ន្ធនឹងការងារតាមរយៈសេវាចល័ត និងសេវាពិនិត្យសុខភាពដោយឥតគិតថ្លៃ ដើម្បីជួយសម្រួលដល់តម្រូវការ និងលើកកម្ពស់សុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅទីនោះផងដែរ។
ជាការពិតណាស់ ការប្រកួតកីឡាបាល់ទះមិត្តភាពនេះ មិនត្រឹមតែជាការប្រកួតប្រជែងដើម្បីស្វែងរកក្រុមជើងឯកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាបង្ហាញពីសមត្ថភាព វិន័យ សីលធម៌ និងស្មារតីកីឡារបស់យុវជនខ្មែរទៅកាន់សហគមន៍អន្តរជាតិ និងប្រទេសម្ចាស់ផ្ទះ តាមរយៈការប្រកួតប្រជែងដោយយុត្តិធម៌ ស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមក។ ព្រឹត្តិការណ៍នេះគឺជាសក្ខីភាពដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការ និងការយកចិត្តទុកដាក់រួមគ្នារបស់ស្ថាប័នពាក់ព័ន្ធ ក្នុងការលើកកម្ពស់សុខុមាលភាព បង្កើនភាពស្និទ្ធស្នាល និងពង្រឹងសាមគ្គីភាពក្នុងមហាគ្រួសារខ្មែរនៅសាធារណរដ្ឋកូរ៉េឱ្យកាន់តែរឹងមាំ និងមានភាពកក់ក្តៅថែមទៀត។
សូមបញ្ជាក់ថា ក្រុមដែលទទួលបានជ័យលាភីពីការប្រកួត ដែលជាម្ចាស់ជើងឯក បានទៅលើក្រុម ALL STAR (Gyeonggi-do) ដែលទទួលបានប្រាក់រង្វាន់ចំនួន ៥,០០០,០០០ វ៉ុន ខណៈដែលម្ចាស់ជើងឯករង បានទៅលើក្រុម ខុនដូ (ដុនថូ) ទទួលបានប្រាក់រង្វាន់ចំនួន ៣,០០០,០០០ វ៉ុន។ ចំណែកឯ ជ័យលាភីលេខ៣ បានទៅលើក្រុម សុវណ្ណកុមារ (អឺចុងប៊ូ) ទទួលបានប្រាក់រង្វាន់ចំនួន ១,៥០០,០០០ វ៉ុន និងជ័យលាភីលេខ៤ បានទៅលើក្រុម យុវជនកម្ពុជា (ឆុងជូ 043) ទទួលបានប្រាក់រង្វាន់ចំនួន ៥០០,០០០ វ៉ុន៕
#MLVT #HENGSour