茶胶省丈夫斧劈妻子致死 警方7小时擒凶




分类刑事案件
事件时间2026-10-29
地点茶胶省
来源CN123
发布时间2026/10/30 14:24
详情描述
2026年10月29日凌晨5时30分,茶胶省德兰卡县昂达索乡波雷隆登村一处民宅内发生命案。31岁柬伊斯兰(占族)女性艾·玛丽亚斯(又称妮塔)在自家屋内死亡,嫌疑人是她30岁的丈夫诺·孙哈。德兰卡县警察局联合茶胶省警察局技术科学办公室到场处置。
法医与地方委员会检查遗体后发现多处严重伤痕:左侧眉部上方额头有深刺伤,右眼周围与嘴唇有瘀伤,头部右侧及后侧有刺伤,胸口有黑色瘀痕,脚踝处也有伤。警方据此判断,死者系遭硬物反复击打致死。嫌疑人面对警方供述,事发前他与妻子发生争吵,情绪失控后抽出木制斧柄(无斧刃)连续击打对方,致其死在屋内床上。
警方通报的处置时间是:凌晨5时30分接报,昂达索乡行政警察站上报后,县警察局力量会同省警察局技术部门立即赶赴现场勘查,并同步展开追查;当天中午12时15分,嫌疑人被抓获,距案发不足7小时。案件由茶胶省警察局长督办,省初级法院副检察官协调相关法律程序。
目前嫌疑人已被立案并移送茶胶省初级法院,按法律程序处理,具体罪名认定与量刑以法院审理结果为准。在当地生活或务工的读者,如接触到家暴、持械威胁一类线索,可直接向乡行政警察站报案,并留存接报记录,不要只靠亲属私下调解了结。
📋 简要摘要 ▸
10月29日凌晨5时30分,茶胶省德兰卡县一处民宅内发生命案,一名男子持斧头砍死自己的妻子。德兰卡县警方联合省警察局展开追查,案发不足7小时即锁定并逮捕凶手。警方称此案体现了基层快速反应能力,案件正依法进一步处理。
📋 完整原文 ▸
ប្ដីកំណាចដែលជាឃាតកវាយសម្លាប់ប្រពន្ធត្រូវបាននគរបាលខេត្ដតាកែវឃាត់ខ្លួនក្រោយកើតហេតុបានរយៈពេល៧ម៉ោង
ខេត្តតាកែវ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបង្ហាញនូវស្នាដៃបង្ក្រាបបទល្មើសយ៉ាងក្តៅគគុក និងឆាប់រហ័សបំផុត ដោយចំណាយពេលមិនដល់ ៧ម៉ោងផង ឈានដល់ការវែកមុខ និងឃាត់ខ្លួនឃាតករដៃឆៅ ដែលត្រូវជាប្តី វាយសម្លាប់ប្រពន្ធរបស់ខ្លួនយ៉ាងសាហាវព្រៃផ្សៃ ដោយខ្នងពូថៅ។
ហេតុការណ៍ឃាតកម្មដ៏រន្ធត់នេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៥ និង ៣០នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ស្ថិតក្នុងផ្ទះទាមបេតុងប្រក់ស័ង្កសីមួយកន្លែង ក្នុងភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ ជនរងគ្រោះមានឈ្មោះ អ៊ែល ម៉ារីយ៉ាស់ (ហៅនីតា) ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅកន្លែងកើតហេតុខាងលើ។ ចំណែកឯជនសង្ស័យជាប្តីមានឈ្មោះ ណុប ស៊ុនហាក់ ភេទប្រុស អាយុ ៣០ឆ្នាំ។
លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានពីប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសោម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានសហការយ៉ាងស្អិតរមួតជាមួយកម្លាំងជំនាញការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ចុះអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ ដោយមិនទុកឱ្យឃាតករមានឱកាសគេចខ្លួនឡើយ។
តាមការពិនិត្យយ៉ាងល្អិតល្អន់របស់គណៈកម្មាធិការមូលដ្ឋាន និងគ្រូពេទ្យជំនាញ បានរកឃើញស្នាមរបួសធ្ងន់ធ្ងរជាច្រើនកន្លែងលើសាកសព ដូចជា៖ ស្នាមរបួសមុតចូលជ្រៅនៅថ្ងាសលើចិញ្ចើមឆ្វេង, ស្នាមជាំក្នុងរង្វង់ភ្នែកស្តាំ និងបបូរមាត់, របួសមុតចូលក្បាលផ្នែកខាងស្តាំ និងខាងក្រោយ, ស្នាមជាំខ្មៅលើដើមទ្រូង និងស្នាមរបួសត្រង់កែងជើង ដែលបញ្ជាក់យ៉ាងច្បាស់ថា ជនរងគ្រោះត្រូវបានវាយធ្វើទារុណកម្មនឹងវត្ថុរឹងយ៉ាងដំណំរហូតដល់ស្លាប់។
ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី លោក ស៊ឹម ជុំសុខហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត កម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវយ៉ាងសកម្ម និងប្រកបដោយវិជ្ជាជីវៈ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាប្តី នៅវេលាម៉ោង ១២ និង ១៥នាទីថ្ងៃត្រង់ នាថ្ងៃដដែលនោះតែម្តង។ នេះសបញ្ជាក់ឱ្យឃើញពីចំណាត់ការយ៉ាងរហ័ស ទាន់ពេលវេលា និងជំនាញស៊ើបអង្កេតដ៏មុតស្រួចរបស់កងកម្លាំងនគរបាល ក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ណុប ស៊ុនហាក់ បានព្រមឆ្លើយសារភាពថា ខ្លួនពិតជាបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ រួចក៏ទប់កំហឹងមិនបាន ទាញយកដងពូថៅឈើ (គ្មានផ្លែ) វា.យសន្ធាប់ទៅលើប្រពន្ធបណ្ដាលឲ្យស្លា.ប់យ៉ាងអាណោចអាធ័មនៅលើគ្រែក្នុងផ្ទះពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការបន្តតាមច្បាប់យ៉ាងតឹងរ៉ឹងបំផុត។ ជោគជ័យនៃការបង្ក្រាបដ៏ឆាប់រហ័សនេះ ទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់មហាជន និងបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់កងកម្លាំងនគរបាលខេត្តតាកែវ ក្នុងការការពារសន្តិសុខ សុវត្ថិភាព និងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។