劳工部西港特区反性别暴力行动启动 1200人参与

劳工部西港特区反性别暴力行动启动 1200人参与
劳工部西港特区反性别暴力行动启动 1200人参与
劳工部西港特区反性别暴力行动启动 1200人参与
劳工部西港特区反性别暴力行动启动 1200人参与
劳工部西港特区反性别暴力行动启动 1200人参与
劳工部西港特区反性别暴力行动启动 1200人参与
劳工部西港特区反性别暴力行动启动 1200人参与
劳工部西港特区反性别暴力行动启动 1200人参与
劳工部西港特区反性别暴力行动启动 1200人参与
劳工部西港特区反性别暴力行动启动 1200人参与
1/10
分类劳工/社会
事件时间2026-11-18
地点西港经济特区
来源柬埔寨劳工部
发布时间2026/11/18 22:07

详情描述

11月18日,劳工部在西哈努克市西港经济特区举行16天反对性别暴力行动启动仪式,主题为“共同促进良好职场行为与关系”。国务秘书索万·万纳拉代表劳工部长兴索主持,省政府、相关部门、雇主、工会、工人及发展伙伴代表约1200人参加。 劳工部在仪式上表示,职场暴力与骚扰不只是社会或道德问题,也属于安全问题,会波及员工的心理健康和人身安全,并影响生产率以及企业、工厂的抗风险能力。该部称正把反暴力、反骚扰工作纳入职业安全与健康框架内推进,目的是把尊重与平等落实到日常管理,形成安全、有尊严的工作环境。 对特区工厂来说,配合这项行动的具体做法包括健全内部投诉与处理机制,组织反骚扰宣传和员工培训。16天为宣传活动期,具体日程需向劳工部确认。劳工部同时提到,政府已通过多项对接国际文书的法规,并在五角战略第一阶段和国家发展战略计划中列入性别平等与保护妇女权利的内容。 同一场合,劳工部还就厄尔尼诺现象下的高温热应激提出要求:企业、公司、工厂应提前开展风险评估、制定应对预案,减少热源并改善作业环境,保证饮用水供应,合理安排工作与休息时间,加强培训和应急准备,保障水、电供应及安全运营,并对相关情况记录、跟踪和持续改进。 劳工部呼吁各相关方在16天宣传期结束后继续合作,把宣传内容和各项措施转为常态执行,而不是止于一次活动。
📋 简要摘要 ▸
劳工部在西港经济特区举行16天反对性别暴力行动启动仪式,主题为“共同促进良好职场行为与关系”。国务秘书索万·万纳拉代表部长兴索主持,省政府、相关部门、雇主、工会、工人及发展伙伴代表约1200人参加。官方表示,行动旨在把尊重与平等落实到日常管理,建设安全、有尊严的工作环境,并借此提升劳动生产率。
📋 完整原文 ▸
ក្រសួងការងារបើកយុទ្ធនាការ ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (ព្រះសីហនុ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការ ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់ឥរិយាបថនិងទំនាក់ទំនងការងារល្អ” ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត ស្ថាប័នពាក់ព័ន្ធ តំណាងនិយោជក សហជីព កម្មករនិយោជិត និងដៃគូអភិវឌ្ឍន៍ សរុបប្រមាណ ១ ២០០នាក់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។ យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណងបង្កើនការផ្សព្វផ្សាយអំពីការលុបបំបាត់អំពើហិង្សានៅកន្លែងធ្វើការ ព្រមទាំងជំរុញឱ្យភាគីពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ចំពោះការបង្ការ ទប់ស្កាត់ និងឆ្លើយតបនឹងអំពើហិង្សានិងការបៀតបៀននៅកន្លែងធ្វើការប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព សមភាព និងសមធម៌ ក៏ដូចជាពង្រឹងការប្ដេជ្ញាចិត្តរក្សាសុជីវធម៌ សីលធម៌ និងសុវត្ថិភាពនៅកន្លែងធ្វើការ។ លោកជំទាវរដ្ឋលេខាធិការប្រចាំការបានគូសបញ្ជាក់ថា ការប្រើអំពើហិង្សានិងបៀតបៀនលើកម្មករនិយោជិតនៅកន្លែងធ្វើការ មិនមែនត្រឹមតែជាបញ្ហាសង្គម ឬអំពើអសីលធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបញ្ហាសុវត្ថិភាពដ៏គួរឱ្យព្រួយបារម្ភផងដែរ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត សុវត្ថិភាព ផលិតភាព និងភាពធន់របស់សហគ្រាស ក្រុមហ៊ុន រោងចក្រ។ ដោយសង្កេតឃើញនូវចំណុចនេះ ក្រសួងបានខិតខំធ្វើយុទ្ធនាការលុបបំបាត់ និងការទប់ស្កាត់អំពើហិង្សានិងការបៀតបៀនដោយផ្អែកលើយេនឌ័រ នៅក្នុងក្របខ័ណ្ឌសុវត្ថិភាពនិងសុខភាពការងារ ដើម្បីផ្ដល់ការការពារដល់បងប្អូនកម្មករនិយោជិតទាំងអស់គ្នា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានខិតខំលើកកម្ពស់បរិយាកាសវិនិយោគ និងបានដាក់ចេញនូវគោលនយោបាយគាំទ្រនានាក្នុងដំណើរឆ្ពោះទៅសម្រេចបាននូវវប្បធម៌មិនប្រើហិង្សានិងការបៀតបៀន ព្រមទាំងសមភាពយេនឌ័រនៅក្នុងពិភពការងារ ព្រមទាំងបានអនុម័តក្របខ័ណ្ឌច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាច្រើនស្របតាមលិខិតុបករណ៍អន្តរជាតិ ដើម្បីលើកកម្ពស់និងការពារសិទ្ធិស្ត្រី​ ជាពិសេសបានចេញសកម្មភាពជាគន្លឹះនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដែលជាត្រីវិស័យតម្រង់ទិសសម្រាប់ក្រសួង-ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចរបស់ស្ត្រីឱ្យកាន់តែល្អប្រសើរឡើង។ លោកជំទាវក៏បានលើកឡើងពីសារៈសំខាន់នៃការត្រៀមខ្លួនឆ្លើយតបនឹងភាពតានតឹងដោយកម្ដៅនៅកន្លែងធ្វើការ ក្នុងបរិបទនៃការវិវត្តបាតុភូតអ៊ែលនីញ៉ូ (El Niño) ដោយជំរុញឱ្យសហគ្រាស ក្រុមហ៊ុន រោងចក្រ៖ ត្រូវធ្វើការវាយតម្លៃហានិភ័យ និងរៀបចំផែនការឆ្លើយតបជាមុន, ត្រូវកាត់បន្ថយនូវប្រភពកម្ដៅ និងកែលម្អបរិយាកាសការងារ, ត្រូវធានាទឹកស្អាតសម្រាប់ទទួលទាន និងរៀបចំការងារនិងការសម្រាកឱ្យសមស្រប, ត្រូវពង្រឹងការបណ្ដុះបណ្ដាល និងការត្រៀមសង្គ្រោះបន្ទាន់, ត្រូវត្រៀមការផ្គត់ផ្គង់ទឹក ថាមពល និងការបន្តប្រតិបត្តិការប្រកបដោយសុវត្ថិភាព ហើយក៏ត្រូវកត់ត្រា តាមដាន និងកែលម្អជាបន្តបន្ទាប់ផងដែរ។ បន្ថែមពីនេះ ក្រសួងក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធឱ្យបន្តសហការគ្នាក្នុងការបង្ការនិងលុបបំបាត់អំពើហិង្សានិងការបៀតបៀននៅកន្លែងធ្វើការ ពោលគឺមិនមែនបញ្ចប់ត្រឹមយុទ្ធនាការនេះឡើយ ប៉ុន្តែត្រូវប្រែក្លាយសារអប់រំ និងវិធានការនានាឱ្យទៅជាការអនុវត្តជាប្រចាំ ដើម្បីកសាងវប្បធម៌ការងារវិជ្ជមាន កន្លែងធ្វើការប្រកបដោយសុវត្ថិភាព សុខុមាលភាព និងសន្តិភាព ព្រមទាំងរួមចំណែកលើកកម្ពស់ផលិតភាព និងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា៕ #MLVT #HENGSour