卫生部部长主持医疗私营部门工作组会议

分类政务
事件时间2026-09-23 08:30
地点金边
来源柬埔寨卫生部
发布时间2026/09/23 17:19

详情描述

2026年9月23日上午8时30分,柬埔寨卫生部在金边举行政府-私营部门医疗工作组会议。卫生部部长Chheang Ra与私营部门医疗工作组共同主席Tan Kim Meng共同主持会议,来自相关政府部门、机构及私营医疗机构的代表共87人出席。 会议旨在探讨医疗行业发展现状,并针对私营医疗机构反馈的问题进行协调与解决。Chheang Ra部长在会上要求相关部门及技术工作组,依据现行法律法规,加快处理私营部门提出的诉求。他强调,政府将医疗领域视为优先发展方向,医疗服务质量与从业人员的职业道德至关重要。此外,针对人工智能在医疗领域的应用,部长指出,尽管技术能提供辅助,但医疗决策的最终责任仍由专业医务人员承担。 私营部门代表Tan Kim Meng对卫生部积极回应并解决行业关切表示认可,并在会上提出了私营医疗机构面临的具体问题与建议。 会议最终达成共识,双方将进一步加强公共与私营部门的合作,在符合现行法规的前提下,优化公共服务流程,提升办事效率,以共同保障民众的健康福祉。
📋 简要摘要 ▸
卫生部部长Chheang Ra主持召开政府-私营部门医疗工作组会议,与私营医疗机构代表共同探讨行业发展及政策优化,旨在提升柬埔寨医疗服务质量与营商便利度。
📋 完整原文 ▸
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកសុខាភិបាល “ឋ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ______ រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០នាទីព្រឹក នៅទីស្តីការក្រសួងសុខាភិបាល មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកសុខាភិបាល “ឋ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឧកញ៉ាវេជ្ជបណ្ឌិត តាន់ គឹមមេង សហប្រធានក្រុមការងារ “ផ្នែកសុខាភិបាល” តំណាងផ្នែកឯកជន និងមានការចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន លោក លោកស្រីប្រធាន អនុប្រធាន និងមន្រ្តី នៃអង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងមកពីគ្រឹះស្ថានសុខាភិបាលឯកជន សរុបចំនួន៨៧រូប ដើម្បីពិភាក្សាវឌ្ឍនភាព និងពិនិត្យដោះស្រាយនូវព័ត៌មានត្រឡប់ ពាក់ព័ន្ធវិស័យសុខាភិបាលឯកជន។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរដល់ក្រុមការងារវិស័យឯកជន ដែលបានលើកយកបញ្ហាមកពិភាក្សាដោះស្រាយ ដើម្បីធ្វើយ៉ាងណាជំរុញដល់កិច្ចសហប្រតិបត្តិការនិងវិស័យឯកជន។ បន្ថែមពីនេះ ជំរុញឱ្យអង្គភាពពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេសធ្វើការដោះស្រាយនូវបញ្ហារបស់វិស័យឯកជនឱ្យបានឆាប់រហ័ស និងស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា ប្រមុខរាជរដ្ឋាភិបាល បានចាត់ទុកវិស័យសុខាភិបាលជាវិស័យអាទិភាព ដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការបម្រើសេវាសុខាភិបាលឱ្យកាន់តែមានគុណភាព និងអ្នកបម្រើសេវាត្រូវមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ព្រោះគុណភាពសេវាជាចំណុចសំខាន់ចម្បង។ បន្ថែមពីនេះ ការរីកចម្រើននៃបច្ចេកវិទ្យា អាចជួយការងារជាច្រើន ស្របពេលបច្ចេកវិទ្យា AI អាចជួយការងារក្នុងវិស័យសុខាភិបាលបានជាច្រើន ប៉ុន្តែអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ជាអ្នកសម្រេចចិត្តចុងក្រោយ ព្រោះបច្ចេកវិទ្យាមិនអាចជំនួយឱ្យការសម្រេចចិត្តរបស់មនុស្សបានទាំងស្រុងឡើយ។ ក្នុងឱកាសនោះ ឧកញ៉ាវេជ្ជបណ្ឌិត តាន់ គឹមមេង តំណាងវិស័យឯកជន បានកោតសរសើរដល់ក្រសួងសុខាភិបាល ដែលមានការទទួលខុសត្រូវខ្ពស់ ក្នុងការដោះស្រាយបញ្ហាដែលជាកង្វល់របស់វិស័យឯកជន និងបានលើកយកនូវបញ្ហា និងកង្វល់របស់វិស័យឯកជនមកដាក់ជូនកិច្ចប្រជុំដោះស្រាយ។ កិច្ចប្រជុំបានដោះស្រាយពីបញ្ហាលើកឡើង និងសំណូមពររបស់វិស័យឯកជន ដោយការអនុវត្តត្រូវស្របតាមលក្ខខណ្ឌនានា ឬលិខិតបទដ្ឋានជាធរមាន និងការពន្លឿនការងារក្នុងការបម្រើសេវាសាធារណៈឱ្យបានកាន់តែឆាប់រហ័ស និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជនឱ្យកាន់តែស្អិតរមួត ក្នុងគោលដៅរួមធានាលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ៕ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)