瑞士副总统卡西斯到访坤塔帕花医院 卫生部代表接待










分类医疗外交
事件时间2026-11-14
地点金边
来源柬埔寨卫生部
发布时间2026/11/15 10:23
详情描述
11月14日(星期六)下午,瑞士联邦副总统兼外长伊尼亚齐奥·卡西斯到访金边坤塔帕花医院,了解该院为柬埔寨儿童提供的诊疗服务。卫生部国务秘书伊·孙纳拉代表卫生部长秦拉接待,经济财政部国务秘书兼坤塔帕花基金会执行主席占·纳里一同出席。消息由柬埔寨卫生部对外发布。
卡西斯此行是出席在柬埔寨举行的第20届法语国家组织峰会期间安排的行程之一。他在院内表示,坤塔帕花医院三十多年来持续为柬埔寨儿童提供检查、咨询和治疗服务,医院的可持续运营是确保柬埔寨儿童继续获得有质量、可信赖医疗服务的关键。他提到,柬埔寨政府通过坤塔帕花柬埔寨基金会和瑞士坤塔帕花基金会支持医院运转,并称家长和监护人带孩子前来就医所体现的信任,反映了医疗服务质量和医护人员在救治儿童方面的投入。
伊·孙纳拉对瑞士联邦的关注与支持表示感谢,并肯定院方管理层、医生和医护人员在保障儿童诊疗服务质量、安全与持续性方面的作用。
对普通读者而言,这次访问属于医疗外交层面的交流,卫生部通稿未提及新的援助金额、签署协议或就诊安排调整。需要了解就诊和收治条件的家长,应以医院现行公告为准,不必因这次访问改变就医计划;若要跟进双方合作是否有具体落地内容,可留意卫生部后续发布。
📋 简要摘要 ▸
11月14日下午,瑞士联邦副总统兼外长伊尼亚齐奥·卡西斯参观金边坤塔帕花医院,卫生部国务秘书代表部长秦拉、经济财政部国务秘书兼坤塔帕花基金会执行主席一同接待。此次访问由柬埔寨卫生部对外发布,官方通稿未披露会谈具体议题与援助金额。
📋 完整原文 ▸
ក្រសួងសុខាភិបាលទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកឧត្តម Ignazio Cassis អនុប្រធានាធិបតីនៃសហព័ន្ធស្វីស និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៅមន្ទីរពេទ្យគន្ធបុប្ផា។
——
រាជធានីភ្នំពេញ៖ រសៀលថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម Ignazio Cassis អនុប្រធានាធិបតីនៃសហព័ន្ធស្វីស និងជារដ្ឋមន្ត្រីក្រសួងការបរទេស បានអញ្ជើញបំពេញទស្សនកិច្ចនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដើម្បីស្វែងយល់ពីការផ្តល់សេវាថែទាំ និងព្យាបាលជំងឺជូនកុមារកម្ពុជា ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ នៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម Ignazio Cassis បានសម្តែងការកោតសរសើរចំពោះសមិទ្ធផល និងការរីកចម្រើនរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានបន្តបេសកកម្មផ្តល់សេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនកុមារកម្ពុជាអស់រយៈពេលជាង ៣ទសវត្សរ៍មកហើយ ព្រមទាំងបានគូសបញ្ជាក់ថា និរន្តរភាពនៃមន្ទីរពេទ្យគឺជាកត្តាដ៏សំខាន់ ដើម្បីធានាឱ្យកុមារកម្ពុជាបន្តទទួលបានសេវាថែទាំសុខភាព ប្រកបដោយគុណភាព និងទំនុកចិត្ត។
ឯកឧត្តមក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានានិរន្តរភាព នៃប្រតិបត្តិការមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការគាំទ្ររបស់មូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីស ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការរួមចំណែករក្សានូវនិរន្តរភាពនៃសេវាថែទាំ និងព្យាបាលជំងឺជូនកុមារ។ បន្ថែមពីនេះ ក៏មានការចាប់អារម្មណ៍ចំពោះទំនុកចិត្ត និងក្តីសង្ឃឹមរបស់មាតាបិតា និងអាណាព្យាបាល ដែលបាននាំកូនមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យ ដែលចាត់ទុកថា ទំនុកចិត្តរបស់ប្រជាពលរដ្ឋ គឺជាសក្ខីភាពដ៏មានតម្លៃដែលឆ្លុះបញ្ចាំងពីគុណភាពសេវាសុខាភិបាល និងការលះបង់ប្រកបដោយវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ក្នុងការថែទាំ និងសង្គ្រោះជីវិតកុមារ។
ជាការឆ្លើយតប ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការយកចិត្តទុកដាក់ និងការគាំទ្ររបស់សហព័ន្ធស្វីស ព្រមទាំងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលមន្ទីរពេទ្យគន្ធបុប្ផា ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាការផ្តល់សេវាថែទាំ និងព្យាបាលជំងឺជូនកុមារកម្ពុជា ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព។
ដំណើរទស្សនកិច្ចនេះបានបង្ហាញពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការគាំទ្ររួមគ្នា ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល និងធានាឱ្យកុមារគ្រប់រូបទទួលបានសេវាថែទាំសុខភាពប្រកបដោយសមធម៌ និងគុណភាព។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)