农业部官员视察班迭棉吉省洪水灾情






分类社会
事件时间2026-10-02
地点班迭棉吉省
来源柬埔寨农林渔业部
发布时间2026/10/03 15:44
详情描述
2026年10月2日,柬埔寨农业部副国务秘书兼蒙哥波雷地区政府工作组组长谢成(Chea Cheng),协同工作组副组长丹潘纳拉(Tan Phannara)、当地政府官员及相关专业人员,前往班迭棉吉省蒙哥波雷地区视察洪水灾情。
此次视察重点评估了当地环路沿线的洪水状况、道路基础设施的受损程度,以及洪水对民众日常出行的具体影响。
针对洪水导致班迭棉吉省蒙哥波雷县班迭娘公社班迭娘寺庙周边被淹,造成民众前往寺庙参与宗教活动及供奉受阻的情况,谢成带领工作组向该寺庙住持捐赠了物资与善款,以协助寺庙在灾情期间的日常运作,并用于救助当地受灾及被疏散的民众。
此次捐赠的物资包括:大米100公斤、5箱方便面、5箱瓶装水、5提鱼露、5提酱油,以及猪肉、牛肉、鸡肉和鸡蛋等食品。此外,工作组还捐赠了120万瑞尔现金。
📋 简要摘要 ▸
农业部官员视察班迭棉吉省蒙哥波雷地区洪水灾情,评估道路基础设施受损及对民众出行的影响。
📋 完整原文 ▸
ឯកឧត្តមអនុរដ្ឋលេខធិការ ជា ឆេង អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់តាមបណ្តោយផ្លូវក្រវាត់ក្រៅ ការខូចខាតនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងផលប៉ះពាល់លើការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ
======================
នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី និងឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់តាមបណ្តោយផ្លូវក្រវាត់ក្រៅ ដើម្បីវាយតម្លៃពីស្ថានភាពទឹកជំនន់ក្នុងស្រុកមង្គលបូរី ការខូចខាតនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងផលប៉ះពាល់លើការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ជាកិច្ចបន្ទាប់ ឯកឧត្តមអនុរដ្ឋលេខធិការ ជា ឆេង បានបន្តចុះពិនិត្យស្ថានភាពទឹកជំនន់ដែលលិចបរិវេណវត្តបន្ទាយនាង ស្ថិតក្នុងឃុំបន្ទាយនាង ស្រុកមង្គលបូរី។ ដេីម្បីដោះស្រាយនូវការលំបាកនេះ និងផ្លូវធ្វើដំណើរដែលប្រជាពុទ្ធបរិស័ទជិតឆ្ងាយមិនអាចធ្វេីដំណើរទៅចូលរួមកាន់បិណ្ឌ ឬប្រគេនចង្ហាន់បាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី ដឹកនាំដោយ ឯកឧត្តមអនុរដ្ឋលេខធិការ ជា ឆេង បានរៀបចំគ្រឿងឧបភោគបរិភោគ និងទេយ្យទានប្រគេនជូនព្រះចៅអធិការវត្តដើម្បីជួយសម្រួលដល់ការចាត់ចែងក្នុងវត្តអារាមអំឡុងពេលជួបវិបត្តិនេះ ក៏ដូចជាជួយផ្គត់ផ្គង់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសនៅតំបន់នោះផងដែរ។
គ្រឿងឧបភោគបរិភោគ និងទេយ្យទានយកទៅប្រគេនរួមមាន៖ អង្ករ ១០០គីឡូក្រាម មីជាតិ ៥កេស ទឹកសុទ្ធ ៥កេស ទឹកត្រី ៥យួរ ទឹកស៊ីអីវ ៥យួរ សាច់គោ សាច់ជ្រូក សាច់មាន់ ស៊ុតមាន់ និងបច្ច័យ ១ ២០០ ០០០រៀល៕
👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ [Website](https://www.maff.gov.kh/) | [Facebook](https://web.facebook.com/maff.gov.kh/) | [Youtube](https://www.youtube.com/@-maff2) | [Telegram](https://t.me/maff_gov_kh)