金边菩森芷区破获网络诈骗窝点 抓获12名外籍嫌犯 缴获大量设备




分类治安
事件时间2026-04-24
地点金边菩森芷区
来源柬埔寨通讯社
发布时间2026/04/25 17:39
详情描述
2026年4月24日傍晚,金边市统一指挥部在菩森芷区宗周2分区佳瑞园区(Borey Charey)开展突击行动,成功捣毁一处网络诈骗窝点。
此次行动由金边市市长坤盛及金边市警察局局长尊那林指挥,菩森芷区当局配合,并由金边初级法院副检察官杭桑波协调法律程序。执法人员在现场抓获12名孟加拉国籍嫌疑人,并查获大量作案工具,包括26台一体机电脑、13台显示器、11台主机以及14本护照。
经调查及电子设备取证,该团伙利用位于佳瑞园区06J号的窝点,伪装成旅游公司,通过网络销售虚假旅游套餐,诈骗目标涉及孟加拉国及其他国家。
柬埔寨首相洪玛奈于2026年4月23日的内阁全体会议上明确下令,要求相关执法部门持续严厉打击网络诈骗犯罪,执法行动将常态化进行,绝不姑息。
此外,柬埔寨《反网络诈骗法》已于2026年4月7日正式生效。该法共5章24条,针对网络诈骗、组织诈骗中心、招募培训诈骗人员、非法收集个人身份信息及洗钱等5类犯罪行为设定了严厉处罚,最高刑罚可判处终身监禁,并处以最高10亿瑞尔的罚款,同时将没收犯罪所得资产。
📋 简要摘要 ▸
金边市统一指挥部在菩森芷区宗周2分区佳瑞园区开展突击行动,成功捣毁一处网络诈骗窝点。行动中抓获12名孟加拉国籍嫌犯,并查获电脑、服务器及护照等作案工具。该团伙伪装成旅游公司进行诈骗。
📋 完整原文 ▸
បង្ក្រាបទីតាំងឆបោក Online Scam ក្នុងបុរីជារី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនជាតិបង់ក្លាដែស ១២នាក់
(ភ្នំពេញ) កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) មួយកន្លែងស្ថិតក្នុងបុរីជារីផ្ទះលេខ ០៦J ផ្លូវលេខ ០៧ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនជាតិបង់ក្លាដែស ចំនួន ១២នាក់ និងដកហូតកុំព្យូទ័រ All-in-One ចំនួន ២៦គ្រឿង, ម៉ូនីទ័រ ១៣គ្រឿង, ធុង CPU ១១គ្រឿង និងលិខិតឆ្លងដែនចំនួន ១៤ក្បាល។
ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង កាលពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ក្រោមការបញ្ជាពីឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការចូលរួមពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
យោងតាមការស៊ើបអង្កេត និងពិនិត្យកោសល្យវិច្ច័យលើឧបករណ៍អេឡិចត្រូនិច សមត្ថកិច្ចបានរកឃើញថា ក្រុមជនសង្ស័យបានប្រើប្រាស់ទីតាំងខាងលើ ដើម្បីធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធអនឡាញ ក្រោមរូបភាពក្លែងបន្លំជាក្រុមហ៊ុនលក់កញ្ចប់ទេសចរណ៍ក្លែងក្លាយ ដែលមានគោលដៅទៅប្រទេសបង់ក្លាដេស និងប្រទេសផ្សេងទៀត។
ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃ ទី២៣ ខែមេសា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និង កងកម្លាំងពាក់ព័ន្ធទាំងអស់ បន្តការបង្ក្រាបបទល្មើសនេះដោយគ្មានបង្អង់ដៃឡើយ។ សម្តេចធិបតី បានបញ្ជាក់ថា ច្បាប់មានហើយ ដូច្នេះត្រូវតែអនុវត្តឱ្យបានម៉ត់ចត់ និងឱ្យមានប្រសិទ្ធភាពដោយមិនបន្ធូរដៃ និងដោយគ្មាន ការលើកលែងឡើយ ពោលគឺមិនបញ្ឈប់ត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ ដូចដែលមានមតិមួយចំនួន បានលើកឡើងនោះឡើយ។
សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចូលជាធរមានកាលពីម៉ោង ០០:០១ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ក្រោយការចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។
ច្បាប់នេះមាន៥ជំពូក និង២៤មាត្រា។ ជាមួយច្បាប់ នេះបទល្មើស ព្រហ្មទណ្ឌថ្មី ចំនួន៥ ត្រូវបានបង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការ អនុវត្ត គឺរួមមានៈ ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥- ការ បង្កើត ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។
បទល្មើសទាំងនេះបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការ ជាប់ ពន្ធនាគារ ខ្ពស់ បំផុតរហូត ដល់ ១ ជីវិត និង ពិន័យជាប្រាក់ ដល់ ទៅ ១ ០០០ លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើស ផងដែរ ៕
ប្រភព៖ លេខាធិការដ្ឋាន គ.ប.ឆ.ប.
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia