柬埔寨卫生部举办护理专业会议,强化医疗系统服务能力
| 分类 | 医疗卫生 |
|---|---|
| 事件时间 | 2026年4月7日 |
| 事件地点 | 金边王家医院 |
| 发布时间 | 2026-04-08 13:31 |
新闻摘要
柬埔寨卫生部在王家医院举办护理与助产士会议,通过与新加坡SingHealth合作,重点提升急诊、重症及新生儿护理的专业水平。
📄 完整原文 ▶ 查看原文 →
ពិធីបើកវគ្គសន្និសិទនៃការថែទាំ ស្តីពីតួនាទីគិលានុបដ្ឋាក ក្នុងប្រព័ន្ធសុខាភិបាល —— រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើក “សន្និសីទនៃការថែទាំ ស្តីអំពីតួនាទីគិលានុបដ្ឋាក និងឆ្មបក្នុងប្រព័ន្ធសុខាភិបាល” នៅមន្ទីរពេទ្យព្រះអង្គឌួង។ សន្និសិទនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ និងកំណត់ទិសដៅអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការសុខាភិបាលនាពេលបច្ចុប្បន្ន។ ក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ បានសង្កត់ធ្ងន់លើចំណុចយុទ្ធសាស្ត្រសំខាន់ៗចំនួន ៤ ដើម្បីជំរុញវិស័យថែទាំឱ្យកាន់តែរីកចម្រើន៖ ១-ការពង្រឹងជំនាញឯកទេស៖ ផ្ដោតសំខាន់លើផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកសង្គ្រោះកម្រិតធ្ងន់ (Critical Care) ដែលជាផ្នែកយុទ្ធសាស្ត្រមិនអាចខ្វះបានក្នុងមន្ទីរពេទ្យ ២-ការអភិវឌ្ឍវឌ្ឍនភាពវិជ្ជាជីវៈ៖ ជំរុញឱ្យគិលានុបដ្ឋាកអភិវឌ្ឍខ្លួន ពីអ្នកអនុវត្តតាមវេជ្ជបញ្ជា ទៅជាអ្នកឯកទេសគ្លីនិក អ្នកអប់រំ អ្នកស្រាវជ្រាវ និងអ្នកដឹកនាំ ៣-កិច្ចសហការអន្តរវិស័យ៖ ការរួមគ្នាដោះស្រាយបញ្ហាប្រឈម នៃកម្លាំងពលកម្ម ក្នុងក្របខ័ណ្ឌសុខាភិបាលជាតិ ៤-ការអនុវត្តស្តង់ដាអន្តរជាតិ៖ ការបញ្ចូលគ្នារវាងបទពិសោធន៍សកលពីក្រុមអ្នកជំនាញ SingHealth ជាមួយនឹងអាទិភាពយុទ្ធសាស្ត្ររបស់កម្ពុជា។ លោកជំទាវរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណចំពោះ ក្រុមគ្រូពេទ្យជំនាញ SingHealth ពីប្រទេសសិង្ហបុរី ដែលបានចែករំលែកបទពិសោធន៍លើការអប់រំតាមរយៈការធ្វើត្រាប់ (Simulation Based Education) និងការជួយវាយតម្លៃសមត្ថភាពគិលានុបដ្ឋាកនៅផ្នែកសង្គ្រោះបន្ទាន់ (ER) ផ្នែកសង្គ្រោះជំងឺធ្ងន់ (ICU) និងផ្នែកសង្គ្រោះទារក (NICU) ។ កិច្ចសហប្រតិបត្តិការនេះ នឹងជួយរៀបចំកម្មវិធីបណ្តុះបណ្តាលឱ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងគោលដៅធានាបាននូវការថែទាំប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋ។ ក្រសួងសុខាភិបាល ជឿជាក់ថាលទ្ធផលនៃសន្និសីទនេះ នឹងក្លាយជាទុនចំណេះដឹងដ៏សំខាន់សម្រាប់សិក្ខាកាមទាំងអស់ សម្រាប់យកទៅអនុវត្តផ្ទាល់ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ សូមបញ្ជាក់ថា អង្គសន្និសីទនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង លោកស្រីបណ្ឌិត Tracy Carol Ayre ប្រធានគិលានុបដ្ឋាយិកានៃក្រុម SingHealth តំណាងនាយកដ្ឋានសេវាសុខភាព ព្រមទាំងវាគ្មិនកិត្តិយសជាច្រើនរូបទៀតមកពីប្រទេសសិង្ហបុរី និងកម្ពុជា ព្រមទាំងប្រធានថែទាំថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សរុបចំនទន ១៥៥រូប និងសម្របសម្រួលដោយការិយាល័យគិលានុបដ្ឋាក និងឆ្មប។ **🌐** [Website](https://moh.gov.kh/kh/home 📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibex… 📱 [Telegram](https://t.me/MOHCambodia 📱 [X (twitter)](https://x.com/MohCambodia 📱 [Tiktok](https://www.tiktok.com/@mohcambodia 📱 [YouTube](https://www.youtube.com/@MOHCambodia)