柬埔寨王家军总司令旺比盛会见菲律宾军方代表,双方就加强军事合

分类外交
事件时间2026-09-15
地点金边
来源CN123
发布时间2026/09/15 12:30
详情描述
2026年9月15日上午,柬埔寨王家军总司令旺比盛在金边会见了菲律宾军方代表、菲律宾军队副监察长恩特罗·S·纳西斯准将。双方旨在通过此次会晤,进一步巩固两国军队间的友好关系与军事合作。
旺比盛对菲律宾政府及国防部派遣东盟观察员小组(AOT)进驻柬埔寨表示感谢。他指出,该小组在柬埔寨参与验证并监督相关停火协议的执行,对维护地区局势具有重要意义。会谈期间,旺比盛向菲律宾代表团详细介绍了柬埔寨与泰国边境的实际情况,以确保代表团掌握边境地区的最新动态。
恩特罗·S·纳西斯表示,菲律宾方面将持续关注东盟观察员小组的工作进展,并致力于提升该小组的履职效率。双方一致认为,通过加强合作与监督,有助于减少地区紧张局势,确保停火协议得到有效执行,从而维护地区的和平与稳定。
📋 简要摘要 ▸
柬埔寨王家军总司令旺比盛会见菲律宾军方代表,双方就加强军事合作及东盟观察员小组(AOT)在柬工作效率达成共识,旨在维护地区和平与稳定。
📋 完整原文 ▸
កម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការ និងប្រសិទ្ធភាពក្រុមអ្នកសង្កេតការណ៍អាស៊ាន
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ត្រី អេនតេរ៉ូ អេស ណាស៊ីស អនុប្រធានអធិការកិច្ច នៃកងទ័ពហ្វីលីពីន ដែលជាការរួមចំណែកបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិហ្វីលីពីន ដែលបានចាត់តាំងកម្លាំង AOT មកប្រចាំការនៅកម្ពុជា ដើម្បីចូលរួមផ្ទៀងផ្ទាត់ និងតាមដានការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ឱ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះ ឯកឧត្តម អគ្គមេបញ្ជាការ បានជម្រាបលោកឧត្តមសេនីយ៍ត្រី ប្រធានគណៈប្រតិភូ អំពីសភាពការណ៍ជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីឱ្យគណៈប្រតិភូបានជ្រាប និងក្តាប់បាននូវស្ថានភាពជាក់ស្តែងនៅតំបន់ព្រំដែន។
ក្រោយពីបានទទួលព័ត៌មាន និងក្តាប់បានពីស្ថានភាពជាក់ស្តែង លោកឧត្តមសេនីយ៍ត្រី អេនតេរ៉ូ អេស ណាស៊ីស បានបញ្ជាក់ពីការបន្តតាមដានការងាររបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងបន្តពង្រឹងប្រសិទ្ធភាពការបំពេញភារកិច្ចរបស់កម្លាំង AOT ដើម្បីរួមចំណែកកាត់បន្ថយភាពតានតឹង និងរក្សាបាននូវការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព៕