柬埔寨红十字会青年志愿者参与王太后90岁寿辰庆典





分类社会
事件时间2026-06-18
地点金边
来源金边皇家大学
发布时间2026/06/18 14:53
详情描述
2026年6月18日,柬埔寨红十字会于金边总部举行祈福诵经仪式,庆祝王太后诺罗敦·莫尼列·西哈努克90岁寿辰。柬埔寨红十字会主席文拉妮·洪森主持了此次活动。
来自皇家金边大学的柬埔寨红十字会青年志愿者参与了现场的协调与服务工作。仪式旨在通过诵经祈福,为王太后祝寿,祈愿王太后身体健康、长寿。
📋 简要摘要 ▸
2026年6月18日,柬埔寨红十字会青年志愿者在金边总部协助举办王太后90岁寿辰祈福仪式,仪式由文拉妮·洪森主持,旨在为王太后祈福。
📋 完整原文 ▸
នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែបឋមាសាឍ ឆ្នាំខាល អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ **សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា** ក្រុមយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចូលរួមសម្របសម្រួលក្នុងពិធីសូត្រមន្តចម្រើនព្រះជន្មថ្វាយ **សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ** ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃទិវាបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៩០ព្រះវស្សា ឈានចូល ៩១ព្រះវស្សា យ៉ាងឱឡារិកនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។
នៅក្នុងឱកាសដ៏មហាប្រពៃថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នាជាយុវជនកាកបាទក្រហមកម្ពុជា សូមលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រមទាំងទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមប្រោះព្រំសព្ទសាធុកាពរជ័យថ្វាយ **សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ** ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅ និងប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ។
#កាកបាទក្រហមកម្ពុជា