议员慰问前线伤病军人 强调国家关怀与支持

分类社会民生
事件时间2026-08-25
地点磅湛
来源柬埔寨国家电视台
发布时间2026/08/26 13:26
详情描述
2026年8月25日,磅湛省议员赫威拉(Heu Virak)及工作组,在皮尼乡(Peani)行政官员的陪同下,前往当地慰问两名因病休养的前线军人。
此次慰问的两名军人分别为:19岁的蒙占塔(Mon Chantha),其驻扎于达克拜寺(Ta Krabei)方向;30岁的丁萨万(Dim Savann),其驻扎于蒙贝(Mom Bei)地区。两人目前均因病请假在家休养。
赫威拉议员在现场转达了参议院主席洪森、国会主席昆索达丽、首相洪玛奈以及磅湛省政府工作组组长翁拉本的问候。他表示,国家领导层始终关注边境武装力量及其家属的生活状况。
赫威拉议员对两名军人为保卫国家领土完整、维护国家安全与和平所展现的奉献精神表示感谢。慰问期间,工作组向两名军人提供了经济援助,并祝愿他们早日康复,以便重返岗位继续履行职责。
📋 简要摘要 ▸
磅湛省议员慰问两名因病休养的前线军人,并提供经济援助。此举旨在表达政府对边境守卫人员的关怀,鼓励其早日康复并重返岗位。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសួរសុខទុក្ខកងទ័ពជួរមុខ នៅឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ ឆ្នាំង និងក្រុមការងារ រួមដំណើរដោយរដ្ឋបាលឃុំពានី នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញសួរសុខទុក្ខ វីរកងទ័ពជួរមុខ ដែលបានសុំច្បាប់ មកផ្ទះដើម្បីសម្រាកព្យាបាលជំងឺ ចំនួន ២នាក់៖
-ទី១ ឈ្មោះ ម៉ន ចន្ថា ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិពានី ឈរជើងនៅទិសប្រាសាទតាក្របី
-ទី២ ឈ្មោះ ឌឹម សាវណ្ណ អាយុ ៣០ឆ្នាំ នៅភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឈរជើងនៅតំបន់មុំបី។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតពី សំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធា នរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលជានិច្ចកាល សម្តេច និងថ្នាក់ដឹកនាំទាំងអស់ តែងតែយកចិត្តទុកដាក់ និងគិតគូរជាប្រចាំអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារនៅសមរភូមិក្រោយជានិច្ច។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះស្មារតីលះបង់ និងវីរភាពក្លាហានរបស់ប្អូនទាំងពីរ ដែលបានខិតខំពុះពាររាល់ឧបសគ្គ បំពេញភារកិច្ចការពារបូរណភាពទឹកដី សន្តិសុខ និងសុខសន្តិភាពជូនជាតិមាតុភូមិ។
ក្នុងឱកាសដ៏ប្រពៃនេះដែរ ឯកឧត្តមបណ្ឌិត បានឧបត្ថម្ភ ថវិកាមួយចំនួន ព្រមទាំងជូនពរដល់ប្អូនៗទាំងពីរឱ្យឆាប់ជាសះ ស្បើយពីជំងឺ មានកម្លាំងពលំមាំមួន ដើម្បីអាចបន្តភារកិច្ច ការងារជាតិមាតុភូមិ ព្រមទាំងទទួលបាន ជោគជ័យគ្រប់ភារកិច្ច និង