柬埔寨勋爵协会赴华考察 寻求经贸合作新机遇










分类经贸
事件时间2026-09-07
地点中国厦门
来源柬埔寨勋爵协会
发布时间2026/09/08 16:20
详情描述
2026年9月7日,柬埔寨勋爵协会代表团赴中国福建省厦门市,对361°集团总部进行访问。此次行程是柬埔寨勋爵协会参与第26届中国国际投资贸易洽谈会(CIFIT)期间的系列活动之一。代表团由柬埔寨勋爵协会副主席兼代表团团长坤提达(Koun Thida)率领,随同柬埔寨副总理兼柬埔寨发展理事会第一副主席孙占托出席相关经贸活动。
访问期间,代表团深入了解了361°集团的业务运营、产品研发策略、技术应用及市场扩张方向。双方就柬埔寨私营部门与中国企业之间的合作潜力及商业对接进行了探讨,旨在通过直接交流,为柬埔寨私营企业寻求商业伙伴,并提升其在国际价值链中的参与度。
361°集团作为中国运动服饰品牌,目前正积极拓展国际市场。据该公司报告显示,截至2026年6月30日,其海外销售网点已达1167个。目前,该品牌已在柬埔寨开设Super Premium门店。
此次考察旨在加强柬埔寨与中国在贸易、体育、生产、分销及投资领域的联系。柬埔寨勋爵协会表示,将继续利用国际平台及商务考察机会,拓展与国际企业的合作,推动柬埔寨私营部门的投资与发展。
📋 简要摘要 ▸
柬埔寨勋爵协会代表团访问中国361°集团总部,旨在加强经贸连接,探索合作机会,推动柬埔寨私营部门发展。
📋 完整原文 ▸
គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បំពេញទស្សនកិច្ចនៅស្នាក់ការកណ្តាលក្រុមហ៊ុន 361° Group ក្នុងទីក្រុងសៀមិន ដើម្បីពង្រឹងការតភ្ជាប់ធុរកិច្ច និងស្វែងរកឱកាសសហប្រតិបត្តិការថ្មី
សៀមិន៖ នាព្រឹកថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ ដែលជាថ្ងៃទី១ នៃបេសកកម្មរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងការចូលរួមអមដំណើរគណៈប្រតិភូ ដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសចូលរួម ពិព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម (CIFIT) លើកទី២៦ នៅទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន អ្នកឧកញ៉ា គួន ធីតា អនុប្រធានសមាគម និងជាប្រធានគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចនៅស្នាក់ការកណ្តាល 361° Group ដែលមានមូលដ្ឋាននៅខេត្តហ្វូជៀន និងជាក្រុមហ៊ុនម៉ាកសម្លៀកបំពាក់ និងផលិតផលកីឡារបស់ប្រទេសចិនដែលកំពុងពង្រីកវត្តមាននៅទីផ្សារអន្តរជាតិ។
ទស្សនកិច្ចនេះ បានផ្តល់ឱកាសដល់គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ស្វែងយល់កាន់តែស៊ីជម្រៅអំពីសកម្មភាពអាជីវកម្ម យុទ្ធសាស្ត្រអភិវឌ្ឍផលិតផល បច្ចេកវិទ្យា និងទិសដៅពង្រីកទីផ្សាររបស់ 361° Group ព្រមទាំងពិភាក្សាអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ធុរកិច្ចរវាងវិស័យឯកជនកម្ពុជា និងក្រុមហ៊ុនចិន។
សូមបញ្ជាក់ថា 361° គឺជាម៉ាកកីឡាចិនដែលបានចូលរួមយ៉ាងសកម្មក្នុងប្រព័ន្ធកីឡាអន្តរជាតិ និងបានពង្រីកវត្តមានអាជីវកម្មទៅកាន់ទីផ្សារក្រៅប្រទេសជាបន្តបន្ទាប់។ តាមរបាយការណ៍របស់ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុន 361° មានបណ្តាញលក់នៅក្រៅប្រទេសចំនួន ១,១៦៧កន្លែង ហើយកំពុងបន្តពង្រីកទីផ្សារអន្តរជាតិ។
ក្រុមហ៊ុនក៏បានពង្រីកហាង Super Premium របស់ខ្លួនមកកាន់ប្រទេសកម្ពុជាដោយបង្ហាញពីការកើនឡើងនៃវត្តមានម៉ាកល្បីៗនៅក្នុងទីផ្សារកម្ពុជា។
ក្នុងបរិបទនៃទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា–ចិន ការបំពេញទស្សនកិច្ចនេះ មានសារៈសំខាន់ក្នុងការបង្កើតវេទិកាសម្រាប់ការផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ និងព័ត៌មានអាជីវកម្ម ព្រមទាំងស្វែងរកលទ្ធភាពពង្រីកភាពជាដៃគូក្នុងវិស័យពាណិជ្ជកម្ម កីឡា ផលិតកម្ម ចែកចាយ និងការវិនិយោគ។
ការតភ្ជាប់ដោយផ្ទាល់ជាមួយក្រុមហ៊ុនធំៗនៅប្រទេសចិន ក៏អាចបង្កើតឱកាសថ្មីសម្រាប់សមាជិកសមាគម ក្នុងការស្វែងរកដៃគូអាជីវកម្ម និងបង្កើនការចូលរួមនៅក្នុងខ្សែច្រវាក់តម្លៃ និងទីផ្សារអន្តរជាតិ។
ជាមួយគ្នានេះ វត្តមានរបស់សមាគមឧកញ៉ាកម្ពុជា នៅក្នុងបេសកកម្មពាណិជ្ជកម្ម និងវិនិយោគនៅប្រទេសចិន បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សមាគមក្នុងការពង្រឹងបណ្តាញទំនាក់ទំនងអន្តរជាតិ ជំរុញការតភ្ជាប់រវាងវិស័យឯកជន និងបង្កើតឱកាសធុរកិច្ច និងវិនិយោគថ្មីៗជូនដល់សមាជិក ស្របតាមទិសដៅរបស់សមាគមក្នុងការលើកកម្ពស់ភាពជាដៃគូ និងការរួមចំណែករបស់វិស័យឯកជនកម្ពុជា។
សមាគមឧកញ៉ាកម្ពុជា នឹងបន្តប្រើប្រាស់វេទិកាអន្តរជាតិ និងបេសកកម្មពាណិជ្ជកម្ម វិនិយោគ ដើម្បីពង្រីកការតភ្ជាប់ជាមួយសហគ្រាស និងដៃគូអន្តរជាតិ ជាពិសេសក្នុងទីផ្សារដែលមានសក្តានុពល ដើម្បីបង្កើតឱកាសសហប្រតិបត្តិការដែលមានតម្លៃជាក់ស្តែង និងរួមចំណែកជំរុញការវិនិយោគ និងការរីកចម្រើនរបស់វិស័យឯកជនកម្ពុជា។