柬埔寨红十字会举办5月8日纪念活动 呼吁社会各界捐助










分类社会
事件时间2026-05-06
地点金边
来源柬埔寨通讯社
发布时间2026/05/06 14:15
详情描述
2026年5月6日,柬埔寨红十字会在金边举办纪念“5·8世界红十字与红新月日”163周年活动,主题为“继续携手,为了人道”。柬埔寨红十字会常务副主席碧占莫妮博士代表主席文拉妮亲王出席活动,并主持了慈善捐款接收仪式。
碧占莫妮博士在致辞中向柬埔寨国王诺罗敦·西哈莫尼及太后诺罗敦·莫尼列·西哈努克表达了谢意,感谢王室长期以来对红十字会人道主义救援工作的支持。同时,她向社会各界慈善人士表示感谢,正是这些捐赠转化为大米、食品、饮用水、药品及生活必需品,为贫困家庭、受灾民众、伤者及弱势群体提供了及时援助,体现了“不让任何人掉队”的宗旨。
活动中提到,柬埔寨红十字会在过去70年里始终遵循人道、中立、公正、独立、志愿、统一及普遍七项基本原则开展工作。在文拉妮主席的领导下,该机构在社会保障体系中发挥了重要作用。据统计,仅在2025年底至2026年初期间,柬埔寨红十字会已向超过10万户贫困家庭、退伍军人家庭、受灾民众及其他弱势群体提供了救助。
5月8日是世界红十字与红新月日,柬埔寨红十字会每年均会举办此类纪念及筹款活动,旨在汇聚社会慈善力量,持续支持人道主义救援事业。
📋 简要摘要 ▸
柬埔寨红十字会副主席碧占莫妮博士于5月6日在金边主持纪念“5·8世界红十字与红新月日”活动。活动旨在汇聚社会慈善力量,支持人道主义救援工作。据统计,该机构在过去一年内已向超过10万户贫困及受灾家庭提供援助,展现了其在社会保障体系中的核心作用。
📋 完整原文 ▸
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីពិធីសំណេះសំណាល និងទទួលថវិកាសប្បុរសជន ក្នុងឱកាស ខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»
(AKP) លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមពិធីសំណេះសំណាល និងទទួលថវិកាសប្បុរសជន ខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ក្នុងប្រសាសន៍ចាប់ផ្តើមកម្មវិធី លោកជំទាវបណ្ឌិត សូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេតែងប្រោសព្រះរាជឧបត្ថម្ភដល់ កាកបាទក្រហមកម្ពុជាសម្រាប់បេសកកម្មមនុស្សធម៌ជួយសង្គ្រោះដល់ប្រជានុរាស្ត្រព្រះអង្គ។
លោកជំទាវបណ្ឌិត ថែមទាំងថ្លែងអំណរគុណដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជនឆ្ងាយជិត ដែលតែងផ្ដល់ទំនុកចិត្តបរិច្ចាគជាថវិកា និងសម្ភារៈជូនដល់កាកបាទក្រហមកម្ពុជាដើម្បីចែករំលែកទឹកចិត្តមនុស្សធម៌ និងមេត្តាធម៌ ដោយបានប្រែក្លាយទៅជាអង្ករ ម្ហូបអាហារ ទឹកស្អាត ថ្នាំពេទ្យ សម្ភារៈប្រើប្រាស់ចាំបាច់ និងគ្រឿងឧបភោគបរិភោគផ្សេងៗ ដើម្បីជួយដល់គ្រួសារក្រីក្រ គ្មានទីពឹង ជនភៀសសឹក អ្នករងរបួស អ្នកជួបគ្រោះមហន្តរាយ ជាពិសេសគឺម្តាយដែលកំពុងមានកូនតូចៗ ដែលជាការបង្ហាញថា “គ្មាននរណាម្នាក់ត្រូវបានបោះបង់ចោលឡើយ” ។
បន្ថែមពីលើនេះ លោកជំទាវបណ្ឌិត បានរំលឹកផងដែរថា ក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ កាកបាទក្រហមកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះ លើកស្ទួយជីវិត សុខុមាលភាពប្រជាជន ផ្អែកតាមគោលការណ៍គ្រឹះទាំង៧ រួមមាន៖ មនុស្សធម៌ អព្យាក្រឹត្យ មិនលម្អៀង ឯករាជ្យភាព ស្ម័គ្រចិត្ត ឯកភាព និងសាកល។ សមិទ្ធផលដែលសម្រេចបានកន្លងមកនេះគឺក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃរបស់ សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយកាលពីចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ កាកបាទក្រហមកម្ពុជា បានជួយសង្គ្រោះ និងផ្តល់អំណោយជូលដល់ជាង ១០ម៉ឺន គ្រួសារ ដែលជាជនក្រីក្រ គ្រួសារវីរកងទ័ព ជនភៀសសឹក អ្នករងរបួស ជនជួបគ្រោះមហន្តរាយ និងជនងាយរងគ្រោះជាដើម៕
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia