洪森:不应因局部困难而阻碍国家整体社会经济活动

分类政治
事件时间柬埔寨新年期间
地点柬埔寨
来源酸角树报
发布时间2026/04/14 16:43
详情描述
洪森针对批评政府举办新年庆祝活动的言论作出回应。他强调,不能因为边境地区存在的局部困难或个别问题,就要求全国停止经济活动、关闭市场、工厂或学校。他将这种观点比作“伤了手指不应导致全身瘫痪”,并呼吁民众在新年期间享受节日氛围,同时批评了那些试图阻碍国家正常社会经济运行的极端分子。
📋 完整原文 ▸
សម្តេចតេជោ៖
របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ។ តើហាមទេវតាមិនឲ្យចុះមកបានទេ?តើហាមប្រជាជនមិនឲ្យចូលឆ្នាំបានទេ?បើកម្ពុជាពេលនេះមិនមាន
ជម្ងឺឆ្លងកូវីដ១៩ដូចឆ្នាំ២០២០ផងនោះ។
យើងទទួលស្គាល់ថាយើងនៅមានការ លំបាកតាមព្រំដែនជាមួយថៃលើផ្នែកមួយនៃដែនដីនិងពេលវេលាដែលជា ការលំបាករបស់កងកម្លាំងប្រដាប់អាវុធ នៅតាមព្រំដែននិងប្រជាជនភៀសសឹកមួយចំនួនដែលយើងបានជួយឲ្យ ពួកគាត់មានឱកាសបានចូលឆ្នាំផងដែរ។
សម្រាប់ប្រជាជនជាង១៧លាននាក់ផ្សេងទៀតតើទុកឲ្យពួកគាត់នាំគ្នាស្រែកយំបញ្ឈប់សកម្មភាពជីវភាពសេដ្ឋកិច្ចសង្គមឬយ៉ាងណា?ដូចជាការបិទផ្សារ បិទការលក់ដូរ បិទធនាគារ បិទរោងចក្រ បិទកសិដ្ឋាន បិទសាលារៀន។ល។រហូតទៅបិទមិនឲ្យប្រជាជនសប្បាយរីករាយក្នុងពេលចូលឆ្នាំឬយ៉ាងណា?
ពួកជ្រុលនិយមទិទៀនរាជរដ្ឋាភិបាល ដែលរៀបចំនគរសង្រ្កានដោយគេ ចោទរាជរដ្ឋាភិបាលថាមិនបានគិតដល់ការលំបាករបស់កងទ័ពនិងប្រជាជន ភៀសសឹកដែលជាចេតនាធ្វើឲ្យជាតិ ទាំងមូលធ្លាក់ចូលក្នុងស្ថានភាពពិការ ដែលគ្មានសកម្មភាពសេដ្ឋកិច្ចសង្គម ដែលខ្ញុំប្រៀបធៀបថា(របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណនោះឡើយ)។
សកម្មភាពសប្បាយរីករាយរបស់ប្រជាជននៅកន្លែងមួយចំនួនប៉ុន្មានថ្ងៃ មកនេះនិងនៅគ្រប់ទីកន្លែងនៅពេលទទួលទេវតាឆ្នាំនេះវាស្មើនិងការទះកំភ្លៀងចំពោះពួកប្រឆាំងនឹងការចូលឆ្នាំ។
សូមគោរពអញ្ជើញអ្នកប្រឆាំងនិងការ ចូលឆ្នាំមកសប្បាយរីករាយក្នុងពេល ចូលឆ្នាំទាំងនៅក្នុងប្រទេសទាំងនៅ ក្រៅប្រទេស។
សូមកុំខ្មាស់អៀនអីគ្រាន់តែគិតខុសនិងសកម្មភាពខុសដែលនាំដល់ខ្លួនខាតប៉ុណ្ណោះព្រោះបើ ធ្វើប្រឆាំងហើយត្រូវប្រឆាំងគ្រប់មុខទាំងអស់៕