柬埔寨卫生部官员视察班迭棉吉省医院并指导工作
分类政务
事件时间2026年4月8日至9日
地点班迭棉吉省
来源柬埔寨卫生部
发布时间2026/04/11 11:26
详情描述
卫生部官员赴班迭棉吉省柬日友好医院进行视察,旨在加强医疗服务质量、优化患者就医流程及提升急救能力。
📋 完整原文 ▸
ការចុះអភិបាលគាំទ្រ និងដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងគុណភាពការបម្រើសេវាសុខាភិបាល ជុំទី១ ឆ្នាំ២០២៦ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ខេត្តបន្ទាយមានជ័យ
——
ខេត្តបន្ទាយមានជ័យ៖ ចាប់ពីថ្ងៃទី៨ ដល់ទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការ និងឯកឧត្តមវេជ្ជបណ្ឌិត ម៉ាន តើរ៉នីហ្សី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល ទទួលបន្ទុកចុះអភិបាល ជួយពង្រឹងគុណភាពសេវាមន្ទីរពេទ្យខេត្ត បានចុះអភិបាលគាំទ្រ និងដឹកនាំកិច្ចប្រជុំ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងចំណុចត្រូវកែលម្អបន្ថែម នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ការចុះអភិបាលនេះ ធ្វើឡើងក្នុងគោលបំណងជួយគាំទ្រ ទៅលើផែនការសកម្មភាព ដំណើរការនៃការបម្រើសេវាសុខាភិបាលរបស់មន្ទីរពេទ្យ និងជួយរៀបចំលំហូរអ្នកជំងឺ ជាពិសេសផ្នែកបដិសណ្ធារកិច្ច និងមគ្គុទេស ពិគ្រោះជំងឺក្រៅ ផ្នែកចុះឈ្មោះ និងបញ្ជរបង់ប្រាក់។
ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ដល់មន្ទីរពេទ្យ ដែលបានយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងវិស័យសុខាភិបាល ប្រកបដោយក្រមសីលធម៌ និងផ្តល់នូវការណែនាំ សំដៅបង្កើន និងពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៅលើចំណុចមួយចំនួនដូចខាងក្រោម៖
-ពិនិត្យ និងពង្រឹងសមត្ថភាពផ្អែកសង្រ្គោះបន្ទាន់ ផ្នែកសង្រ្គោះបន្ទាន់កម្រិតធ្ងន់ ផ្នែកវះកាត់ និងផ្នែកអមវេជ្ជសាស្ត្រ ដែលជាចំណុចសំខាន់ក្នុងគោលបំណង ធ្វើឱ្យផ្នែកទាំងបួននេះកាន់តែរីកចម្រើន ប្រកបដោយគុណភាព សុវត្ថិភាពនិងជាទីទុកចិត្តជូនដល់ប្រជាពលរដ្ឋ
-ការរៀបចំឯកសារព្យាបាលអ្នកជំងឺ ឯកសាររដ្ឋបាល ឯកសារគតិយុត្តផ្សេងៗឱ្យមានភាពត្រឹមត្រូវ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងថ្លែងនូវអំណរគុណដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ បុគ្គលិក មន្រ្តីរាជការទាំងអស់ និងមន្រ្តីពាក់ព័ន្ធ ដែលបាន និងកំពុងខិតខំប្រឹងប្រែងបំពេញការងារភារកិច្ច តាមតួនាទីបានយ៉ាងសស្រាក់សស្រាំ ប្រកបដោយលទ្ធផលគួរជាទីមោទនៈ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តទៅតាមទិសដៅ ជាយុទ្ធសាស្ត្រ និងជាអាទិភាពក្នុងវិស័យសុខាភិបាល ហើយទោះបីក្នុងកាលៈទេសៈណាក៏ដោយក៏គ្រូពេទ្យពាក់អាវ ស បំពេញភារកិច្ចចំពោះមុខមិនរាថយ នឹងនរ រឹងមាំប្រកបដោយស្មារតី និងឆន្ទៈខ្ពស់។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)