卫生部宣导医疗从业者管理法 医德准则同步落地

文件类型法规宣导
发布机构柬埔寨卫生部
适用范围柬埔寨医疗行业从业人员及医疗机构
发布时间2026/11/10 16:26

政策详情

2026年11月7日,柬埔寨卫生部在金边举行“医学专业发展日”,同期宣导《卫生领域从业者管理法》及关于医生职业道德准则的次级法令。活动由卫生部国务秘书、国家医疗理事会主席林达拉主持,金边医疗理事会参与组织。 林达拉在会上提出三项要求:医生须持续学习、更新知识,确保诊断、治疗和患者照护符合现代医学标准;恪守职业道德与诚信,尊重患者权利、尊严和决定;把患者安全和利益放在诊断、治疗及医疗服务的首位。适用范围覆盖柬埔寨医疗行业从业人员及医疗机构,执业监管不仅看资质,也看持续学习和日常执业行为。 国家医疗理事会秘书长在介绍理事会职能时,把监督重点落在伦理、诚信、公正和职业忠诚,并明确以《卫生领域从业者管理法》保障医疗专业人员的荣誉与尊严。宣导内容涉及执业必备条件、执业能力、纪律处罚和投诉处理。对在柬执业的医疗机构和医生而言,可先核对个人执业资质、机构牌照与执业范围是否一致,并检查继续教育记录和患者投诉的受理、留档流程。 国家医疗理事会副主席进一步说明医德四项原则:尊重患者自主权、以患者利益为考量、不伤害患者、公平提供诊疗服务。这四项原则是医生在决定治疗方案和实施照护前的基本判断标准。 具体执业条件、处罚尺度和投诉程序,以主管部门发布的法规文本为准。建议在柬开诊所或聘有医生的机构,提前核对现有资质、牌照和人员执业范围,并梳理患者知情同意与投诉处理记录,避免新规执行后出现合规缺口。
📋 简要摘要 ▸
2026年11月7日,卫生部国务秘书、国家医疗理事会主席林达拉在金边主持“医学专业发展日”活动,同期宣导《卫生领域从业者管理法》及关于医生职业道德准则的次级法令。金边医疗理事会参与组织。林达拉强调,好医生不仅要具备专业知识与治疗能力,还须持续学习、恪守职业道德并对患者生命健康高度负责。
📋 完整原文 ▸
«គ្រូពេទ្យល្អមិនមែនគ្រាន់តែជាអ្នកដែលមានចំណេះដឹងខ្ពស់ និងព្យាបាលជំងឺបានជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកដែលបន្តរៀនសូត្រ ប្រកាន់ខ្ជាប់ក្រមសីលធម៌ និងមានការទទួលខុសត្រូវខ្ពស់ចំពោះជីវិត និងសុខភាពរបស់អ្នកជំងឺ»។ —— រាជធានីភ្នំពេញ៖ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យជាតិ បានអញ្ជើញជាអធិបតី ក្នុងទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្រ បន្តរួមជាមួយពិធីផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងអនុក្រឹត្យស្តីពីក្រមសីលធម៌គ្រូពេទ្យរបស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យរាជធានី។   ឯកឧត្តមសាស្រ្តាចារ្យ បានគូសបញ្ជាក់ថាក្នុងបរិបទដែលវិទ្យាសាស្ត្រ វេជ្ជសាស្ត្រ និងបច្ចេកវិទ្យាសុខាភិបាល កំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស ការអភិវឌ្ឍវិជ្ជាជីវៈបន្តមិនមែនជាជម្រើសទៀតទេ ប៉ុន្តែជាកាតព្វកិច្ចសម្រាប់គ្រូពេទ្យគ្រប់រូប។ គ្រូពេទ្យម្នាក់ៗមិនអាចពឹងផ្អែកតែលើចំណេះដឹងដែលទទួលបាននៅពេលសិក្សាបញ្ចប់នោះទេ គឺត្រូវបន្តសិក្សាស្រាវជ្រាវ ធ្វើបច្ចុប្បន្នភាពចំណេះដឹង និងពង្រឹងជំនាញជាប្រចាំ ដើម្បីធានាថាការធ្វើរោគវិនិច្ឆ័យ ការសម្រេចចិត្តព្យាបាល និងការថែទាំអ្នកជំងឺ ស្របតាមស្តង់ដារវិទ្យាសាស្ត្រវេជ្ជសាស្ត្រទំនើប។   ឯកឧត្តមសាស្រ្តាចារ្យក៏បានរំលឹកថា កិត្តិយស និងទំនុកចិត្តរបស់វិជ្ជាជីវៈគ្រូពេទ្យ មិនត្រូវបានកសាងតាមរយៈចំណេះដឹង ឬសមត្ថភាពព្យាបាលតែមួយមុខនោះទេ ប៉ុន្តែត្រូវបានកសាងតាមរយៈសុចរិតភាព ក្រមសីលធម៌ និងការទទួលខុសត្រូវចំពោះអ្នកជំងឺផងដែរ។ ឯកឧត្តមបានអំពាវនាវដល់គ្រូពេទ្យគ្រប់រូបឱ្យចងចាំនូវគោលការណ៍សំខាន់បី៖ ១.បន្តរៀនសូត្រ និងអភិវឌ្ឍសមត្ថភាពជានិច្ច ដើម្បីធានាថាយើងផ្តល់សេវាដោយផ្អែកលើចំណេះដឹង និងភស្តុតាងវិទ្យាសាស្ត្រដែលទាន់សម័យ។ ២.ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងសុចរិតភាពវិជ្ជាជីវៈ ដោយគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ និងការសម្រេចចិត្តរបស់អ្នកជំងឺ។ ៣.ដាក់សុវត្ថិភាព និងផលប្រយោជន៍អ្នកជំងឺជាអាទិភាពខ្ពស់បំផុត ក្នុងរាល់ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការផ្តល់សេវាសុខាភិបាល។   ក្នុងអង្គពិធីនេះដែរ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានធ្វើបទបង្ហាញជូនអង្គទិវាអំពីបេសកកម្មរបស់គណៈគ្រូពេទ្យរួមមាន៖ ១.ឃ្លាំមើល៖ គោលការណ៍សីលធម៌ ភាពសុច្ចរិត យុត្តិធម៌ និងភក្ដីភាពចាំបាច់ក្នុងការប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ ២.ធានាការពារកិត្តយស និងឥស្សរភាព របស់អ្នកវិជ្ជាជីវៈវេជ្ជសាស្ត្រ និងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា»  ដោយសង្កត់ធ្ងន់លើចំណុចសំខាន់ៗអំពី លក្ខខណ្ឌតម្រូវជាកាតព្វកិច្ចសម្រាប់ការប្រកបវិជ្ជាជីវៈ សម្បទាក្នុងការប្រកបវិជ្ជាជីវៈ ទណ្ឌកម្មខាងវិន័យ និងបណ្តឹងតវ៉ា។ ឯកឧត្តមសាស្រ្តាចារ្យ សុខ ជួរ អនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិបានធ្វើបទបង្ហាញអំពីគោលការណ៍ក្រមសីលធម៌វេជ្ជសាស្រ្ត ជាគោលការណ៍កំរិតទស្សនៈវិជ្ជា ដែលកំណត់ពីអ្វីដែលត្រូវ និងអ្វីដែលខុស នៅក្នុងការងារថែទាំ និងព្យាបាលជំងឺ (វេជ្ជសាស្រ្ត)។ ក្រមសីលធម៌វេជ្ជសាស្រ្ត ឈរលើគោលការណ៍ចំនួន៤ សម្រាប់ណែនាំគ្រូពេទ្យក្នុងការពិចារណាមុនសម្រេចចិត្តផ្តល់ការព្យាបាល និងមុនអនុវត្តទម្រង់កិច្ចការថែទាំ និងព្យាបាល ដើម្បីធានាថា ការងារនោះត្រូវបានធ្វើឡើងប្រកបដោយភាពមានវិជ្ចាជីវៈ (professionalism) គោលការណ៍ក្រមសីលធម៌ទាំង ៤ រួមមាន៖ -គោរពស្វ័យភាពរបស់អ្នកជំងឺ (autonomy) -គិតប្រយោជន៍អោយអ្នកជំងឺ (beneficence) -មិនបង្ករគ្រោះថ្នាក់ដល់អ្នកជំងឺ (non-maleficence) -យុត្តិធម៌ក្នុងការបម្រើរសេវាពិនិត្យព្យបាល ( Justice)។ សូមបញ្ជាក់ថា ទិវានេះមានការអញ្ជើញចូលរួមដោយផ្ទាល់ចំនួន ៥៣០នាក់ និងតាមរយៈប្រព័ន្ធអនឡាញ (Zoom) ចំនួន ១១២៥នាក់។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)