今日柬埔寨国家记忆日 纪念红色高棉时期受害者
类型节日纪念
地点金边
有效日期2026-05-20
发布时间2026/05/20 09:45
详情描述
5月20日是柬埔寨国家记忆日,旨在纪念1975年至1979年红色高棉时期受害的民众。该日期目前已非法定假日,民众照常工作,但全国各地仍会举行纪念仪式。
这一纪念日的前身为1983年8月18日设立的“愤怒日”。2018年2月14日,柬埔寨政府发布政令,将其正式更名为“国家记忆日”,并一度将其列为国家法定假日,后为增加工作日而将其从假日名单中移除,但纪念活动保留至今。
设立此日的目的是为了缅怀在红色高棉时期因屠杀、饥荒、酷刑及超负荷劳作而丧生的约300万名受害者。通过纪念活动,提醒民众特别是年轻一代铭记这段历史,强调和平的重要性,并防止此类悲剧再次发生。
纪念活动主要在金边琼邑克种族灭绝中心及全国各地的集体墓地举行。活动内容包括邀请僧侣诵经祈福、举行超度仪式,以及通过短剧表演重现当年的生活场景,以此反映历史真相。
📋 简要摘要 ▸
5月20日为柬埔寨国家记忆日,旨在纪念红色高棉时期(1975-1979)的受害者。虽然目前已非法定假日,但全国各地仍举行纪念仪式,强调和平的重要性。
📋 完整原文 ▸
#ទវាជាតិនៃការចងចាំ តែងតែរៀបចំឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ២០ ខែឧសភា!
គឺជាទិវាផ្លូវការមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ ដែលបង្កឡើងដោយរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
ខាងក្រោមនេះជាព័ត៌មានសំខាន់ៗអំពីទិវានេះ៖
១) ប្រវត្តិ និងការផ្លាស់ប្តូរឈ្មោះ
• ដើមកំណើត៖ កាលពីមុន ថ្ងៃនេះត្រូវបានគេស្គាល់ថាជា "ទិវាចងកំហឹង" ដែលត្រូវបានបង្កើតឡើងដំបូងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៨៣ ក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ដើម្បីសម្តែងការខឹងសម្បារទៅនឹងទង្វើឃោរឃៅរបស់របបខ្មែរក្រហម។
• ការផ្លាស់ប្តូរជាផ្លូវការ៖ ធ្វេីនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យមួយដោយផ្លាស់ប្តូរឈ្មោះថ្ងៃនេះទៅជា "ទិវាជាតិនៃការចងចាំ" វិញ និងបានកំណត់ឱ្យទៅជាថ្ងៃឈប់សម្រាកបុណ្យជាតិជាផ្លូវការ ទោះជាយ៉ាងណា ក្រោយមកមានការកែសម្រួលដកថ្ងៃនេះចេញពីបញ្ជីថ្ងៃឈប់សម្រាក ដើម្បីបង្កើនថ្ងៃធ្វើការ ប៉ុន្តែការប្រារព្ធពិធីនៅតែបន្តធ្វើឡើងដដែល។
២) អត្ថន័យ និងគោលបំណង
• ការគោរពវិញ្ញាណក្ខន្ធ៖ ដើម្បីឧទ្ទិសកុសល និងរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាជាង ៣លាននាក់ ដែលបានបាត់បង់ជីវិតដោយសារការកាប់សម្លាប់ ការបង្អត់អាហារ ការធ្វើទារុណកម្ម និងការបង្ខំឱ្យធ្វើការហួសកម្លាំង។
• ការអប់រំ និងការចងចាំ៖ ដាស់តឿនស្មារតីប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសយុវជនជំនាន់ក្រោយ មិនឱ្យភ្លេចនូវទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនេះ និងរួមគ្នាការពារ មិនឱ្យរបបឃោរឃៅបែបនេះកើតឡើងវិញនៅលើទឹកដីកម្ពុជាជាដាច់ខាត។
• តម្លៃនៃសន្តិភាព៖ ក្រៅពីការឈឺចាប់ ថ្ងៃនេះក៏ជាការរំលឹក និងផ្តល់តម្លៃយ៉ាងខ្លាំងដល់ "សន្តិភាព" ដែលកំពុងមាននៅក្នុងពេលបច្ចុប្បន្ន។
៣) សកម្មភាពសំខាន់ៗនៅក្នុងទិវានេះ
• ការជួបជុំនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍៖ ពិធីផ្លូវការធំៗជារឿយៗត្រូវបានរៀបចំឡើងនៅ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក (ក្នុងរាជធានីភ្នំពេញ) និងនៅតាមសហគមន៍នានា ដែលជាកន្លែងមានរណ្តៅសពរួម។
• ពិធីសាសនា៖ មានការអញ្ជើញព្រះសង្ឃដើម្បីរាប់បាត្រ និងបង្សុកូល ឧទ្ទិសកុសលដល់អ្នកដែលបានចែកឋានទៅ។
• ការសម្តែងទស្សនីយភាព៖ ជារឿយៗមានការសម្តែងសិល្បៈឡើងវិញ (ការសម្តែងល្ខោនខ្លី) អំពីជីវិតដ៏ជូរចត់របស់ប្រជាពលរដ្ឋក្នុងសម័យនោះ ដើម្បីឆ្លុះបញ្ចាំងពីតថភាពពិត។