伊朗外交部关于地区局势及停火条件的官方声明
分类国际政治
事件时间2026年4月7日
地点德黑兰
来源Soy
发布时间2026/04/08 07:03
详情描述
伊朗外交部长阿拉格希表示,若针对伊朗的攻击停止,伊朗将暂停防御行动,并承诺在两周内协调霍尔木兹海峡的安全通行。
📋 完整原文 ▸
[បកប្រែក្រៅផ្លូវការ]
**សេចក្តីថ្លែងការណ៍ផ្លូវការរបស់អ៊ីរ៉ង់៖**
**តេហេរ៉ង់ - ៧ មេសា ២០២៦**
ក្នុងនាមសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ខ្ញុំសូមសម្តែងនូវការដឹងគុណ និងការកោតសរសើរ ចំពោះបងប្អូនជាទីស្រឡាញ់របស់ខ្ញុំ HE Prime Minister of Pakistan Sharif និង HE Field Marshal Munir សម្រាប់កិច្ចខិតខំប្រឹងប្រែងដោយឥតឈប់ឈររបស់ពួកគេ ដើម្បីបញ្ចប់សង្គ្រាមនៅក្នុងតំបន់។
ជាការឆ្លើយតបទៅនឹងសំណើរបងប្អូនរបស់ នាយករដ្ឋមន្ត្រី Sharif នៅក្នុង tweet របស់លោក និងដោយពិចារណាលើសំណើរបស់សហរដ្ឋអាមេរិក សម្រាប់ការចរចា ដោយផ្អែកលើសំណើរ ១៥ ចំណុច របស់ខ្លួន ព្រមទាំងសេចក្តីប្រកាសរបស់ POTUS (ប្រធានាធិបតីសហរដ្ឋអាមេរិក) អំពីការទទួលយក នូវក្របខ័ណ្ឌទូទៅនៃសំណើរ ១០ ចំណុច របស់អ៊ីរ៉ង់ ជាមូលដ្ឋានសម្រាប់ការចរចា ខ្ញុំសូមប្រកាស ក្នុងនាមក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់៖
**បើការវាយប្រហារលើអ៊ីរ៉ង់ត្រូវបានផ្អាក កងទ័ពដ៏មានអំណាចរបស់យើងនឹងឈប់ធ្វើប្រតិបត្តិការការពាររបស់ខ្លួន។**
ក្នុងរយៈពេលពីរសប្តាហ៍ ការឆ្លងកាត់ដោយសុវត្ថិភាពតាមតំបន់ច្រកសមុទ្រ ហូមូស (Strait of Hormuz) នឹងអាចធ្វើទៅបាន តាមរយៈការសម្របសម្រួលជាមួយកងទ័ពអ៊ីរ៉ង់ និងដោយគិតគូរឱ្យបានត្រឹមត្រូវ ចំពោះកម្រិតបច្ចេកទេស។
**Seyed Abbas Araghchi**
រដ្ឋមន្ត្រីការបរទេស
សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់
ប្រែសម្រួលដោយ៖ សយ រិទ្ធី