洪玛尼实居省工作组慰问产妇 赠送婴儿床










分类社会民生
事件时间2026-11-21
地点实居省普农斯罗县
来源洪玛尼官方频道
发布时间2026/11/21 13:55
详情描述
11月21日上午,洪玛尼亲王实居省卫生领域协调工作组前往实居省普农斯罗县,走访慰问当地产妇康索南,其身份为该县一处妇幼保健中心负责人。工作组代表洪玛尼向新生儿赠送婴儿床,并祝愿母婴健康。活动以“帕玛尼”家庭同乐项目名义开展,由多名卫生官员随行。
📋 完整原文 ▸
**❤️ កម្មវិធី** “ **ប៉ាម៉ានី** “ ❤️
ក្រោមពាក្យស្លោក 💕ចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារ ប៉ា ម៉ានី 💕**នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦** **នេះ**
ក្រុមការងារសម្របសម្រួលការងារវិស័យសុខាភិបាលខេត្តកំពង់ស្ពឺរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តម ផៃ ចាន់ដារ៉ា លោកវេជ្ជ. រ៉ិត ចំណាប់ តំណាង ឯកឧត្តមបណ្ឌិត ហេង សុខគង់ និងសហការី រួមជាមួយ លោកវេជ្ជ. ហម ចន្នា អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិភ្នំស្រួច តំណាងលោកវេជ្ជ. ហុក គ្រី ប្រធានមន្ទីរសុខាភិបាល និងសហការី បានចុះសួរសុខទុក្ខ លោកស្រី គង់ សុខណាង ជាប្រធានមណ្ឌលសុខភាពតាំងសំរោង ដែលកំពុងសម្រាកលំហែមាតុភាពនៅគេហដ្ឋាន ស្ថិតនៅភូមិកណ្តាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ជាមួយនឹងការនាំបណ្តាំសួរសុខទុក្ខ និងការអបអរសាទរមកជូនអ្នកគ្រូពេទ្យ ព្រមទាំងក្រុមគ្រួសារ។ ក្នុងនោះក្រុមការងារក៏បាននាំយកមកនូវកញ្ចប់វត្ថុអនុស្សាវរីយ៍ទារកដ៏ស្រស់ស្អាត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់ជូនដល់បុត្រីរបស់អ្នកគ្រូពេទ្យផងដែរ និងសូមជូនពរឱ្យទារិកា ចម្រើនវ័យដោយមានសុខភាពល្អបរិបូណ៌ និងមានអនាគតល្អរុងរឿង។
🙏❤️🙏