洪玛尼推动贡布省开发 提升区域吸引力与竞争力

分类政府
事件时间2026-10-21 00:00
地点贡布
来源公共职能信息
发布时间2026/10/22 14:43
详情描述
2026年10月21日上午,柬埔寨副总理兼公务员部部长、普查委员会主席洪玛尼在贡布省主持了西南地区基层卫生单位公务员普查活动。
在活动现场,洪玛尼对贡布省省长毛托宁领导下的省政府工作表示认可,并指出该省近期取得了一系列显著成果。这些建设成果在提升贡布省形象的同时,也发挥了吸引国内外游客的作用,使当地游客数量持续增长。
洪玛尼在讲话中要求贡布省领导层及行政部门继续保持创新思维,致力于开发更多新成果。他强调,持续的开发工作是提升贡布省竞争力的关键,旨在增强该省在各领域与国内其他省份及周边国家相比的优势,进一步扩大区域吸引力。
📋 简要摘要 ▸
副总理洪玛尼在贡布省主持活动时,强调需持续开发新成果,以提升贡布省在各领域的竞争力和吸引力。
📋 完整原文 ▸
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យខេត្តកំពតបន្តអភិវឌ្ឍសមិទ្ធផលថ្មីៗ ដើម្បីបង្កើនភាពទាក់ទាញ និងការប្រកួតប្រជែង
នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកយុទ្ធនាការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋានភូមិភាគនិរតី នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿន បានថ្លែងអន្តរាគមន៍បើកយុទ្ធនាការ ដោយបានផ្តល់នូវការណែនាំ និងដាក់ចេញនូវអនុសាសន៍គន្លឹះសំខាន់ៗ ទៅកាន់អង្គពិធីទាំងមូល។
ក្រៅពីមានប្រសាសន៍ផ្តោតទៅលើវិស័យរដ្ឋបាលសាធារណៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចដោយក្តីមោទនភាព និងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តកំពត ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត ម៉ៅ ធនិន ដែលសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើន គួរឱ្យកត់សម្គាល់នាពេលកន្លងមក។ សមិទ្ធផលទាំងនេះ បាននិងកំពុងបង្ហាញរូបរាងឡើងយ៉ាងប្រណីត ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកាន់ខេត្តមួយនេះកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់ការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងរដ្ឋបាលខេត្ត ឱ្យបន្តខិតខំថែរក្សា ព្រមទាំងបន្តគំនិតច្នៃប្រឌិត ក្នុងការអភិវឌ្ឍសមិទ្ធផលថ្មីៗបន្ថែមទៀត។ ឯកឧត្តមបានគូសបញ្ជាក់ថា ការបន្តអភិវឌ្ឍដោយមិនឈប់ឈរនេះ គឺដើម្បីបង្កើនភាពទាក់ទាញផង និងដើម្បីបង្កើនឧត្តមភាពនៃការប្រកួតប្រជែងលើគ្រប់វិស័យរបស់ខេត្តកំពត ជាមួយបណ្តាខេត្តដទៃទៀត និងប្រទេសជិតខាងឱ្យកាន់តែខ្លាំងក្លាថែមទៀតផងដែរ។