卫生部交付138辆摩托 覆盖20省疫苗项目
分类公共卫生
事件时间2026-11-16
地点金边
来源柬埔寨卫生部
发布时间2026/11/18 19:29
详情描述
柬埔寨卫生部11月16日在金边举行交接仪式,向国家疫苗接种项目一线官员交付138辆摩托车,覆盖马德望、暹粒、磅湛、茶胶、干拉等20个省份,用于提升基层疫苗配送与入户接种的机动能力。仪式由卫生部国务秘书卜拉·索帕娜丽主持。
📋 完整原文 ▸
ពិធីប្រគល់-ទទួល ម៉ូតូចំនួន ១៣៨គ្រឿង ជូនដល់មន្រ្តីកម្មវិធីផ្ដល់ថ្នាំបង្ការថ្នាក់ក្រោមជាតិចំនួន ២០ខេត្ត។
——
រាជធានីភ្នំពេញ៖ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលម៉ូតូ ចំនួន ១៣៨គ្រឿង ជូនដល់មន្រ្តីកម្មវិធីផ្ដល់ថ្នាំបង្ការថ្នាក់ក្រោមជាតិ ចំនួន ២០ ខេត្ត រួមមាន៖ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តឧត្តរមានជ័យ ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តកណ្តាល ខេត្តកោះកុង ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តរតនគិរី ខេត្តព្រះវិហារ ខេត្តព្រៃវែង ខេត្តស្ទឹងត្រែង ខេត្តកែប និងខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី លោកស្រី Nadia Lasri អ្នកគ្រប់គ្រងជាន់ខ្ពស់របស់អង្គការGAVI ប្រចាំប្រទេស តំណាងអង្គការសុខភាពពិភពលោក តំណាងអង្គការ UNICEF តំណាងអង្គការ CHAI នៅឃ្លាំងឱសថកណ្តាល (CMS)។
នាឱកាសនោះ លោកជំទាវរដ្ឋលេខាធិការបានមានប្រសាសន៍ថា ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ កិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាលនិងអង្គការ Gavi បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រីកលទ្ធភាពទទួលបានវ៉ាក់សាំង ការពង្រឹងប្រព័ន្ធសុខាភិបាល និងការលើកកម្ពស់សមធម៌ក្នុងការទទួលបានសេវាថ្នាំបង្ការសម្រាប់ប្រជាជនគ្រប់រូប។ លោកជំទាវក៏បានមានប្រសាសន៍ផងដែរថា ការផ្តល់ជូនម៉ូតូចំនួន១៣៨គ្រឿងនាព្រឹកនេះ គឺជាសកម្មភាពគាំទ្រយ៉ាងសំខាន់ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មន្ត្រីសុខាភិបាលនៅតាមមូលដ្ឋាន ក្នុងការជួយសម្រួលដល់ការចុះផ្តល់ថ្នាំបង្ការតាមភូមិ តំបន់ដាច់ស្រយាល ដែលប្រជាជនពិបាកមកទទួលសេវា ពិសេសការទៅស្វែងរកក្មេង Zero dose។
ជាចុងក្រោយលោកជំទាវរដ្ឋលេខាធិការ បានផ្តាំផ្ញើរដល់មន្ត្រីសុខាភិបាល ដែលទទួលបានម៉ូតូទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ប្រើប្រាស់ឲ្យចំគោលដៅ និងមានការថែទាំឲ្យបានត្រឹមត្រូវ។ លោកជំទាវ ក៏បានជូនគណៈប្រតិភូ Gavi រួមនឹងដៃគូពាក់ព័ន្ធចូលពិនិត្យមើលការទុកដាក់វ៉ាក់សាំង សម្ភារៈ បរិក្ខារវ៉ាក់សាំង និងប្រព័ន្ធត្រជាក់វ៉ាក់សាំងផងដែរ។
សូមជម្រាបផងដែរថា នេះជាលើកទី៤ហើយ ដែលកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៃមជ្ឍមណ្ឌលជាតិគាំពារមាតា និងទារក បានធ្វើការចែកម៉ូតូ ជូនដល់មន្រ្តីកម្មវិធីផ្ដល់ថ្នាំបង្ការថ្នាក់ក្រោមជាតិទាំង២៥ រាជធានី ខេត្ត ដោយសរុបម៉ូតូទាំងអស់មានចំនួន ៩៥៧គ្រឿង ដែលជាជំនួយរបស់គម្រោងពង្រឹងប្រព័ន្ធសុខាភិបាលនៃអង្គការ GAVI។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)