柬埔寨首办法语国家组织峰会 近90国代表参会

分类外交
事件时间2026-11-14 至 2026-11-16
地点柬埔寨
来源热闻24小时
发布时间2026/11/19 07:13

详情描述

第20届法语国家组织峰会于2026年11月14日至16日在柬埔寨举行,现已闭幕。这是柬埔寨历史上首次主办这一级别的多边峰会。据柬方发布的消息,近90个国家的国家元首、政府首脑和高级代表出席,来自国内外的1000余名记者参与报道,峰会主要活动集中在金边。 柬埔寨方面将此次主办定性为一次外交成果。官方表述称,峰会集中展示了柬埔寨的国家形象、组织能力和外交能力,也体现了柬埔寨在国际事务中的角色。除荣誉层面外,柬方列出的收益包括巩固国家主权与声望、扩大对外关系、吸引投资、人力资源开发、技术转移,以及为青年创造新的机会。 按照柬方的说法,主办峰会的目标不止是让世界通过一场大型会议认识柬埔寨,还在于让外界看到柬埔寨的市场潜力、作为可信合作伙伴的定位,以及参与和平与共同繁荣议题的能力。官方叙述中也将此次主办与柬埔寨从战争、国家分裂中恢复的经历相联系。 宣传层面,柬埔寨新闻与快速反应单位制作了约15分钟的总结视频,梳理本届峰会的多项成果,其中列出五个重点亮点,并以相关标签在社交平台发布。 对在柬经营或关注柬埔寨市场的人来说,目前公开内容集中在形象与外交层面的表述,具体的经贸成果、项目清单或双边协议并未随发布内容一并列出。下一步可跟踪柬方相关部门与法语国家组织方面发布的会议文件,判断哪些合作方向会落到具体政策与项目上;涉及法语国家市场的贸易和投资规则变化,也需要以官方文本核实。
📋 简要摘要 ▸
第20届法语国家组织峰会于11月14日至16日在柬埔寨举行并闭幕,这是柬埔寨历史上首次主办该级别多边峰会。近90个国家的国家元首、政府首脑及高级代表出席,1000余名国内外记者参与报道。柬方称此举集中展现了国家形象与国际影响力。
📋 完整原文 ▸
**កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បានរំលេចយ៉ាងខ្ពស់ត្រដែតនូវមោទនភាព និងផលប្រយោជន៍កម្ពុជា** ** ** **កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ១៤ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ និងទើបតែបិទបញ្ចប់ដោយជោគជ័យនាពេលថ្មីៗនេះ  កម្ពុជាពិតជាបានបង្ហាញមុខមាត់ជាថ្មី លើឆាកអន្តរជាតិ តាមរយៈការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំជាលើកដំបូងជាប្រវត្តិសាស្ត្រ ដែលមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងតំណាងជាន់ខ្ពស់មកពីបណ្តាប្រទេសជិត៩០ និងមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង១០០០នាក់ ចូលរួមផ្តិតយករូបភាពនិងខ្លឹមសារព័ត៌មានយ៉ាងទូលំទូលាយ។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ មិនត្រឹមតែជាកិត្តិយស និងមោទនភាពសម្រាប់ប្រជាជាតិកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពបង្ហាញពីការរីកចម្រើន សមត្ថភាពការទូត និងតួនាទីកម្ពុជាក្នុងកិច្ចការអន្តរជាតិផងដែរ។** **តាមរយៈវីដេអូរយៈពេលប្រមាណ ១៥នាទី ជាខ្លឹមសារសង្ខេប ផលិតដោយអង្គភាពព័ត៌មានិងប្រតិកម្មរហ័ស សម្រាប់កម្ពុជា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ គឺជាសមិទ្ធផលការទូតដ៏មានតម្លៃ ដែលបង្ហាញថា ប្រទេសមួយដែលធ្លាប់ឆ្លងកាត់សង្គ្រាម ការបែកបាក់ជាតិ និងការធ្លាក់ក្នុងស្ថានភាពលំបាកយ៉ាងធ្ងន់ធ្ងរស្ទើរក្លាយជាផេះផង់ បែរជាអាចងើបឈរឡើងវិញ និងក្លាយជាវេទិកាអន្តរជាតិសម្រាប់ការពិភាក្សាអំពីសន្តិភាព វិបុលភាព និងការអភិវឌ្ឍរួម។ ជុំវិញព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្ត្រនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ ចំណុចលេចធ្លោរធំៗចំនួន៥ ក្នុងចំណោមជោគជ័យជាច្រើនទៀត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានអត្ថន័យ ដែលបានបង្ហាញពីការរីកចម្រើន សមត្ថភាពរៀបចំ និងតួនាទីកម្ពុជាក្នុងកិច្ចការអន្តរជាតិ។ វាជាមោទនភាពរបស់ប្រជាជាតិទាំងមូល ដែលបានឃើញរាជធានីភ្នំពេញក្លាយជាទីតាំងប្រមូលផ្តុំមេដឹកនាំ និងតំណាងជាន់ខ្ពស់ពីបណ្តាប្រទេសជាច្រើន ដើម្បីពិភាក្សាអំពីអនាគតនៃសន្តិភាព និងវិបុលភាពរួម។** **ជាងនេះទៅទៀត តម្លៃជាងកិត្តិយស គឺសមត្ថភាពរបស់កម្ពុជាក្នុងការបម្លែងឱកាសនេះទៅជាផលប្រយោជន៍យូរអង្វែងសម្រាប់ប្រទេសជាតិ និងប្រជាជន។ ផលប្រយោជន៍ទាំងនោះរួមមាន ការពង្រឹងអធិបតេយ្យភាព និងកិត្យានុភាពជាតិ ការពង្រីកទំនាក់ទំនងការទូត ការទាក់ទាញការវិនិយោគ ការអភិវឌ្ឍធនធានមនុស្ស ការផ្ទេរបច្ចេកវិទ្យា និងការបង្កើតឱកាសថ្មីៗសម្រាប់យុវជន។** **មោទនភាពដែលកម្ពុជាទទួលបានពីការធ្វើជាម្ចាស់ផ្ទះ គឺជាកម្លាំងចិត្តដ៏សំខាន់ ប៉ុន្តែភាពជោគជ័យពិតប្រាកដ គឺការធ្វើឱ្យកិត្តិយសនោះក្លាយជាសមិទ្ធផលជាក់ស្តែង។ ពោលគឺ កម្ពុជាមិនត្រឹមតែចង់ឱ្យពិភពលោកស្គាល់កម្ពុជាតាមរយៈការរៀបចំកិច្ចប្រជុំដ៏ធំមួយប៉ុណ្ណោះទេ ប៉ុន្តែចង់ឱ្យពិភពលោកមើលឃើញកម្ពុជាជាប្រទេសដែលមានសក្តានុពល ជាដៃគូដែលគួរឱ្យទុកចិត្ត និងជាប្រទេសដែលអាចចូលរួមចំណែកក្នុងការកសាងសន្តិភាព និងវិបុលភាពរួម៕** **សូមទស្សនាវីដេអូដែលផលិតដោយអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ៖** #TruthFromCambodia #cambodia #PRU #អពបរ #pressandquickreactionunit