勋爵协会对接加拿大商务团 金边香格里拉酒店圆桌

勋爵协会对接加拿大商务团 金边香格里拉酒店圆桌
勋爵协会对接加拿大商务团 金边香格里拉酒店圆桌
勋爵协会对接加拿大商务团 金边香格里拉酒店圆桌
勋爵协会对接加拿大商务团 金边香格里拉酒店圆桌
勋爵协会对接加拿大商务团 金边香格里拉酒店圆桌
勋爵协会对接加拿大商务团 金边香格里拉酒店圆桌
勋爵协会对接加拿大商务团 金边香格里拉酒店圆桌
勋爵协会对接加拿大商务团 金边香格里拉酒店圆桌
勋爵协会对接加拿大商务团 金边香格里拉酒店圆桌
勋爵协会对接加拿大商务团 金边香格里拉酒店圆桌
1/10
分类经贸
事件时间2026-11-13
地点金边香格里拉酒店
来源柬埔寨勋爵协会
发布时间2026/11/13 21:32

详情描述

11月13日上午,柬埔寨勋爵协会在金边香格里拉酒店与加拿大商务代表团举行圆桌讨论,主题为双方伙伴关系与商务合作。此次行程按协会主席李永发的指示安排,由11月轮值副主席指派,协会副主席兼投资与发展委员会主席率协会代表团出席。 加方代表团由亚太中小企业协会(APSME)主席Kelvin Mo带队,成员为有意在柬埔寨寻找合作伙伴和投资机会的商人及投资者,关注的领域包括技术、人工智能、农业与农工业、教育以及法律服务。协会方面表示,勋爵协会代表多领域的商人和投资者,长期参与招商引资、创造就业和推动全国经济活动,愿为外国企业与柬埔寨本地潜在商业伙伴做协调和对接。 Kelvin Mo在会上称,此次圆桌是双方此前往来的延续。相关联系始于副总理兼柬埔寨发展理事会第一副主席孙占托率团赴加拿大开展的招商引资活动,并得到勋爵协会领导层的支持,最终促成本次商务讨论。 会议中,双方成员分别介绍了各自机构、企业和经营领域,并就经营经验、商业需求、投资机会以及柬埔寨营商环境交换意见。讨论还集中在投资相关的法律框架、法规和法律标准,目的是让加拿大投资者更清楚地了解在柬埔寨启动和扩大业务所需面对的规定。 从行业分布看,此次加方带来的对接意向集中在技术、人工智能、农业与农工业、教育、法律服务几个方向,柬埔寨相关领域的企业与之存在直接对接空间。本地企业若想参与类似对接活动,可向协会秘书处确认入会条件及活动参与方式。
📋 简要摘要 ▸
11月13日上午,柬埔寨勋爵协会在金边香格里拉酒店与加拿大商务代表团举行圆桌讨论,主题为双方伙伴关系与商务合作。此次由协会主席李永发指示、11月轮值副主席安排,协会副主席兼投资与发展委员会主席率团出席。会谈聚焦投资与商务合作对接,是协会本月对外经贸日程的重要一场。
📋 完整原文 ▸
សមាគមឧកញ៉ាកម្ពុជា រៀបចំកិច្ចពិភាក្សាតុមូលស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការធុរកិច្ចជាមួយគណៈប្រតិភូធុរកិច្ចកាណាដា ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយអនុវត្តតាមការណែនាំរបស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ អនុប្រធានសមាគមទទួលបន្ទុកប្រចាំខែវិច្ឆិកា បានចាត់តាំង អ្នកឧកញ៉ា ហាន់ ឃាង អនុប្រធានសមាគម និងជាប្រធានគណៈកម្មការវិនិយោគ និងអភិវឌ្ឍន៍ ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមកិច្ចពិភាក្សាតុមូលស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការធុរកិច្ច រវាងសមាគមឧកញ៉ាកម្ពុជា និងគណៈប្រតិភូធុរកិច្ចកាណាដា នៅសណ្ឋាគារ សាងគ្រី-ឡា ភ្នំពេញ។ ក្នុងឱកាសនេះ អ្នកឧកញ៉ា ហាន់ ឃាង បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូធុរកិច្ចកាណាដា ដែលរួមមានធុរជន និងវិនិយោគិនមានសក្តានុពល និងមានចំណាប់អារម្មណ៍ស្វែងរកដៃគូសហការ និងឱកាសបណ្តាក់ទុននៅកម្ពុជា លើវិស័យជាច្រើន ដូចជា បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) កសិកម្ម និងកសិ-ឧស្សាហកម្ម អប់រំ និងសេវាផ្នែកច្បាប់។ អ្នកឧកញ៉ាបានគូសបញ្ជាក់ថា សមាគមឧកញ៉ាកម្ពុជា គឺជាស្ថាប័នតំណាងឱ្យធុរជន និងវិនិយោគិនលើពហុវិស័យ ដែលបាន និងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការទាក់ទាញវិនិយោគ ការបង្កើតការងារ និងការជំរុញសកម្មភាពសេដ្ឋកិច្ចនៅទូទាំងប្រទេស។ ក្នុងន័យនេះ សមាគមត្រៀមខ្លួនជានិច្ចក្នុងការសម្របសម្រួល និងតភ្ជាប់ធុរជនបរទេសជាមួយដៃគូអាជីវកម្មដែលមានសក្តានុពលនៅកម្ពុជា។ អ្នកឧកញ៉ា ហាន់ ឃាង ក៏បានសម្តែងសុទិដ្ឋិនិយមថា កិច្ចពិភាក្សានាពេលនេះ នឹងក្លាយជាវេទិកាដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ឱ្យឈានទៅរកភាពជាដៃគូធុរកិច្ច ការវិនិយោគរួម និងការបង្កើតកាលានុវត្តភាពថ្មីៗ ដែលផ្តល់ផលប្រយោជន៍ទាំងដល់សមាជិកសមាគមឧកញ៉ាកម្ពុជា និងវិនិយោគិនកាណាដាដែលមានបំណងពង្រីកសកម្មភាពអាជីវកម្មមកកាន់កម្ពុជា។| ជាមួយគ្នានេះ លោក Kelvin Mo ប្រធាន Asia-Pacific Association for Small and Medium Enterprise (APSME) និងជាប្រធានគណៈប្រតិភូធុរកិច្ចកាណាដា បានលើកឡើងថា កិច្ចពិភាក្សាតុមូលនេះ គឺជាកាលានុវត្តភាពដ៏មានសារៈសំខាន់សម្រាប់ធុរជននៃប្រទេសទាំងពីរ ក្នុងការស្វែងយល់ពីសក្តានុពលរបស់គ្នាទៅវិញទៅមក និងបង្កើតមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការធុរកិច្ចនាពេលអនាគត លើបណ្តាវិស័យដែលមានសក្តានុពល។ លោកក៏បានគូសបញ្ជាក់ថា ជំនួបនាពេលនេះ គឺជាការបន្តពីទំនាក់ទំនង និងការផ្លាស់ប្តូររវាងភាគីទាំងពីរនាពេលកន្លងមក ដែលបានចាប់ផ្តើមពីបេសកកម្មទាក់ទាញ និងជំរុញវិនិយោគទៅកាន់ប្រទេសកាណាដា ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងមានការយកចិត្តទុកដាក់ និងគាំទ្រពីថ្នាក់ដឹកនាំសមាគមឧកញ៉ាកម្ពុជា រហូតឈានដល់ការរៀបចំកិច្ចពិភាក្សាធុរកិច្ចនាពេលនេះ។ ជាកិច្ចបន្ត សមាជិកគណៈប្រតិភូទាំងពីរបានធ្វើការណែនាំអំពីស្ថាប័ន អាជីវកម្ម និងវិស័យប្រតិបត្តិការរបស់ខ្លួន ព្រមទាំងពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុសផុលអំពីបទពិសោធ តម្រូវការអាជីវកម្ម កាលានុវត្តភាពវិនិយោគ និងបរិយាកាសធុរកិច្ចនៅកម្ពុជា។ កិច្ចពិភាក្សាក៏បានផ្តោតលើក្របខ័ណ្ឌច្បាប់ បទប្បញ្ញត្តិ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការវិនិយោគ ដើម្បីឱ្យវិនិយោគិនកាណាដាមានការយល់ដឹងកាន់តែច្បាស់អំពីការចាប់ផ្តើម និងពង្រីកសកម្មភាពធុរកិច្ចនៅកម្ពុជា។ ការរៀបចំកិច្ចពិភាក្សាតុមូលនេះ បានឆ្លុះបញ្ចាំងពីតួនាទីជាយុទ្ធសាស្ត្ររបស់សមាគមឧកញ៉ាកម្ពុជា ក្នុងការធ្វើជាស្ពានតភ្ជាប់រវាងវិនិយោគិនបរទេស និងវិស័យឯកជនកម្ពុជា ព្រមទាំងជំរុញការផ្លាស់ប្តូរព័ត៌មាន ការតភ្ជាប់ដៃគូធុរកិច្ច និងការបង្កើតកាលានុវត្តភាពវិនិយោគថ្មីៗ។ សមាគមឧកញ៉ាកម្ពុជា នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីទាក់ទាញវិនិយោគដែលមានគុណភាព បច្ចេកវិទ្យា និងជំនាញថ្មីៗ មកកាន់កម្ពុជា រួមចំណែកបង្កើតការងារ ពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់វិស័យឯកជន និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ស្របតាមគោលនយោបាយទាក់ទាញ និងជំរុញវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ____ 👉សូមចុចតំណភ្ជាប់ខាងក្រោមដើម្បីទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់សមាគមឧកញ៉ាកម្ពុជា៖ 🌐 [Facebook](https://www.facebook.com/CambodianOknhaAssociation) 🌏 [Website](https://cambodianoknha.org/) 🌐[Telegram](https://t.me/cambodianoknhaassociation) 🌐 [X(Twitter) ](https://x.com/cambodianoknha) 🌐 [Youtube](https://www.youtube.com/channel/UCcFPIG_tKlqpK2LAX2pvTHA) 🌐[ Tik Tok](https://www.tiktok.com/@cambodianoknha?_t=8gNylpVSb4C&_r=1)