外交部公务员选拔面试今日开考 69名候选人角逐岗位

分类政府动态
事件时间2026-06-14 07:00
地点金边
来源公共职能信息
发布时间2026/06/14 09:30
详情描述
2026年6月14日上午7时,柬埔寨外交与国际合作部正式启动公务员选拔面试环节。此前,共有69名候选人通过了第一轮笔试,进入本次口试考核阶段。
根据选拔程序标准作业程序(SOP),每位候选人需接受3名教授的现场提问。考核内容涵盖外交与国际关系专业知识、公共行政改革、个人能力及职业素养,每人面试时长为15至30分钟。
为确保选拔过程的公平与透明,柬埔寨反腐败单位及评估小组在面试现场进行全程监督,同时有志愿者在考场外担任观察员。
📋 简要摘要 ▸
外交部今日启动公务员选拔面试环节,69名通过笔试的候选人将接受口试考核。考核内容涵盖外交专业知识、公共行政改革及个人能力,每人时长15至30分钟。面试过程由柬埔寨反腐败单位全程监督,确保选拔公平公正。
📋 完整原文 ▸
ព្រឹកនេះ ដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សម្រាប់ក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លើវិញ្ញាសាសួរផ្ទាល់មាត់ ចាប់ផ្តើម
បេក្ខជនដែលបានឆ្លងកាត់ការប្រឡងប្រជែង និងទទួលបានលទ្ធផលជោគជ័យ លើវិញ្ញាសាសរសេរលើកទី១ មុខតំណែងវិជ្ជាជីវៈក្នុងវិស័យការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (តារាងឧបសម្ព័ន្ធ២ និងតារាងឧបសម្ព័ន្ធ៣) ចំនួន ៦៩រូប ត្រូវបន្តចូលរួមប្រឡងប្រជែងគ្នាលើ «វិញ្ញាសាសួរផ្ទាល់មាត់» ដែលចាប់ផ្តើមដំណើរការនៅម៉ោង ៧:០០នាទី ព្រឹកនេះ។
អនុវត្តទៅតាមនិយាមនីតិវិធីប្រតិបត្តិស្តីពីការប្រឡងប្រជែង (SOP) ក្នុងដំណើរការប្រឡងប្រជែងតម្រូវឱ្យបេក្ខជន ១រូប ចូលទៅឆ្លើយឆ្លងនូវរាល់សំណួរចោទសួរពីសាស្ត្រាចារ្យ ៣រូប ដើម្បីធ្វើមូលវិចារណ៍លើបុគ្គលិកលក្ខណៈ និងហេតុប្បទ្ទេសរបស់បេក្ខជនពាក់ព័ន្ធនឹងជំនាញ/ឯកទេសជ្រើសរើស ការងារការបរទេសនិងទំនាក់ទំនងអន្តរជាតិ មុខងារសាធារណៈ និងកែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងសមត្ថភាពបំពេញការងារ ដោយប្រើពេលវេលាពី ១៥នាទី ទៅ ៣០នាទី។
ជាមួយគ្នានេះដែរ ក្នុងពេលកំពុងដំណើរការប្រឡងប្រជែង គឺស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំក្រោមក្រសែភ្នែករបស់ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមការងារអនុគណៈកម្មការត្រួតពិនិត្យនិងវាយតម្លៃ នៅក្នុងបន្ទប់ប្រឡងដោយផ្ទាល់ ព្រមទាំងអ្នកសង្កេតការណ៍សាធារណជនស្ម័គ្រចិត្ត នៅខាងក្រៅបន្ទប់ប្រឡង ផងដែរ។