柬中友好免费手术活动在金边启动
分类医疗
事件时间2026-09-17
地点金边
来源柬埔寨卫生部
发布时间2026/09/18 10:30
详情描述
2026年9月17日上午,第9届“柬中友好微笑”免费手术活动在金边柬苏友谊医院正式启动。此次活动由柬埔寨卫生部、Future Smile China组织及柬埔寨微笑组织(Operation Smile Cambodia)共同合作开展。
本次医疗任务旨在为患者提供检查、治疗及手术服务,涵盖唇腭裂、烧伤后疤痕、各类面部畸形以及口腔牙科治疗。
柬埔寨卫生部国务秘书郭万尼(Koy Vanny)代表卫生大臣秦拉(Chheang Ra)出席启动仪式。出席人员还包括中国驻柬埔寨大使馆代表、柬埔寨微笑组织代表、Future Smile China代表,以及来自中国及中国香港地区的医疗专家团队。
郭万尼在仪式上对相关组织提供的医疗援助表示感谢,并强调了柬中两国在卫生领域的合作意义。该活动不仅为患者提供手术治疗,同时也促进了各国专家之间的知识与经验交流。
📋 简要摘要 ▸
第9届“柬中友好微笑”免费手术活动在柬苏友谊医院启动,为唇腭裂及面部畸形患者提供免费治疗。
📋 完整原文 ▸
**ពិធីបើកបេសកកម្មវះកាត់ដោយឥតគិតថ្លៃ «មិត្តភាពស្នាមញញឹមកម្ពុជា–ចិន» លើកទី៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ–សូវៀត**
———
**មន្ទីរពេទ្យមិត្តភាពខ្មែរ–សូវៀត៖ **នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរពេទ្យមិត្តភាពខ្មែរ–សូវៀត បានរៀបចំពិធីបើកបេសកកម្មវះកាត់ដោយឥតគិតថ្លៃ «មិត្តភាពស្នាមញញឹមកម្ពុជា–ចិន» លើកទី៩ ក្រោមកិច្ចសហការរវាងអង្គការ Future Smile China និងអង្គការស្នាមញញឹមកម្ពុជា (Operation Smile Cambodia) ដែលជាបេសកកម្មផ្តល់ការពិនិត្យ ព្យាបាល និងវះកាត់អ្នកជំងឺមាត់ឆែប ក្រអូមឆែប ស្លាកស្នាមក្រោយរលាក ពិការភាពមុខមាត់ផ្សេងៗ ព្រមទាំងផ្តល់សេវាព្យាបាលមាត់ធ្មេញ។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី ក្នុងនាមក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ Future Smile China និងអង្គការស្នាមញញឹមកម្ពុជា ដែលបានរួមចំណែកផ្តល់សេវាសុខាភិបាលមនុស្សធម៌ជូនប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យ បានគូសបញ្ជាក់ពីសារៈសំខាន់នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនក្នុងវិស័យសុខាភិបាល ដោយមានប្រសាសន៍ថា៖ «ស្នាមញញឹម គឺជាអត្តសញ្ញាណសកល, ជាហត្ថលេខាចាំបាច់សម្រាប់ជីវិត - Smile is Universal Identity, an Absolute Signature of Life»។
បេសកកម្មនេះមិនត្រឹមតែផ្តល់ការព្យាបាល វះកាត់ផ្តល់នូវស្នាមញញឹម ក្តីសង្ឃឹម និងទំនុកចិត្តថ្មីដល់អ្នកជំងឺ ប៉ុណ្ណោះទេ ព្រមទាំងរួមចំណែកផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ជាមួយក្រុមអ្នកជំនាញពីបណ្តាប្រទេសផ្សេងៗផងដែរ។
ពិធីនេះប្រព្រឹត្តទៅក្រោមការចូលរួមរបស់ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតចិន តំណាងអង្គការស្នាមញញឹមកម្ពុជា តំណាងអង្គការ Future Smile China ព្រមទាំងក្រុមគ្រូពេទ្យជំនាញមកពីសាធារណរដ្ឋប្រជាមានិតចិន និងតំបន់រដ្ឋបាលពិសេសហុងកុង។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)