柏威夏省长会见移民总局代表团 强化边境管理合作
分类政务
事件时间2026-09-09
地点柏威夏省
来源热闻24小时
发布时间2026/09/09 16:58
详情描述
2026年9月9日,柏威夏省省长金里提(Kim Rithy)在省政府会议厅会见了由移民总局副局长潘拉塔纳(Phan Ratana)率领的内政部移民总局代表团。
此次会谈主要围绕边境安全管控及移民工作展开。双方就如何加强柏威夏省政府与移民总局之间的协作进行了深入交流,旨在提升边境地区的行政管理效率,确保相关工作执行更加顺畅。
金里提省长对代表团的到访表示欢迎,并对移民总局在维护边境安全及处理移民事务方面的既往工作表示认可。双方一致同意进一步强化合作机制,以应对边境管理中的各项任务,共同提升边境地区的管控水平。
📋 简要摘要 ▸
柏威夏省省长与移民总局代表团举行工作会谈,重点讨论边境安全管控及移民工作协作,旨在提升边境地区行政管理效率。
📋 完整原文 ▸
**អភិបាលខេត្តព្រះវិហារ ជួបប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពង្រឹងកិច្ចសហប្រតិបត្តិការការងារ**
ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ផាន់ រតនៈ អគ្គនាយករងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងឱកាសចុះបំពេញបេសកកម្មការងារនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។
ជំនួបនេះ បានធ្វើឡើងនៅសាលប្រជុំសាលាខេត្តព្រះវិហារ ដោយមានការពិភាក្សាអំពីការងារពាក់ព័ន្ធនឹងការគ្រប់គ្រងសន្តិសុខតាមព្រំដែន និងការងារអន្តោប្រវេសន៍ ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្ត និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងការបំពេញភារកិច្ចពាក់ព័ន្ធនឹងការគ្រប់គ្រងសន្តិសុខតាមព្រំដែន និងការងារអន្តោប្រវេសន៍កន្លងមក។
ទន្ទឹមនឹងនេះ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់ និងពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តព្រះវិហារ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីរួមចំណែកដល់ការបំពេញភារកិច្ចការងារឱ្យបានល្អប្រសើរបន្ថែមទៀត។
ពិធីជួបសម្តែងការគួរសម និងពិភាក្សាការងារនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាខេត្តព្រះវិហារ។