柬埔寨受东北季风影响:2026年4月1日至3日将出现高温及降雨

分类天气预报
事件时间2026年4月1日至3日
地点柬埔寨全境
来源朱鹭传媒
发布时间2026/04/01 10:36

详情描述

柬埔寨水源气象部发布预警,受东北季风影响,全国各地在4月1日至3日期间将出现高温、雷雨及大风天气,沿海地区有海浪风险。
📋 完整原文 ▸
កម្ពុជា ទទួលឥទ្ធិពលខ្យល់មូសុងឦសាន៖ ក្តៅផង ភ្លៀងផង ចាប់ពីថ្ងៃទី១–៣ មេសា ២០២៦ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ព្រះរាជាណាចក្រកម្ពុជា កំពុងទទួលឥទ្ធិពលពីរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យអាកាសធាតុចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ មានលក្ខណៈដូចខាងក្រោម៖ - តំបន់វាលទំនាប សីតុណ្ហភាពអប្បបរមា ២៥–២៧°C និងអតិបរមា ៣៥–៣៧°C។ អាចមានភ្លៀងធ្លាក់រាយប៉ាយខ្លះៗ លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។ - តំបន់ខ្ពង់រាប និងភ្នំ សីតុណ្ហភាពអប្បបរមា ២៤–២៦°C និងអតិបរមា ៣៤–៣៦°C។ អាចមានភ្លៀងធ្លាក់មធ្យមទៅច្រើន ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់។ - តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា ២៦–២៨°C និងអតិបរមា ៣៣–៣៥°C។ អាចមានភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង រលកសមុទ្រអាចមានកម្ពស់ពី ០.៥ ទៅ ១.០ ម៉ែត្រ។ ក្រសួងបានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ និងភ្លៀងកក់ខ្លាំង ដែលអាចបង្កគ្រោះថ្នាក់បាន។ —— Page [Troryorng News](https://www.facebook.com/share/p/1ZfrcPhPoZ/) Page [Troryorng TV](https://www.facebook.com/share/14DPeavcn1c/?mibextid=wwXIfr) Page [Troryorng សង្គម-កម្សាន្ត](https://www.facebook.com/share/1GLoG894TC/?mibextid=wwXIfr) Page [Troryorng Spots](https://www.facebook.com/share/19g1hx7oGe/?mibextid=wwXIfr) www.troryorng.com