柬埔寨商务部举办“柬埔寨产品市场多元化”研讨会
| 分类 | 经济 |
|---|---|
| 事件时间 | 2026年3月31日星期二上午 |
| 事件地点 | 金边,柬埔寨商务部 |
| 发布时间 | 2026-04-03 13:46 |
新闻摘要
柬埔寨商务部国务秘书高高索主持研讨会,旨在提升柬埔寨产品的创新能力、市场占有率及质量竞争力,促进政府与私营部门的经验交流。
📄 完整原文 ▶ 查看原文 →
ឯកឧត្តម កៅ កោសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការធ្វើពិពិធកម្មទីផ្សារផលិតផលកម្ពុជា” ... (ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កៅ កោសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការធ្វើពិពិធកម្មទីផ្សារផលិតផលកម្ពុជា” ដែលមានការចូលរួមពី លោក-លោកស្រីអគ្គនាយករងជំរុញពាណិជ្ជកម្ម លោកប្រធាននាយកដ្ឋាន មន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ឋ វិស័យឯកជន អ្នកផលិត អ្នកកែច្នៃ និងតំណាងផ្សារទំនើបនៅកម្ពុជា ជាច្រើនរូប។ ការរៀបចំសិក្ខាសាលានេះ មានគោលបំណងសំខាន់ៗ ចំនួន៣ គឺទី១-បង្កើនភាពច្នៃប្រឌិតលើផលិតផលខ្មែរ ទី២-ជំរុញឱ្យមានកំណើនវត្តមានផលិតផលខ្មែរលើទីផ្សារ និងទី៣-បង្កើនការប្រកួតប្រជែងទាំងគុណភាព និងស្តង់ដា។ សិក្ខាសាលានេះ ក៏មានអញ្ជើញចូលរួមពីវាគ្មិនពីវិស័យរដ្ឋ និង ឯកជនចំនួន ៥រូប ដើម្បីចែករំលែកបទពិសោធន៍ និងជំនាញលើប្រធានបទផ្សេងៗគ្នាប្រកបដោយគុណវុឌ្ឍិ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់អ្នកផលិត និងអ្នកកែច្នៃ បង្កើនការផលិតទំនិញក្នុងស្រុក និងព្យាយាមពង្រីកសមត្ថភាពខ្លួនឯងបន្ថែមទៀត ដើម្បីអភិវឌ្ឍផលិតផលនិងពង្រីកវិសាលភាពខ្សែច្រវាក់ផ្គត់ផ្គង់ទំនិញរបស់ខ្លួន ស្របទៅតាមនិន្នាការទីផ្សារនាពេលបច្ចុប្បន្ន ក៏ដូចជាដើម្បីជំរុញការធ្វើពិពិធកម្មទីផ្សារនាំចេញ និងបង្កើនចំណែកទីផ្សារជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានសំណូមពរដល់អ្នកប្រើប្រាស់គ្រប់រូប សូមបន្តចូលរួមគាំទ្រ និង ប្រើប្រាស់ផលិតផលខ្មែរ ដើម្បីលើកទឹកចិត្តដល់ផលិតករអោយខិតខំផលិតប្រកបដោយគុណភាព សុវត្ថិភាព និងស្តង់ដាអនាម័យខ្ពស់ កសាងបាននូវទំនុកចិត្តសម្រាប់បំពេញតម្រូវការអ្នកប្រើប្រាស់ទាំងក្នុងស្រុក និងក្រៅស្រុក ផងដែរ។ --- His Excellency Kao Kosal, Undersecretary of State of the Ministry of Commerce, Presided Over the Opening Ceremony of the Seminar on “Market Diversification of Cambodian Products” ... (Phnom Penh): On the morning of Tuesday, 31 March 2026, at the Ministry of Commerce, His Excellency Kao Kosal, Undersecretary of State of the Ministry of Commerce, presided over the opening ceremony and delivered the keynote address for the Seminar entitled “Market Diversification of Cambodian Products.” The event was attended by Deputy Directors General of Trade Promotion, Directors of Departments, officials, representatives of relevant ministries and institutions, the private sector, producers, processors, and representatives of supermarkets in Cambodia in large numbers. The workshop was organized with three primary objectives: (1) Enhancing Innovation, (2) Boosting Market Presence, and (3) Strengthening Competitiveness to improve both quality and standards to compete effectively. The Seminar featured five distinguished speakers from both the public and private sectors, who shared their expertise and professional experiences across various topics. During the session, His Excellency Undersecretary of State encouraged producers and processors to increase domestic production and strive to further expand their own capabilities to develop products and expand their supply chains in line with current market trends, as well as to promote export market diversification and increase national and international market share. His Excellency Undersecretary of State also requested all consumers to continue to support and use Cambodian products to encourage manufacturers to strive to produce with high quality, safety, and hygiene standards, building confidence to meet the needs of consumers both domestically and abroad.