奥多棉吉省旅游局开展生态旅游社区导游培训
分类教育/旅游
事件时间2026年3月24日至26日
地点奥多棉吉省
来源柬埔寨旅游部
发布时间2026/03/27 13:56
详情描述
旅游局与瑞士发展合作组织合作,为20名学员提供导游技能培训,旨在提升社区旅游服务质量。
📋 完整原文 ▸
មន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ សហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃអង្គការ Swisscontact បានរៀបចំបើកវគ្គបណ្តុះបណ្តាលមគ្គុទេ្ទសក៍ទេសចរណ៍សម្រាប់សហគមន៍អេកូទេសចរណ៍សង្ឃរុក្ខាវ័ន!
កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ រៀបចំវគ្គបណ្តុះបណ្តាលមគ្គុទេ្ទសក៍ទេសចរណ៍សហគមន៍ ដោយមានសិក្ខាកាមចូលរួមចំនួន ២០រូប ក្នុងនោះស្ត្រី ៤រូប។ ជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ គឺជាជំនាញមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារ ហើយការយល់ដឹង និងអនុវត្តបានត្រឹមត្រូវនៃជំនាញនេះ មានសារៈសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍នៅតាមសហគមន៍ និងរមណីយដ្ឋានទេសចរណ៍។
ព័ត៌មានលម្អិត៖ https://www.facebook.com/share/p/1DRfZYcpuu/