ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានប្រកាសថាថាលោក សំអឿន ពិដោរ ត្រូវបានតែងតាំងជាជំនួយការគ្រូបង្វឹកនៃក្រុមបាល់ទាត់នារី ព្រះខ័នរាជស្វាយរៀង នៅក្នុងរដូវកាលថ្មីនេះ។
ជាមួយនឹងបទពិសោធន៍តាំងពីកីឡាករ ផ្តើមដំបូងឆ្នាំ២០០៨ជាមួយយុវជនព្រះខ័នរាជអាយុក្រោម១៥ឆ្នាំ រហូតដល់ឆ្នាំ២០១២ ចាប់ផ្តើមចូលរួមជាមួយក្រុមធំ, និងធ្លាប់ជាប់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ២១ឆ្នាំ ២២ឆ្នាំ និងអាយុក្រោម២៣ឆ្នាំ នឹងជាប់ជម្រើសជាតិកម្ពុជាក្រុមធំផងដែរ។
ក្លឹបបានបញ្ជាក់ថាក្លឹបរំភើបក្នុងការចាប់ផ្តើមដំណើរថ្មីនេះជាមួយ លោក សំអឿន ពិដោរ យើងកំពុងទន្ទឹងរង់ចាំនូវរដូវកាលថ្មី ដែលពោរពេញទៅដោយការប្រកួតប្រជែងដ៏ខ្លាំងក្លា និងពេលវេលាដែលមិនអាចបំភ្លេចបានជាមួយគ្នា៕