នាព្រឹកថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី **ឯកឧត្តម ប៊ូ ថារិន** អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម លោកស្រី ទី មួយហួយ អនុប្រធានការិយាល័យអនុលោមភាពទី២ បានចូលរួមធ្វើបទបង្ហាញក្នុងសិក្ខាសាលាស្តីពី **«នីតិវិធី រៀបចំ និងដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុសម្រាប់សហគ្រាសមិនរងសវនកម្មឯករាជ្យ»** ដែលរៀបចំឡើងដោយ សមាគមសហពន្ធ័ភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា (CTAFA) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ **ឯកឧត្តមបណ្ឌិត ទេព សិដ្ឋាន់ណា** អនុប្រធានសមាគម និងជាប្រធានគណៈកម្មការប្រឹក្សាយោបល់និងផ្តល់ដំណោះស្រាយ នៃ CTAFA។ សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីម្ចាស់សហគ្រាស តំណាងសហគ្រាសដែលជាសមាជិករបស់សមាគម និងសិក្ខាកាមចំនួនប្រមាណ ២០០នាក់ តាមប្រព័ន្ធអនឡាញ (Zoom)។
On April 3, 2026, with the high permission of **H.E. Bou Tharin**, Director General of the Accounting and Auditing Regulator (ACAR), Mrs Ty Muoy Huoy, Deputy Head of 2nd compliance, attended a workshop on **" Procedures for the Preparation and Submission of Financial statement for Non-Audit Enterprises "** organized by Cambodia Tax Agent Federation Association (CTAFA). The workshop was presided over by **H.E. Dr. Tep Sethanna**, Vice President of CTAFA & Chairman of the Advisory and Solution Committee. The workshop seminar convened approximately 200 attendees, including business owner and representative who are members of the CTAFA, via online Zoom.
👉ដើម្បីទទួលបានព័ត៌មានផ្លូវការពីនិយ័តករគណនេយ្យនិងសវនកម្មសូមចុចទីនេះ
[👉 Website](https://bit.ly/3zW1iEl
👉[Telegram](https://bit.ly/3zW1PWX
👉[Facebook](https://bit.ly/3bw6u8I)