实居省工作组总结前9个月成果 持续关注基层民生

分类政务
事件时间2026-10-03
地点实居省
来源洪玛尼官方频道
发布时间2026/10/03 15:24

详情描述

2026年10月3日上午,实居省调研与运动促进工作组在柬埔寨人民党实居省总部召开会议,总结今年前9个月的工作进展。会议由中央委员会委员、实居省基层工作组副组长丹·达里尼博士主持,包括省党委会主席恩坤在内的约200名工作组成员出席。 会议期间,工作组宣布扩充人员构成,新增90名领导及成员,旨在进一步加强对教育、医疗、退休人员及退伍军人三大领域的服务与支持。该工作组由副总理兼公务员部大臣洪玛尼发起,自2024年底开始实施相关民生支持活动,旨在密切联系并保障上述群体的利益。 根据前9个月的工作报告,工作组已对相关群体开展慰问及物资捐赠。在教育领域,共处理131例生育慰问、40例伤病救助及7例丧葬抚恤;在医疗领域,处理33例生育慰问、1例伤病救助及2例丧葬抚恤;在退休人员及退伍军人领域,处理3例伤病救助及32例丧葬抚恤。
📋 简要摘要 ▸
实居省工作组于10月3日召开会议,总结今年前9个月工作进展。重点关注教师、医护人员及退休人员的福利保障,并宣布扩充工作组人员构成。
📋 完整原文 ▸
**ក្រុមការងារសិក្សាស្រាវជ្រាវ និងចិញ្ចឹមចលនាខេត្តកំពង់ស្ពឺ បូកសរុបលទ្ធផលការងារ ៩ខែ ដើមឆ្នាំ២០២៦ និងប្រកាសសមាសភាពបន្ថែម** **ខេត្តកំពង់ស្ពឺ៖** នាព្រឹកថ្ងៃទី**០៣ ខែតុលា ឆ្នាំ២០២៦** នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ មានការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយវឌ្ឍនភាពការងារ ៩ខែ ដើមឆ្នាំ២០២៦ របស់ក្រុមការងារសិក្សាស្រាវជ្រាវ និងចិញ្ចឹមចលនាខេត្តកំពង់ស្ពឺ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ **លោកជំទាវបណ្ឌិត ដាំ ដារីនី** សមាជិកាគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី **ឯកឧត្តម អ៊ិន ឃុន** សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការបក្សខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិក សមាជិកាក្រុមការងារសរុបប្រមាណជាង **២០០នាក់**។ នៅក្នុងឱកាសនោះដែរ ក្រុមការងារក៏បានប្រកាសសមាសភាពថ្នាក់ដឹកនាំ និងសមាជិក សមាជិកាបន្ថែមនៃក្រុមការងារសិក្សាស្រាវជ្រាវ និងចិញ្ចឹមចលនាខេត្តកំពង់ស្ពឺ ទាំង៣មុខសញ្ញា (រួមមាន៖ វិស័យអប់រំ, វិស័យសុខាភិបាល, និងនិវត្តជន-អតីតយុទ្ធជន) សរុបប្រមាណ **៩០នាក់**។ តាមរបាយការណ៍លទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០២៦ ក្រុមការងារបានចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនដល់សមាជិកតាមមុខសញ្ញានីមួយៗ រួមមាន៖ **វិស័យអប់រំ៖** ករណីសម្រាលកូនចំនួន **១៣១រូប**, គ្រោះថ្នាក់និងមានជំងឺធ្ងន់ចំនួន **៤០រូប**, និងទទួលមរណភាពចំនួន **៧រូប**។ **វិស័យសុខាភិបាល៖** ករណីសម្រាលកូនចំនួន **៣៣រូប**, គ្រោះថ្នាក់និងជំងឺធ្ងន់ចំនួន **១រូប**, និងទទួលមរណភាពចំនួន **២រូប**។ **និវត្តជន និងអតីតយុទ្ធជន៖** ករណីគ្រោះថ្នាក់និងជំងឺធ្ងន់ចំនួន **៣រូប** និងទទួលមរណភាពចំនួន **៣២រូប**។ សូមបញ្ជាក់ផងដែរថា ក្រុមការងារសិក្សាស្រាវជ្រាវ និងចិញ្ចឹមចលនាខេត្តកំពង់ស្ពឺ ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយ **ឯកឧត្តម ហ៊ុន ម៉ានី** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។ ក្រុមការងារនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនង និងបម្រើផលប្រយោជន៍ជូនដល់បងប្អូន លោកគ្រូ-អ្នកគ្រូ គ្រូពេទ្យ និងនិវត្តជន/អតីតយុទ្ធជន នៅក្នុងខេត្តកំពង់ស្ពឺទាំងមូល ដែលបានចាប់ផ្តើមអនុវត្តសកម្មភាពតាំងពីចុងឆ្នាំ២០២៤ មកម្ល៉េះ។