柬埔寨国防部协调东盟观察组 赴泰柬边境菩萨省核查

柬埔寨国防部协调东盟观察组 赴泰柬边境菩萨省核查
柬埔寨国防部协调东盟观察组 赴泰柬边境菩萨省核查
柬埔寨国防部协调东盟观察组 赴泰柬边境菩萨省核查
柬埔寨国防部协调东盟观察组 赴泰柬边境菩萨省核查
柬埔寨国防部协调东盟观察组 赴泰柬边境菩萨省核查
柬埔寨国防部协调东盟观察组 赴泰柬边境菩萨省核查
柬埔寨国防部协调东盟观察组 赴泰柬边境菩萨省核查
柬埔寨国防部协调东盟观察组 赴泰柬边境菩萨省核查
柬埔寨国防部协调东盟观察组 赴泰柬边境菩萨省核查
柬埔寨国防部协调东盟观察组 赴泰柬边境菩萨省核查
1/10
分类边境安全
事件时间2026-11-05 11:25
地点菩萨省威灵县
来源柬埔寨国防部
发布时间2026/11/05 20:07

详情描述

柬埔寨国防部发言人2026年11月5日发布新闻公告,当日11时25分,柬埔寨协调工作组(CLG)安排东盟观察员小组(AOT-KH)前往菩萨省威灵县德莫达乡占耶尊尼边境口岸一带,对近期遭受袭击的现场进行观察、核实与报告,并将形成书面结论提交相关方。 公告称,核查地点位于柬埔寨主权范围内,现场存在沿边布设铁丝网、部署52个集装箱以及泰军占用柬埔寨领土的情况;公告称这些情况导致多户民众至今无法返回居所。同一区域还新设2根国旗旗杆,道路仍在继续施工,壕沟进行改造,一条水渠被进一步挖深。东盟观察员此行针对的正是袭击、铁丝网布设与集装箱部署等具体状况。 公告同时提出,鉴于现场情况,柬泰联合边界委员会(JBC)应尽早启动边界测量划界工作,依据是2025年12月27日柬泰总边界委员会(GBC)第三次特别会议联合声明第三点,以便柬埔寨平民不受阻拦、安全且有尊严地返回家园。 在立场部分,公告称柬埔寨以国际法、《保持占有》原则(Uti Possidetis Juris)、法暹条约与公约、地图及印支-暹罗边界划界委员会界碑记录等文件为依据维护柬泰国际边界,不承认任何以使用武力造成的边界变更;并重申全面、严格落实上述GBC联合声明、2025年10月26日柬泰和平协议联合声明及其他相关协议。 关注边境事态的读者可留意两项后续:一是AOT-KH书面核查结论的内容及提交对象,二是JBC测量划界是否出现启动时间表。这两项直接关系到边境居民能否返家。
📋 简要摘要 ▸
柬埔寨国防部发言人11月5日发布新闻公告称,当日11时25分,柬埔寨协调工作组(CLG)安排东盟观察员小组(AOT-KH)前往菩萨省威灵县德莫达乡的占耶尊尼边境口岸一带,对近期遭受袭击、被布设铁丝网及部署集装箱的现场进行观察、核实与报告,并将形成书面结论提交相关方。
📋 完整原文 ▸
សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១១:២៥នាទីព្រឹកមិញនេះ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកជ័យជំនះ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រចំនួន ៥២ គ្រឿង និងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃ ដែលបណ្តាលឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ និងបានសាងសង់បង្គោលទង់ជាតិថ្មីចំនួន ០២ បន្តសាងសង់ផ្លូវ និងកែលម្អលេណដ្ឋានថ្មី ព្រមទាំងបានជីកប្រឡាយឱ្យកាន់តែជ្រៅថែមទៀតផង។ ការចុះសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅទីតាំងដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយត្រូវបានយោធាថៃកាន់កាប់ដោយខុសច្បាប់ខាងលើនេះ គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។ សូមគូសបញ្ជាក់ថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ______ 🌐 __[គេហទំព័រ ក្រសួងការពារជាតិ](https://mod.gov.kh/) 🌐 [ក្រសួងការពារជាតិ](https://www.facebook.com/Ministrydefence) 🌐 [TEA Seiha/ទៀ សីហា](https://web.facebook.com/TeaSeiha0055) 🌐 [X(Twitter): ក្រសួងការពារជាតិ](https://x.com/modgovkh) 🌐 [YouTube: ក្រសួងការពារជាតិ](https://www.youtube.com/@modgovkhm) 🌐 [Tiktok: ក្រសួងការពារជាតិ](https://www.tiktok.com/@modgovkhm)