劳工部代表团吊唁昂速帕勒母亲 享年93岁

劳工部代表团吊唁昂速帕勒母亲 享年93岁
劳工部代表团吊唁昂速帕勒母亲 享年93岁
劳工部代表团吊唁昂速帕勒母亲 享年93岁
劳工部代表团吊唁昂速帕勒母亲 享年93岁
劳工部代表团吊唁昂速帕勒母亲 享年93岁
1/5
分类政务
事件时间2026-09-28
地点金边
来源柬埔寨劳工部
发布时间2026/09/28 16:47

详情描述

2026年9月28日,柬埔寨劳工与职业培训部国务秘书曼克里亚率领部委代表团,前往金边吊唁环境部部长昂速帕勒的母亲昂速帕。 昂速帕于2026年9月16日因年迈去世,享年93岁。 在吊唁仪式上,曼克里亚代表劳工部全体领导及官员,向昂速帕勒及其家属表达了深切哀悼与慰问。曼克里亚表示,昂速帕的离世是其家属失去了一位慈爱的母亲、岳母及祖母,同时也是柬埔寨佛教界失去了一位积极贡献于佛教事业的信徒。劳工部代表团祈愿逝者灵魂早日安息。
📋 简要摘要 ▸
2026年9月28日,劳工部国务秘书曼克里亚率团前往吊唁环境部部长昂速帕勒的母亲昂速帕,其于9月16日因年迈去世,享年93岁。
📋 完整原文 ▸
ប្រតិភូក្រសួងការងារ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា អ៊ាង សុផាត ​ត្រូវជាម្ដាយបង្កើតរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត​ (ភ្នំពេញ)៖ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ន គ្រីយ៉ា រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា អ៊ាង សុផាត ធម្មសទ្ធានុរ័ក្ខសិរីតាណី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ត្រូវជាម្ដាយបង្កើតរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានទទួលមរណភាពនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៩៣ឆ្នាំ ដោយជរាពាធ។ ក្នុងឱកាសប្រកបដោយសេចក្តីខ្សឹកខ្សួល រំជួលចិត្ត និងក្រៀមក្រំ​នេះ ឯកឧត្តម​ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្តែងនូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគ និងសោកស្តាយស្រណោះអាឡោះអាល័យជាអនេកប្បការជាមួយ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព។ ឯកឧត្តម​បានចាត់ទុកមរណភាពរបស់មហាឧបាសិកា អ៊ាង សុផាត ធម្មសទ្ធានុរ័ក្ខសិរីតាណី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គឺជាការបាត់បង់ម្ដាយបង្កើត ម្ដាយក្មេក និងជីដូន ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ល្អប្រពៃ ចំពោះបុត្រា បុត្រី ចៅប្រុស និងចៅស្រី ព្រមទាំងជាការបាត់បង់ពុទ្ធសាសនិកដ៏ឆ្នើមមួយរូប ដែលបានបរិច្ចាគធនធាន និងសទ្ធាជ្រះថ្លាដ៏មុតមាំ ក្នុងការរួមចំណែកកសាង និងលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា។ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់មហាឧបាសិកា អ៊ាង សុផាត ធម្មសទ្ធានុរ័ក្ខសិរីតាណី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សូមឆាប់បានយោនយកកំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ #MLVT #HENGSour