柬埔寨会计监管局出席东盟会议 推动区域财务准则接轨

分类经济
事件时间2026-10-19
地点雅加达
来源柬埔寨国家会计委员会
发布时间2026/10/20 14:35

详情描述

2026年10月19日至20日,柬埔寨会计与审计监管局(ACAR)副局长Nean Bony代表局长Bou Tharin,率领专业官员团队前往印尼雅加达,出席了在东盟秘书处举办的第31届东盟专业会计师协调委员会(ACPACC)会议及行业业务工作组(BSSWG)会议。柬埔寨会计师与审计师协会(KICPAA)执行董事Savuth Daly亦出席了此次会议。 本次会议共有来自7个东盟成员国的代表现场参会,另有3个成员国通过线上方式参与,东帝汶尚未加入该机制。会议旨在通过信息交流与协作,推动区域内会计与审计行业的专业化发展,并促进专业资格互认及人才流动。 会议议程涵盖多项核心议题:一是更新了印尼与菲律宾的成员国监督委员会组成;二是通报了东盟专业会计师注册情况,2026年6月至9月期间新增注册272人,活跃会员总数达9189人,同期马来西亚注销了6名非活跃会员;三是统计了跨境执业情况,老挝新增4名来自泰国的外国专业会计师注册;四是文莱、老挝及新加坡更新了受监管与非受监管服务清单;五是讨论了将于2027年启用的东盟专业会计师电子证书(ASEAN CPA e-Certificate)签发与验证流程;六是由新加坡牵头的可持续发展报告工作组汇报了相关支持宣言的筹备进展,计划于2027年签署。 此次参会体现了柬埔寨在会计与审计领域深化区域合作的意向,旨在落实东盟会计服务互认协议(MRA),提升柬埔寨会计专业人员在区域内的执业认可度与流动性。随着相关准则与东盟标准的进一步接轨,在柬企业的财务合规要求将随之提高。
📋 简要摘要 ▸
柬埔寨会计与审计监管局代表出席第31届东盟专业会计师协调委员会会议,与东盟成员国探讨会计准则与业务协作,旨在提升区域内财务审计的专业化与透明度。
📋 完整原文 ▸
កាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃ ន.គ.ស. អមដោយមន្ត្រីជំនាញនៃ ន.គ.ស. បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគណនេយ្យករជំនាញអាស៊ានលើកទី៣១ (31st ACPACC Meeting) និងកិច្ចប្រជុំក្រុមការងារធុរកិច្ចតាមវិស័យ (BSSWG) នៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) រួមជាមួយតំណាងប្រទេសជាសមាជិកអាស៊ានចំនួន៧ទៀត ដែលបានចូលរួមផ្ទាល់ និងមានប្រទេសចំនួន ៣ទៀតចូលរួមតាមប្រព័ន្ធអនឡាញ ដោយឡែក ប្រទេសទីម័រឡេស្តេ មិនទាន់បានចូលរួមកិច្ចប្រជុំនេះនៅឡើយទេ។ កិច្ចប្រជុំនេះជាវេទិកាមួយសម្រាប់ប្រទេសជាសមាជិកទាំងអស់ ដើម្បីផ្លាស់ប្តូរព័ត៌មានថ្មីៗ ពិនិត្យមើលវឌ្ឍនភាព និងពិភាក្សាអំពីគំនិតផ្តួចផ្តើមសំខាន់ៗ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ការទទួលស្គាល់វិជ្ជាជីវៈ និងការចល័តគណនេយ្យករជំនាញ ក្នុងវិស័យគណនេយ្យ និងសវនកម្មនៅក្នុងតំបន់អាស៊ាន។ កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគណនេយ្យករជំនាញអាស៊ានលើកទី៣១ បានពិភាក្សាទៅលើរបៀបវារៈដូចខាងក្រោម៖ ១.ការធ្វើបច្ចុប្បន្នភាពសមាសភាពនៃសមាសភាពគណៈកម្មាធិការត្រួតពិនិត្យរបស់ប្រទេសជាសមាជិកអាស៊ាន ដែលក្នុងនោះមាន ប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន។ ២.ការធ្វើបច្ចុប្បន្នភាពលើចំនួននៃការចុះឈ្មោះសមាជិកភាពជាគណនេយ្យករជំនាញអាស៊ាន គិតចាប់ពីខែមិថុនា ដល់ខែកញ្ញា ឆ្នាំ២០២៦ មានការកើនឡើង ២៧២រូប នាំឱ្យចំនួនសរុបកើនដល់ ៩,១៨៩រូប (សកម្ម)។ ក្នុងនោះ ប្រទេសម៉ាឡេស៊ី បានលុបឈ្មោះសមាជិកភាពចំនួន ៦រូប (អសកម្ម) ផងដែរ។ ៣.ការចល័តនូវគណនេយ្យករជំនាញអាស៊ាន និងការធ្វើបច្ចុប្បន្នភាពលើចំនួននៃការចុះឈ្មោះជាគណនេយ្យករជំនាញបរទេស គិតចាប់ពីខែមិថុនា ដល់ខែកញ្ញា ឆ្នាំ២០២៦ មានការកើនឡើងចំនួន ៤រូប នៅប្រទេសឡាវ មកពីប្រទេសថៃ។ ៤.ការធ្វើបច្ចុប្បន្នភាពសេវាកម្ម (Non-Regulated & Regulated Services) ដែលក្នុងនោះ មានប្រទេសចំនួន៣ បានធ្វើបច្ចុប្បន្នភាព គឺ ប្រ៊ុយណេ ឡាវ និងសិង្ហបុរី។ ៥.ការធ្វើបទបង្ហាញពីបច្ចុប្បន្នភាពនៃ ASEAN CPA e-Certificate រួមមាននីតិវិធីសម្រាប់ការចេញ ការផ្ទៀងផ្ទាត់ និងការបញ្ជូន e-Certificate ដែលគ្រោងនឹងដាក់ឱ្យអនុវត្តនៅក្នុងឆ្នាំ២០២៧។ ៦.ការរាយការណ៍របស់ក្រុមការងាររាយការណ៍ព័ត៌មានចីរភាព ដែលដឹកនាំដោយប្រទេសសិង្ហបុរី (TFSR) ទាក់ទងនឹងការរៀបចំសេចក្តីថ្លែងការណ៍គាំទ្រ (Manifesto of Support) រវាងប្រទេសជាសមាជិក ដែលគ្រោងនឹងចុះហត្ថលេខានៅឆ្នាំ២០២៧ ខាងមុខ។ ៧.ការរាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំ ACPACC លើកទី៣១ និងក្រុមការងារធុរកិច្ចតាមវិស័យ (ACPECC, AAC, ACPACC, ACACS) ជូនប្រធានក្រុមការងារធុរកិច្ចតាមវិស័យ (BSSWG)។ ការចូលរួមរបស់ ន.គ.ស. និង វ.គ.ស.ក. នៅក្នុងកិច្ចប្រជុំនេះ បង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តឥតឈប់ឈរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់លើវិស័យគណនេយ្យ និងសវនកម្ម ព្រមទាំងការគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងអាស៊ានស្តីពីការទទួលស្គាល់គ្នាទៅវិញទៅមក (MRA) លើសេវាកម្មគណនេយ្យ និងការលើកកម្ពស់ការទទួលស្គាល់វិជ្ជាជីវៈ ព្រមទាំងការចល័តអ្នកប្រកបវិជ្ជាជីវៈគណនេយ្យ និងសវនកម្មនៅក្នុងតំបន់អាស៊ាន។ *** From 19 to 20 October 2026, Mrs. Nean Bony, Deputy Director General of the Accounting and Auditing Regulator (ACAR), representing H.E. Bou Tharin, Director General of ACAR, and accompanied by ACAR officials, attended the 31st ASEAN Chartered Professional Accountant Coordinating Committee (ACPACC) Meeting and the Business Services Sectoral Working Group (BSSWG) Meeting, held in Jakarta, Indonesia. The meetings were also attended by Mrs. Savuth Daly, Chief Executive Officer of the Kampuchea Institute of Certified Public Accountants and Auditors (KICPAA), together with delegates from seven ASEAN Member States participating in person and three ASEAN Member States joining virtually. Timor-Leste was not represented at the meetings. The meetings provided a platform for ASEAN Member States to exchange updates, review progress, and discuss key initiatives aimed at strengthening cooperation, professional recognition, and mobility in the accounting and auditing profession across the region. The key agenda items discussed during the meetings included: 1. Updates on Monitoring Committees: Review of the composition of the Monitoring Committees of Indonesia and the Philippines. ដើម្បីទទួលបានព័ត៌មានផ្លូវការពីនិយ័តករគណនេយ្យនិងសវនកម្មសូមចុចទីនេះ 👉 [Website](https://www.acar.gov.kh/) 👉 [Telegram](https://t.me/acarcambodia) 👉 [Facebook](https://www.facebook.com/share/1BsR4TCxxt/) [www.acar.gov.kh] | និយ័តករគណនេយ្យនិងសវនកម្ម | https://acar.gov.kh/