柬泰发布调解公告 同意委员会赴实地视察


分类外交
事件时间2026-11-27
地点金边
来源新鲜报
发布时间2026/11/27 08:00
详情描述
常设仲裁法院就柬埔寨与泰国依UNCLOS第298条及附件五开展的调解发布正式新闻稿,确认双方在吉隆坡会谈中取得良好进展,并一致同意让调解委员会赴实地视察。各方与委员会将继续安排后续会议,巩固既有成果并推动确定具有共同点的区域。
📋 完整原文 ▸
តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) ចេញសេចក្តីប្រកាស៖ កម្ពុជា-ថៃ សម្រេចបានវឌ្ឍនភាពល្អប្រសើរក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងគូឡាឡាំពួរ ដោយភាគីទាំងពីរឯកភាពគ្នា ក្នុងការអនុញ្ញាតឱ្យគណៈកម្មការផ្សះផ្សារចុះបំពេញទស្សនកិច្ចពិនិត្យនៅទីតាំងជាក់ស្តែង
(ភ្នំពេញ)៖ តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ ស្តីពីដំណើរការផ្សះផ្សារវាង ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលត្រូវបានអនុវត្តស្របតាមមាត្រា២៩៨ និងឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។
ផ្អែកតាមសេចក្តីប្រកាសព័ត៌មាន ភាគីទាំងពីរកម្ពុជា និងថៃ សម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើទិដ្ឋភាពបច្ចេកទេស នៅក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយ គណៈកម្មការផ្សះផ្សា ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរដ្ឋធានីគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ក្រៅពីការពិភាក្សាលើទិដ្ឋភាព បច្ចេកទេសយ៉ាងស៊ីជម្រៅ ភាគីទាំងពីរក៏បានឈានដល់ការឯកភាពគ្នាក្នុងការអនុញ្ញាតឱ្យគណៈកម្មការផ្សះផ្សារ ចុះបំពេញទស្សនកិច្ចពិនិត្យនៅទីតាំងជាក់ស្តែងផងដែរ។
កិច្ចសហការ និងការយល់ព្រមរួមគ្នានេះ គឺជាជំហានវិជ្ជមានយ៉ាងសំខាន់ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ សំដៅពង្រឹងចំណងមិត្តភាព ស្ថិរភាព និងការយោគយល់គ្នារវាងប្រទេសជិតខាងទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។
លោកស្រី Katrina Cooper ប្រធានគណៈកម្មការ បានថ្លែងថា៖ «ខ្ញុំរីករាយចំពោះវឌ្ឍនភាពដែលបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួរនេះ ដែលជាជំហានវិជ្ជមានមួយទៀតក្នុងដំណើរការផ្សះផ្សារ។ ការយល់ដឹងផ្នែកបច្ចេកទេសដែលបានសម្រេចនឹងធានាថា ការចរចានឹងដំណើរការប្រកបដោយប្រសិទ្ធភាព។ ចំពោះការចុះទស្សនកិច្ចនៅទីតាំងជាក់ស្តែង វានឹងអនុញ្ញាតឱ្យគណៈកម្មការទទួលបានការយល់ដឹងផ្ទាល់អំពីតំបន់ដែលពាក់ព័ន្ធនឹងដំណើរការនេះ។ វឌ្ឍនភាពដែលបានសម្រេចក្នុងកិច្ចប្រជុំនេះ ពង្រឹងការប្តេជ្ញាចិត្តរួមគ្នារបស់ភាគីនានាក្នុងការជំរុញដំណើរការផ្សះផ្សារតាមរបៀបសហប្រតិបត្តិការ និងស្ថាបនា»។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ «កម្ពុជា និងថៃ នឹងនៅតែជាប្រទេសជិតខាងជានិច្ច។ វឌ្ឍនភាពដែលបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួរលើទិដ្ឋភាពបច្ចេកទេសនៃការកំណត់ព្រំដែនសមុទ្រ គឺជាជំហានឆ្ពោះទៅមុខសម្រាប់ទាំងកម្ពុជា និងថៃ។ យើងសូមថ្លែងអំណរគុណដល់គណៈកម្មការផ្សះផ្សារដែលបានជួយភាគីនានាស្វែងរកចំណុចរួម និង PCA ចំពោះការគាំទ្ររបស់ខ្លួន។ យើងសូមកោតសរសើរចំពោះការចូលរួមរបស់ថៃ ហើយនឹងខិតខំប្រឹងប្រែងដោយសុច្ឆន្ទៈដើម្បីកសាងទំនុកចិត្តឡើងវិញ និងឈានដល់លទ្ធផលដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងតំបន់ទាំងមូល»។
ឯកឧត្តម Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ បានថ្លែងថា៖ «ថៃនឹងបន្តចូលរួមយ៉ាងស្ថាបនាក្នុងដំណើរការផ្សះផ្សារនេះ ហើយសង្ឃឹមថានឹងឃើញវឌ្ឍនភាពបន្តទៀតក្នុងការកំណត់ព្រំដែនសមុទ្ររវាងថៃ និងកម្ពុជា។ យើងសង្ឃឹមថា ដំណើរការនេះទៅមុខនឹងផ្តល់ផលប្រយោជន៍វិជ្ជមានដល់ទំនាក់ទំនងរបស់យើង»។
សេចក្តីប្រកាសបានបញ្ជាក់ថា ជំហានបន្ទាប់ បន្ទាប់ពីការចុះទស្សនកិច្ចទៅកាន់ប្រទេសនីមួយៗ ភាគីនានា និងគណៈកម្មការនឹងរៀបចំកិច្ចប្រជុំបន្តទៀត ដើម្បីពង្រឹងវឌ្ឍនភាពដែលបានសម្រេចរហូតមកដល់បច្ចុប្បន្ន និងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីកំណត់តំបន់ដែលមានចំណុចរួម៕