斯瓦伊西塔要求扩容舆情网络 维护社会稳定

斯瓦伊西塔要求扩容舆情网络 维护社会稳定
斯瓦伊西塔要求扩容舆情网络 维护社会稳定
斯瓦伊西塔要求扩容舆情网络 维护社会稳定
斯瓦伊西塔要求扩容舆情网络 维护社会稳定
斯瓦伊西塔要求扩容舆情网络 维护社会稳定
斯瓦伊西塔要求扩容舆情网络 维护社会稳定
斯瓦伊西塔要求扩容舆情网络 维护社会稳定
1/7
分类政务
事件时间2026-10-31
地点上丁省
来源柬埔寨通讯社
发布时间2026/10/31 19:30

详情描述

10月31日,国家信息与舆情协调委员会主席斯瓦伊西塔在上丁省培训班开班式上表示,要共同强化并扩大舆情工作网络,以维护和平与社会稳定。政府发言人机构负责人彭波纳等出席。该培训主题聚焦AI时代虚假信息应对,参与对象为地方信息与宣传系统人员。
📋 完整原文 ▸
«ឯកឧត្តម ស្វាយ ស៊ីថា៖ រួមគ្នាពង្រឹងនិងពង្រីក​បណ្តាញការងារសាធារណមតិ ដើម្បីថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គមជាតិ» ——— នៅខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងការងារសាធារណមតិនិងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)» ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បានអញ្ជើញធ្វើជាអធិបតី និងដឹកនាំវគ្គបណ្តុះបណ្តាល ដោយមានវត្តមានចូលរួមពីឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃគ.ស.ព.ស. ឯកឧត្តម​ សរ សុពុត្រា អភិបាល​ នៃគណៈអភិបាលខេត្តស្ទឹងត្រែង ប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរពាក់ព័ន្ធ ក្រុមការងារព័ត៌មាននិងសាធារណមតិ យុវជន នៅឃុំ សង្កាត់នៅទូទាំងខេត្ត រួមនឹងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង សរុបប្រមាណជាង 250 នាក់។ បន្ថែមពីលើការលើកកម្ពស់ចំណេះដឹង និងសមត្ថភាពរបស់មន្ត្រីទទួលបន្ទុកការងារព័ត៌មាននិងសាធារណមតិពាក់ព័ន្ធនឹងការវិវត្ត និងផលប៉ះពាល់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ​ក៏មានគោលបំណង ដ៏ចាំបាច់ ក្នុងការពង្រឹងនិងពង្រីកបណ្តាញការងារសាធារណមតិនៅក្នុងខេត្តស្ទឹងត្រែង ដើម្បីពង្រីកវិសាលភាព និងបង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយជូនសាធារណជន។   ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «នៅក្នុងយុគសម័យ AI នេះ ការប្រមូល កម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីរួមគ្នាតាមដានព័ត៌មាននិងស្ថានភាពសាធារណមតិ គឺជាកិច្ចការអាទិភាពដ៏ចាំបាច់ ដើម្បីធានាឱ្យការឆ្លើយតបចំពោះបញ្ហាប្រឈម និងក្តីកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អាចធ្វើទៅបានទាន់ពេលវេលា និងមានប្រសិទ្ធភាព»។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញដោយវាគ្មិនចំនួន ២ រូប ដែលមានបទពិសោធន៍ការងារពាក់ព័ន្ធនឹងព័ត៌មាននិងសាធារណមតិ ដែលរួមមានឯកឧត្តម ប៉ែន បូណា និងកញ្ញា ម៉ាក រ័ត្នមុនី មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការងារបញ្ញាសិប្បនិម្មិតរបស់លេខាធិការដ្ឋាន គ.ស.ព.ស.។ ឯកឧត្តម ស្វាយ ស៊ីថា បានបង្ហាញជំនឿជឿជាក់ថា «ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាល នាថ្ងៃនេះនឹងរួមចំណែកពង្រឹងឆន្ទៈ និងស្មារតីទទួលខុសត្រូវរបស់សិក្ខាកាម ក្នុងការបំពេញការងារព័ត៌មាន និងសាធារណមតិឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីចូលរួមថែរក្សាស្ថិរភាពសង្គមនិងនយោបាយ ព្រមទាំងសណ្តាប់ធ្នាប់សាធារណៈក្នុងបរិបទដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតកំពុងវិវត្តយ៉ាងឆាប់រហ័ស និងបង្កបញ្ហាប្រឈមថ្មីៗនៅទូទាំងពិភពលោក»៕ **——————** Connect with AKP: 🌐[Telegram](https://t.me/TheAKP) 🌐[Facebook](https://www.facebook.com/akp.official/) 🌐[Website](http://akp.gov.kh/) 👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse)) 🌐[Instagram](https://www.instagram.com/akp_news/) 🌐[TikTok](https://www.tiktok.com/@agencekampucheapresse) 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured) #CambodiaWantsPeace #JusticeForCambodia