文章分析了柬泰边境局势及防御策略,强调柬埔寨军队在边境地区的
分类时政
地点边境
来源CN123
发布时间2026/09/14 12:52
详情描述
近日,署名为“មេទ័ព_លីពូ”(Li Pu)的作者发布文章,对柬泰边境局势及防御策略进行了分析。文章指出,柬泰边境冲突存在所谓的“三阶段侵略策略”,并强调了柬埔寨军队在边境地区的防御能力。
文章将冲突分为不同阶段进行解读。第一阶段被描述为试探性战斗,旨在测试柬方的武器装备与防御策略。作者提到,在塔莫恩通(Ta Moan Thom)、塔克贝(Ta Krabei)及克纳(Khnar)寺庙等区域,柬埔寨军队成功守住了阵地。
针对冲突的三个具体阶段,文章分析称:第一阶段为夺取阵地,泰方曾动用包括战斗机、无人机、毒气及集束炸弹在内的多种手段,但柬军在塔克贝和塔莫恩通等地坚持防御21天,直至停火。第二阶段为阵地控制,双方在冲突期间及停火后存在反复拉锯,包括设置铁丝网和插旗等行为。第三阶段为停火后的蚕食,作者称泰方在停火协议达成后,通过设置集装箱和移动铁丝网等方式试图扩大驻军范围,柬军目前仍持续在边境巡逻以应对此类行为。
作者认为,单纯依靠军事手段无法彻底解决边境争端,因为军事冲突会导致循环往复的报复。文章主张通过外交谈判及国际法途径解决问题,并强调柬方对领土的防御决心。
📋 简要摘要 ▸
文章分析了柬泰边境局势及防御策略,强调柬埔寨军队在边境地区的防御能力。
📋 完整原文 ▸
🇰🇭💥🇹🇭 យុទ្ធសាស្ត្រឈ្លានពាន ៣ដំណាក់កាលរបស់ចោរសៀម បានរៀបចំយ៉ាងច្បាស់លាស់ និងមានការត្រៀមទុករួចជាស្រេច ។ នេះជាការស្វែងយល់ និងជាទស្សនៈផ្ទាល់ខ្លួនរបស់ពូ ដែលបានយកវាមកសិក្សា យោងតាមបទពិសោធន៍ ដែលបានមើលឃើញផ្ទាល់នៅជួរមុខ ។
💥 សង្គ្រាមវគ្គ ១ វាប្រៀបដូចជា ការសាកកម្លាំង តេស្តសមត្ថភាព ទាំងអាវុធ និងយុទ្ធសាស្ត្រ ការពារទីតាំងរបស់កម្ពុជា ។ វាបានបើកការប្រយុទ្ធរយៈពេលខ្លី ហើយចូលតុចរចា ដើម្បីដកឃ្លាទៅរៀបចំផែនការ វគ្គ២ បញ្ជាក់ថាកាលពីវគ្គ ១ ទីតាំងប្រាសាទតាមាន់ធំ តាក្របី ប្រាសាទខ្នារ គឺកងទ័ពយើងឈរជើងការពារបានយ៉ាងរឹងមាំ ខ្មែរគ្រប់គ្រង ១០០% ។
ដល់ចំណុចនេះហើយបានឈានដល់ សង្គ្រាមវគ្គ ២ ដែលត្រូវអនុវត្តន៍ផែនការ ៣ដំណាក់កាលរបស់វា :
1️⃣ ដំណាក់កាលទី ១ គឺ វាយយកទីតាំង ចំណុចនេះ សៀមវាបានយកទាហានមកពលីច្រើនណាស់ ការវាយដណ្តើមទីតាំង វាមិនខុសអី្វពី មួយក្រុមរត់ចូល ហើយមួយក្រុមទៀតត្រៀមចាំវ៉ៃ ច្បាស់ណាស់ត្រង់នេះហើយដែលទាំងសងខាងពលីច្រើន ។ វាបានប្រើគ្រប់មធ្យោបាយអស់ហើយ ទាំងយន្តហោះ ទាំងអាវុធតូចធំ ទាំងដ្រូន ទាំងផ្សែងពុល និងគ្រាប់បែកចង្កោម ដែលខុសច្បាប់អន្តរជាតិ វាគិតខុសត្រង់វាចង់ផ្តាច់យើង ឲ្យបានក្នុងរយៈពេលខ្លី តែជាក់ស្តែងយើងទប់បាន ២១ថ្ងៃ ដូចនៅតាក្របី តាមាន់ធំអី ទាំងមេទ័ព ទាំងកងទ័ព សុទ្ធតែខាំស្មៅ វ៉ៃអត់បែកទេ F-16 មកទំលាក់ដូចទឹកភ្លៀង តែយើងអាចតស៊ូរហូតដល់មាន បទឈប់បាញ់ វីរកងទ័ពយើង គឺមហាអស្ចារ្យ។
2️⃣ ដំណាក់កាលទី២ គឺ ការគ្រប់គ្រងទីតាំង នៅពេលដែល កំពុងប្រយុទ្ធ និងក្រោយពេលប្រយុទ្ធ វាតែងតែព្យាយាមព័ទ្ធបន្លាលួសនៅទីតាំងដែលវារុលចូលបាន ជាក់ស្តែងដូចនៅ បឹងត្រកួន នៅពេលដែលពេលរថក្រោះវាឡើងគឺវាព័ទ្ធបន្លាលួស ដោតទង់ជាតិ បណ្តើរៗ ពេលយើងបាញ់ឆេះរថក្រោះវា វាដកថយ យើងទៅដកទង់ជាតិវាចេញ ហើយដោតទង់ជាតិយើងវិញ ។ សង្គ្រាមគឺបែបនេះឯង ពេលគេបុកខ្លាំងយើងថយ រៀបកម្លាំងរួចយើងវាយបកវិញ ...
3️⃣ ដំណាក់កាលទី៣ គឺ ទន្ទ្រានបន្ថែម ក្រោយបទឈប់បាញ់ សៀមវាដឹងច្បាស់ណាស់ ថាកម្ពុជាគោរពច្បាប់ គោរពកិច្ចព្រមព្រៀងសន្តិភាព តែវាជាចោរទើបវាចាប់ផ្តើមពង្រីកទីតាំងឈរជើង ទីតាំងមួយចំនួនធំ ពេលប្រយុទ្ធយើងនៅឈរជើង តែក្រោយបទឈប់បាញ់បានសៀមទន្ទ្រាន វាព័ទ្ធបន្លាលួស វាដាក់កុងតាន័រ វាលួចបង្ខិតបន្លាលួស នេះហើយដែលកងទ័ពយើងនៅបន្តយាមល្បាតរាល់ថ្ងៃដើម្បីការពារចោរ ។
💥 បើយកសង្គ្រាម ទៅបញ្ចប់សង្គ្រាម វាមិនងាយចប់ទេ • ម្សិលមិញគេវាយយើង • ថ្ងៃនេះយើងទៅវាយគេវិញ • ប្រាកដណាស់ថ្ងៃស្អែកគេនឹងមកវាយយើងទៀត ! ពេលណាចប់ តើមានមនុស្សប៉ុន្មាននាក់ទៀតត្រូវពលីដោយសារសង្គ្រាម ?
💥 សង្គ្រាមចុងកាណុង មិនងាយចប់ទេ គ្រប់យ៉ាងត្រូវតែបញ្ចប់ដោយសង្គ្រាមកចុងប៊ីក ការចរចា ការយកច្បាប់អន្តរជាតិមកដោះស្រាយ ទើបមានប្រសិទ្ធិភាព។ សូមផ្តាំទៅចោរឈ្លានពានផងដែរ ច្បាប់ធម្មជាតិរបស់មនុស្ស អ្នកឯងមិនអាចប្រមាធគេបាន ៣ដងទេ ព្រោះការអត់ធ្មត់មានដែនកំណត់ អ្វីដែលបងប្អូនមិនដឹង មិនប្រាកដថាមិនមានទេ ។
———————————————
អត្ថបទដោយ : #មេទ័ព_លីពូ