柬埔寨驻澳大使访问南澳州 推动经贸与文化合作







分类外交
事件时间2026-08-14
地点阿德莱德
来源柬埔寨通讯社
发布时间2026/08/19 21:57
详情描述
2026年8月14日至15日,柬埔寨驻澳大利亚大使诺姆·皮西特(Nom Piseth)对南澳大利亚州阿德莱德市进行了工作访问。
访问期间,诺姆·皮西特大使分别会见了南澳大利亚州州长弗朗西斯·亚当森(Frances Adamson AC),以及多位州政府部长,包括负责主要工业与区域发展事务的部长克莱尔·斯克里文(Clare Scriven)、负责环境、水资源与旅游事务的部长艾米丽·伯克(Emily Bourke),以及负责教育、技能与培训事务的部长露西·胡德(Lucy Hood)。双方就加强柬埔寨与南澳大利亚州在教育、职业培训、旅游、农业及可再生能源等领域的合作进行了探讨。
此外,诺姆·皮西特大使还参加了由StudyAdelaide组织的两次专题讨论会,分别聚焦于柬埔寨与南澳大利亚州之间的高等教育合作,以及南澳大利亚州高中教育证书(SACE)与柬埔寨的合作项目。
在阿德莱德期间,诺姆·皮西特大使出席了由南澳大利亚州柬埔寨协会举办的文化活动,与当地柬埔寨侨胞进行交流,并观看了柬埔寨艺术表演。
📋 简要摘要 ▸
柬埔寨驻澳大利亚大使于8月14日至15日访问南澳大利亚州阿德莱德市,会见南澳州州长及工业部长,探讨工业与农业合作,并慰问当地侨胞。
📋 完整原文 ▸
លទ្ធផលនៃដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តម** **ណុំ** **ពិសិដ្ឋ នៅទីក្រុងអាដឺឡែត** **រដ្ឋអូស្ត្រាលីខាងត្បូង
** **
(AKP) ឯកឧត្តម ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសអូស្ត្រាលី បានបំពេញទស្សនកិច្ចការងារនៅទីក្រុងអាដឺឡែត រដ្ឋអូស្ត្រាលីខាងត្បូង ពីថ្ងៃទី១៤ ដល់ ១៥ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តមឯកអគ្គរាជទូតបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Frances Adamson AC អភិបាលរដ្ឋអូស្ត្រាលីខាងត្បូង និងជួបជាមួយរដ្ឋមន្រ្តី មួយចំនួននៃរដ្ឋអូស្រ្តាលីខាងត្បូង រួមមានលោកជំទាវ Clare Scriven រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឧស្សាហកម្មចម្បង និងអភិវឌ្ឍតំបន់ លោកជំទាវ Emily Bourke រដ្ឋមន្ត្រីបរិស្ថាន ធនធានទឹក និងកិច្ចការទេសចរណ៍ និងលោកជំទាវ Lucy Hood រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអប់រំ ជំនាញ និងបណ្តុះបណ្តាល។
ក្នុងជំនួបខាងលើ ឯកឧត្តមឯកអគ្គរាជទូត និងថ្នាក់ដឹកនាំរដ្ឋអូស្រ្តាលីខាងត្បូង បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អប្រសើរ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងអូស្រ្តាលី ព្រមទាំងបានពិភាក្សាគ្នាអំពីការរិះរកមធ្យោបាយក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរដ្ឋអូស្ត្រាលីខាងត្បូង ជាពិសេសលើវិស័យដែលមានសក្តានុពល រួមមាន អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ទេសចរណ៍ កសិកម្ម និងថាមពលកកើតឡើងវិញ។
ក្រៅពីមានជំនួបជាមួយថ្នាក់ដឹកនាំរបស់រដ្ឋអូស្រ្តាលីខាងត្បូង ឯកឧត្តមឯកអគ្គរាជទូតក៏បានចូលរួមកិច្ចពិភាក្សាចំនួន ២ ដែលរៀបចំដោយ StudyAdelaide ដោយកិច្ចពិភាក្សាទី១ ផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការថ្នាក់ឧត្តមសិក្សារវាងកម្ពុជា និងរដ្ឋអូស្ត្រាលីខាងត្បូង និងកិច្ចពិភាក្សាទី២ ផ្ដោតលើកម្មវិធីអប់រំកម្រិតវិទ្យាល័យរបស់រដ្ឋអូស្ដ្រាលីខាងត្បូង (South Australian Certificate of Education) និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។
ក្នុងឱកាសស្នាក់នៅទីក្រុងអាដឺឡែក ឯកឧត្តមឯកអគ្គរាជទូតក៏បានឆ្លៀតឱកាសចូលរួមកម្មវិធីវប្បធម៌ ដែលរៀបចំដោយសមាគមខ្មែរប្រចាំរដ្ឋអូស្ត្រាលីខាងត្បូង ដោយបានជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅរដ្ឋអូស្ត្រាលីខាងត្បូងប្រកបដោយភាពស្និទ្ធស្នាល ព្រមទាំងចូលរួមទស្សនាការសម្តែងសិល្បៈខ្មែរ ដែលជាការលើកស្ទួយអត្តសញ្ញាណជាតិទៅកាន់បរទេសផងដែរ។