洪玛奈与英国官员会谈 聚焦经济多元化与教育合作

分类时政
事件时间2026-06-09
地点越南河内
来源柬埔寨通讯社
发布时间2026/06/10 13:38
详情描述
2026年6月9日下午,柬埔寨首相洪玛奈在越南河内出席第三届东盟未来论坛期间,会见了英国外交部负责印太事务的副大臣西玛·马尔霍特拉(Seema Malhotra)。
双方就加强柬英双边关系及多领域合作进行了讨论。马尔霍特拉表示,英国致力于通过多元化战略连接东盟市场,并分享英国的经验与实践。她对两国在公共财政管理领域的合作表示满意,并强调将继续推动英国对柬埔寨的投资。
洪玛奈对英国在柬埔寨扫雷行动及促进双边贸易方面的支持表示感谢。他指出,多元化战略有助于扩大市场与贸易伙伴范围,并对英国加强与东盟国家及柬埔寨的经济贸易合作表示支持。
在教育领域,双方同意进一步加强合作,以满足柬埔寨学生的需求。此外,双方还讨论了国防与安全领域的合作,重点涉及打击跨国犯罪。洪玛奈强调,柬埔寨政府已采取严厉措施打击网络诈骗,并将持续开展行动直至彻底清除相关犯罪团伙,这一立场得到了英方的认可。
会谈最后,双方就共同关心的地区及国际问题交换了意见,并强调各国应加强合作,以维护全球和平与繁荣。
📋 简要摘要 ▸
洪玛奈首相与英国外交部官员会谈,双方同意加强经济、贸易及教育领域的合作。英方强调通过多元化战略连接东盟市场,柬方则感谢英方在扫雷及贸易方面的支持。
📋 完整原文 ▸
កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ
(AKP) នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Seema Malhotra អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសចក្រភពអង់គ្លេស ចូលជួបសម្ដែងការគួសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប លោកជំទាវអនុរដ្ឋមន្ត្រីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចក្រភពអង់គ្លេស។ លោកជំទាវបានសម្ដែងនូវការពេញចិត្តចំពោះភាពជាដៃគូដ៏ជិតស្និទ្ធរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការចូលរួមចំណែកក្នុងការទាក់ទាញការវិនិយោគឱ្យបានកាន់តែច្រើនពីចក្រភពអង់គ្លេសមកកាន់កម្ពុជា។
ជាមួយនេះ លោកជំទាវបានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើពិពិធកម្មទំនាក់ទំនងរបស់អង់គ្លេស តាមរយៈការបង្កើតទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីពង្រីកការតភ្ជាប់ និងចែករំលែកបទពិសោធល្អៗ និងឧត្តមានុវត្តន៍របស់ចក្រភពអង់គ្លេសជាមួយប្រទេសនៅក្នុងតំបន់។
ជាការឆ្លើយតប សម្ដេចធិបតីក៏បានកោតសរសើរចំពោះការរួមចំណែកដ៏មានតម្លៃរបស់ចក្រភពអង់គ្លេស ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការគាំទ្រលើសកម្មភាពបោសសម្អាតមីនមនុស្សធម៌ និងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ សម្ដេចមានប្រសាសន៍ថា ការធ្វើពិពិធកម្មគឺជាការតភ្ជាប់ដ៏ល្អប្រសើរមួយ ដែលជួយពង្រីកទីផ្សារ និងដៃគូពាណិជ្ជកម្មរបស់ប្រទេសនីមួយៗឱ្យកាន់តែទូលំទូលាយ។
សម្ដេចធិបតីបានឯកភាពចំពោះការលើកឡើងរបស់លោកជំទាវ ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងចក្រភពអង់គ្លេស ជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជា ផងដែរ ជាពិសេសក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
សម្ដេចធិបតី និងលោកជំទាវអនុរដ្ឋមន្ត្រី បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើការបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ដែលជាវិស័យដ៏សារៈសំខាន់ និងការចាប់អារម្មណ៍ខ្ពស់ក្នុងចំណោមនិស្សិតកម្ពុជា និងជាផ្នែកមួយផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រទេសទាំងពីរ។
សម្តេចធិបតីបានលើកទឹកចិត្តឱ្យចក្រភពអង់គ្លេស បន្តយកចិត្តទុកដាក់ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះឱ្យកាន់តែរីកចម្រើន និងទូលំទូលាយបន្ថែមទៀត។ បន្ថែមពីនេះ, សម្តេចធិបតី និងលោកជំទាវបានបន្តពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ រវាងកម្ពុជា និងចក្រភពអង់គ្លេស ជាពិសេសការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ពីវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល និងកិច្ចសហការជាមួយបណ្តាប្រទេសនានា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
សម្តេចធិបតីបានសង្កត់ធ្ងន់ថា វិធានការនេះនឹងត្រូវបន្តអនុវត្តជាប្រចាំ រហូតដល់មានការបោសសម្អាតក្រុមឧក្រិដ្ឋជនទាំងនេះឱ្យអស់ពីកម្ពុជា។ លោកជំទាវអនុរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់កម្ពុជា។
មុននឹងបញ្ចប់ សម្តេចធិបតី និងលោកជំទាវក៏បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសទាំងអស់ ដើម្បីរួមចំណែកធានាបាននូវសន្តិភាព និងវិបុលភាពពិភពលោក៕
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia