柬中举行湄公河澜沧江合作项目工作午宴
分类外交
事件时间2026-08-18
地点金边
来源柬埔寨外交国际合作部
发布时间2026/08/19 19:05
详情描述
2026年8月18日,柬埔寨外交与国际合作部国务秘书兼柬埔寨湄公河-澜沧江合作国家秘书处主席坎·帕利(KAN Pharidh),在金边为中国工作组代表团举行工作午宴。中国外交部亚洲司顾问王德新(WANG Dexin)及中国驻柬埔寨大使馆代表出席活动。
双方在午宴期间讨论了湄公河-澜沧江合作专项基金项目的实施进展,并重申将共同加强湄公河-澜沧江合作框架,确保相关项目为区域内各国人民带来实际利益。
同日,中国代表团在金边实地考察了两个由湄公河-澜沧江合作专项基金资助的项目现场,分别是柬埔寨卫生部下属的国家疟疾、寄生虫病与昆虫学中心,以及妇女事务部下属的湄公河-澜沧江区域妇女创业发展中心。
在结束此次柬埔寨工作访问前,中国代表团还前往柬埔寨外交与国际合作部,与柬埔寨湄公河-澜沧江合作国家秘书处及相关项目执行部门的代表举行了工作会议。
📋 简要摘要 ▸
柬埔寨外交部国务秘书坎·帕利与中国外交部亚洲司顾问王德新举行工作午宴,讨论湄公河-澜沧江合作专项基金项目的实施进展。
📋 完整原文 ▸
នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ **ឯកឧត្តម កាន់ ផារិទ្ធ** រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានជាតិកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានរៀបចំអាហារថ្ងៃត្រង់ដើម្បីជាកិត្តិយសជូនគណៈប្រតិភូក្រុមការងារចិន ដឹកនាំដោយ **លោក WANG Dexin** ទីប្រឹក្សានៃនាយកដ្ឋានកិច្ចការអាស៊ី ក្រសួងការបរទេសសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយតំណាងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិននៅភ្នំពេញ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចការងារនៅកម្ពុជា។
ក្នុងអំឡុងពេលអាហារថ្ងៃត្រង់ភាគីទាំងពីរបានពិភាក្សាគ្នាប្រកបដោយផ្លែផ្កាស្តីពីវឌ្ឍនភាពនៃការអនុវត្តគម្រោងគាំទ្រដោយមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងហើយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងធានាថាគម្រោង របស់កិច្ចសហប្រតិបត្តិការនេះផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសមេគង្គ-ឡានឆាង។
នាថ្ងៃដដែល គណៈប្រតិភូចិនក៏បានចុះពិនិត្យទីតាំងអនុវត្តគម្រោងផ្ទាល់ចំនួនពីរកន្លែងនៅរាជធានីភ្នំពេញ រួមមានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនភាពស្ត្រីក្នុងតំបន់មេគង្គ-ឡានឆាង នៃក្រសួងកិច្ចការនារី។
មុននឹងបញ្ចប់ទស្សនកិច្ចការងារនៅកម្ពុជា គណៈប្រតិភូចិនបានជួបប្រជុំពិភាក្សាការងារនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយនឹងលេខាធិការដ្ឋានជាតិកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធដែលអនុវត្តគម្រោងក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
On 18 August 2026, **His Excellency KAN Pharidh**, Secretary of State of the Ministry of Foreign Affairs and International Cooperation and Chair of the National Secretariat of Cambodia for Mekong-Lancang Cooperation, hosted a luncheon in honour of the Chinese joint working group, led by **Mr. WANG Dexin**, Counsellor of the Department of Asian Affairs of the Ministry of Foreign Affairs of the People’s Republic of China, together with representatives of the Embassy of the People’s Republic of China in Phnom Penh during their working visit to Cambodia.
During the luncheon, both sides held fruitful discussions on progress in the implementation of projects supported by the Mekong-Lancang Cooperation Special Fund (MLCSF) and reaffirmed their shared commitment to further strengthening the MLC framework and ensuring that its cooperation projects deliver concrete benefits to the peoples of the Mekong-Lancang countries.
On the same day, the Chinese Delegation also conducted site visits of the MLCSF-funded projects in Phnom Penh, including the National Center for Parapsychology Entomology and Malaria Control of the Ministry of Health and the Women’s Economic Empowerment and Entrepreneurship Development Center of the Ministry of Women's Affairs.
Before concluding its working visit in Cambodia, the Chinese Delegation held a meeting at the Ministry of Foreign Affairs and International Cooperation with the National Secretariat of Cambodia for Mekong-Lancang Cooperation and representatives of relevant implementing agencies of the MLC Special Fund projects.