柬埔寨卫生部长出席东盟会议 探讨应对双重疾病负担





分类医疗
事件时间2026-09-09
地点吉隆坡
来源柬埔寨卫生部
发布时间2026/09/09 19:26
详情描述
2026年9月9日,柬埔寨卫生部长秦拉在马来西亚吉隆坡出席第17届东盟卫生部长会议(AHMM)。本次会议由马来西亚卫生部长拿督斯里祖基菲里主持,东盟各成员国卫生部长及东盟副秘书长参会。
会议重点讨论了“消除工作壁垒与建立战略联盟:应对传染病与非传染病双重疾病负担”的相关议题。秦拉在发言中指出,当前卫生系统存在结构性割裂问题,建议将工作模式转向系统性思维,以应对日益增长的非传染性疾病及慢性病挑战。
为实现这一目标,秦拉提出了六项核心战略:一是实施包容性与预防性护理;二是加速推进卫生系统数字化;三是强化领导力以明确共同目标;四是开展多学科卫生人员培训;五是加强初级卫生保健并优化融资结构;六是完善基于数据与法律框架的治理体系。
秦拉强调,消除部门间的工作壁垒旨在构建互联互通的卫生系统,核心在于以患者为中心,从而提升公众对医疗服务的信任度。会议最终就提升东盟区域卫生福祉达成了多项战略共识。
📋 简要摘要 ▸
柬埔寨卫生部长秦拉在吉隆坡出席第17届东盟卫生部长会议,重点讨论如何消除工作壁垒,建立战略联盟以应对传染病与非传染病的双重挑战。
📋 完整原文 ▸
កិច្ចប្រជុំចង្អៀត (AHMM Retreat) ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧
—————
**ទីក្រុងគូឡាឡាំពួ៖ **នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត (AHMM Retreat) ដែលផ្តោតលើការពិភាក្សាស៊ីជម្រៅលើប្រធានបទ «ការលុបបំបាត់របាំងធ្វើការដាច់ដោយឡែកពីគ្នា និងការបង្កើតកម្លាំងសរុប៖ កិច្ចប្រជុំយុទ្ធសាស្ត្រស្តីពីការរៀបចំទិសដៅឆ្លើយតបនឹងបន្ទុកទ្វេដងនៃជំងឺឆ្លង និងជំងឺមិនឆ្លងរបស់អាស៊ាន» ក្រោមការដឹកនាំសម្របសម្រួលដោយ ឯកឧត្តម Datuk Seri Dr. Haji Dzulkefly Ahmad រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី និងជាប្រធានកិច្ចប្រជុំ AHMM លើកទី១៧ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសសមាជិកអាស៊ាន និងអគ្គលេខាធិការរងអាស៊ាន។
នៅក្នុងមតិអន្តរាគមន៍នៃកិច្ចប្រជុំ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានរំលេចអំពីបញ្ហាប្រឈមនៃរចនាសម្ព័ន្ធប្រព័ន្ធសុខាភិបាលបច្ចុប្បន្ន ដែលនៅតែមានភាពដាច់ដោយឡែកពីគ្នា (Silos) និងស្នើឱ្យប្រែក្លាយប្រព័ន្ធសុខាភិបាលទៅជា «ការគិតបែបប្រព័ន្ធ (Systems Thinking)»។ ដើម្បីដោះស្រាយកិច្ចការប្រឈមនេះ និងឈានទប់ទល់ការកើនឡើងយ៉ាងឆាប់រហ័សនៃជំងឺមិនឆ្លង និងជំងឺរ៉ាំរ៉ៃ ឯកឧត្តមសាស្ត្រាចារ្យ បានចែករំលែកនូវយុទ្ធសាស្ត្រគន្លឹះចំនួន ៦ ចំណុច៖១. អនុវត្តទម្រង់ថែទាំតាមបែបបរិយាបន្ន និងបង្ការជាមុន ២. ពន្លឿនការប្រើប្រាស់ប្រព័ន្ធសុខាភិបាលឌីជីថល ៣. ពង្រឹងភាពជាអ្នកដឹកនាំក្នុងការតម្រង់ទិសគោលដៅរួម ៤. អភិវឌ្ឍការបណ្តុះបណ្តាលមន្ត្រីសុខាភិបាលបែបពហុជំនាញ ៥. ពង្រឹងសេវាសុខាភិបាលបឋម និងកាត់បន្ថយភាពផ្ទុយគ្នានៃហិរញ្ញប្បទាន ៦. ពង្រឹងអភិបាលកិច្ចផ្អែកលើទិន្នន័យ និងក្របខ័ណ្ឌច្បាប់។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសង្កត់ធ្ងន់បន្ថែមថា ការលុបបំបាត់របាំងដែលធ្វើការដាច់ដោយឡែកពីគ្នា គឺដើម្បីកសាងបាននូវប្រព័ន្ធសុខាភិបាលដែលមានការតភ្ជាប់គ្នាតែមួយ ដោយតម្កល់តម្រូវការរបស់អ្នកជំងឺជាស្នូលកណ្តាល (patient-centered care) និងពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។
កិច្ចប្រជុំបានបញ្ចប់ ដោយទទួលបានធាតុចូលជាយុទ្ធសាស្ត្រសំខាន់ៗក្នុងការលើកកម្ពស់សុខុមាលភាពតំបន់អាស៊ាន។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter](https://x.com/MohCambodia))
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)