金边市堆谷区发生仓库火灾







分类社会新闻
事件时间2026年4月14日下午2时40分
地点金边市堆谷区谷罗卡分区
来源CNC热闻
发布时间2026/04/14 18:26
详情描述
2026年4月14日下午2时40分,金边市堆谷区谷罗卡分区发生一起火灾,一处布料仓库起火。当地居民发现浓烟后报警,金边市消防局迅速调派多辆消防车赶赴现场进行扑救。目前火势已得到控制,未造成人员伤亡。起火原因尚不明确,相关部门正在进行调查。
📋 完整原文 ▸
មានអគ្គិភ័យ បានឆាបឆេះទីតាំងឃ្លាំងស្តុកក្រណាត់មួយកន្លែង កាលពីវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ។ ទីតាំងកើតហេតុ ស្ថិតនៅចំណុចដីឡូតិ៍មួយកន្លែង ក្នុងមូលដ្ឋានសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា៖ មុនពេលកើត គេបានឃើញផ្សែងហ៊ុយចេញពីផ្ទះឃ្លាំងស្តុកក្រណាត់ធំមួយ រួចបង្កជាអណ្តាតភ្លើងយ៉ាងធំ ឆាបឆេះយ៉ាងសន្ធោសន្ធៅ ទើបពលរដ្ឋក្នុងភូមិនាំគ្នាស្រែកឲ្យជួយយកទឹកពន្លត់ និងខ្លះទៀតរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានដើម្បីសុំរថយន្តពន្លត់អគ្គិភ័យ ។
បន្ទាប់ពីទទួលដំណឹងនេះ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញពីគោលដៅជិតបំផុត ទៅអន្តរាគមន៍ភ្លាមៗផងដែរ ។ នៅក្នុងការអន្តរាគមន៍នេះ មន្ត្រីជំនាញបាននិងកំពុងបន្តធ្វើការគ្រប់គ្រងស្ថានការណ៍ដោយធ្វើយ៉ាងណាមិនឲ្យរាលដាល និងមិនមាននរណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នោះឡើយ ។ ទោះជាយ៉ាងណា មូលហេតុនៃការឆេះ មន្ត្រីជំនាញមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ដោយបច្ចុប្បន្ន កំពុងធ្វើការស្រាវជ្រាវជាបឋមសិន ៕
ដោយ រដ្ឋ រង្សី