柬埔寨卫生部推动全国公共医疗机构数字化转型及电子病历系统(EMR)应用
| 分类 | 医疗卫生 |
| 事件时间 | 2026年4月2日 |
| 事件地点 | 金边(通过Zoom会议) |
| 发布时间 | 2026-04-03 10:53 |
新闻摘要
卫生部国务秘书主持会议,讨论在各级转诊医院部署电子病历系统,旨在通过数字技术提升医疗服务质量与效率。
ក្រសួងសុខាភិបាលជំរុញការធ្វើបរិវត្តកម្មឌីជីថល តាមរយៈការពង្រីកការប្រើប្រាស់ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិក (EMR) នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ទូទាំងប្រទេស
——
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីតម្រូវការ និងការរៀបចំផែនការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិក (EMR) នៅតាមមន្ទីរពេទ្យបង្អែកគ្រប់កម្រិត (ខេត្ត-ស្រុក) តាមរយៈប្រព័ន្ធនិម្មិត Zoom។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងឆ្លើយតបតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយ របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងបរិយាបន្ន នៃការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។ នេះជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់ក្រសួងសុខាភិបាល ក្នុងការជំរុញឱ្យវិស័យសុខាភិបាលកម្ពុជា ឈានឆ្ពោះទៅរកយុគសម័យឌីជីថលពេញលេញ ដើម្បីសុខុមាលភាពរបស់ប្រជាជន។
**🌐** [Website](https://moh.gov.kh/kh/home
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibex…
📱 [Telegram](https://t.me/MOHCambodia
📱 [X (twitter)](https://x.com/MohCambodia
📱 [Tiktok](https://www.tiktok.com/@mohcambodia
📱 [YouTube](https://www.youtube.com/@MOHCambodia)