拉塔纳基里省小象“诺埃尔”遭不明人士射箭伤害
| 分类 | 社会新闻 |
| 事件时间 | 2026年3月31日至4月1日 |
| 事件地点 | 柬埔寨拉塔纳基里省伦帕县 |
| 发布时间 | 2026-04-09 16:08 |
新闻摘要
拉塔纳基里省一只名为“诺埃尔”的小象在社区森林觅食时,被不明人士用箭射中腹部。目前小象已获救并被送往艾拉瓦塔大象保护区,相关部门已向当地警方报案。
កូនដំរី១ក្បាល ត្រូវបានជនអនាមិក«បាញ់ព្រួញ»ក្នុងព្រៃសហគមន៍ ក្នុងស្រុកលំផាត់ ខេត្តរតនគិរី
រតនគិរី៖ កូនដំរី ដែលមានឈ្មោះ«ណូអែល» ត្រូវបានប្រទះឃើញឈើបានដោតជាប់ពោះ ត្រូវបានមន្ត្រីជំនាញបញ្ជាក់ថាមិនមែនជាឈើធម្មតាទេ តែគឺជាព្រួញ បាញ់ចំចំនួន២កន្លែង ដោយជនអនាមិក។ បច្ចុប្បន្នកូនដំរីណូអែល ត្រូវបានសង្រ្គោះបឋម និងនាំមកកាន់ទីតាំងដែនជម្រកដំរី អៃរាវត្តា។
បើតាមលោកស្រី ខៃ ចិន្តា ជាប្រធានសមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវតា្ត បានបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ប្រមាណជា ៤:៣០នាទី រសៀល ហ្មដំរីលោក អ៊ិលអេន បាននាំមេដំរី អ៊ីកែវ និង កូនដំរី ណូអែល ឱ្យទៅស៊ីចំណីក្នុងព្រៃសហគមន៍។ លុះព្រឹកឡើងថ្ងៃទី១ ខែមេសា លោកក៏ទៅយកដំរីទាំង២មកទីតាំងអភិរក្សវិញ នៅពេលទៅដល់លោកបានប្រទះឃើញឈើបានដោតជាប់ពោះកូនដំរីណូអែល។ ហ្នដំរី អ៊ិលអេនបានប្រញាប់ដកឈើនោះ ប៉ុន្តែវាមិនមែនជាឈើធម្មតា វាគឺជាព្រួញ ចំនួន២កន្លែង ដែលបានបាញ់ដោយជនអនាមិក។
អ្នកជំនាញ បានដំណើរការសង្រ្គោះបឋម ព្រមទាំងបាននាំយកមេដំរី អ៊ីកែវ និង កូនដំរី ណូអែល មកកាន់ទីតាំងដែនជម្រកដំរី អៃរាវត្តា។បន្ទាប់ពីការសង្រ្គោះបានចប់រួចរាល់ មន្ត្រីជំនាញបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ នគរបាលរដ្ឋបាល ឃុំល្បាំង ស្រុកលំផាត់។