BVM与Intertek签署战略协议 提升燃油质量检测标准










类型other
发布时间2026/08/28 18:09
详情描述
2026年8月28日下午,柬埔寨商业部部长占尼莫出席在金边凯悦酒店举行的战略合作签约仪式。Bright Victory Mekong Petroleum(BVM)与Intertek正式签署关于燃油质量检测的谅解备忘录。
此次合作旨在通过技术协作提升燃油品质标准。BVM将借助Intertek在燃油质量合规性保障方面的专业能力,进一步强化其业务运营。
占尼莫部长在仪式上对BVM的业务扩张及提升燃油质量的战略举措表示认可。同时,商业部对所有在柬燃油进口及分销企业提出以下要求:
第一,BVM与Intertek需严格履行谅解备忘录内容,确保技术执行的严谨性与合作的实效。
第二,燃油进口及分销企业应密切关注中东地区局势及国际能源市场动态,以便及时采取应对措施。
第三,鼓励企业持续提升燃油供应的规模与质量,并总结过往经验以优化运营。
第四,企业需配合政府确保燃油及天然气的供应稳定性,并严格执行商业部及相关部门发布的零售价格指导。
第五,所有燃油分销网络及站点必须遵守技术与质量标准,确保市场公平竞争,维护消费者权益,并严格遵守现行法律法规。
📋 简要摘要 ▸
柬埔寨商业部部长占尼莫出席BVM与Intertek的战略合作签约仪式。双方将共同致力于燃油质量检测,通过技术合作提升燃油品质,确保市场供应符合标准。
📋 完整原文 ▸
លោកជំទាវ ចម និម្មល អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រសម្រាប់ការពិនិត្យគុណភាពប្រេងឥន្ធនៈ រវាងក្រុមហ៊ុន Bright Victory Mekong Petroleum (BVM) និងក្រុមហ៊ុន Intertek
...
(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រសម្រាប់ការពិនិត្យគុណភាពប្រេងឥន្ធនៈ រវាងក្រុមហ៊ុន Bright Victory Mekong Petroleum (BVM) និងក្រុមហ៊ុន Intertek ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រុមហ៊ុនទាំងពីរ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។
ថ្លែងនាឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ និងថ្លែងកោតសរសើរដល់ ក្រុមហ៊ុនប្រេងឥន្ធនៈ BVM ចំពោះការរីកចម្រើននៃការធ្វើធុរកិច្ច ជាពិសេស ការបើកការដ្ឋានពង្រីកពោងស្តុកប្រេងឥន្ធនៈ និង ការបោះជំហានជាយុទ្ធសាស្រ្ត ក្នុងការពង្រឹងគុណភាពប្រេងឥន្ទនៈមួយកម្រិតទៀត តាមរយៈកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្រ្តជាមួយ ក្រុមហ៊ុន Intertek ដែលជាក្រុមហ៊ុនដ៏ល្បី ទទួលបានការជឿទុកចិត្ត លើជំនាញឯកទេសការធានាអនុលោមភាព គុណភាពប្រេងឥន្ធនៈ។
ទន្ទឹមនោះ លោកជំទាវរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ក្រុមហ៊ុននាំចូលនិងចែកចាយប្រេងឥន្ធនៈ ទាំងអស់នៅកម្ពុជា ចំពោះកិច្ចសហការដ៏ល្អប្រសើរ និងស្មារតីបត់បែនខ្ពស់ ក្នុងការចូលរួមដោះស្រាយវិបត្តិ ជាមួយរាជរដ្ឋាភិបាល។ លោកជំទាវរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ លើការធ្វើធុរកិច្ចដោយសុចរិតភាព ការប្រកួតប្រជែងដោយស្មើភាព ស្មោះត្រង់ ការលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់និងជម្រាបជូនអំពីគំនិតផ្តួចផ្តើមរបស់ក្រសួងក្នុងការវាយតម្លៃនិងផ្តល់រង្វាន់ធុរកិច្ចលើការប្រកាន់ខ្ជាប់នូវគោលការណ៍ទំនួលខុសត្រូវសង្គម (CSR)។
ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួនដល់តួអង្គពាក់ព័ន្ធ ដើម្បីជាវិភាគទានដល់ការរៀបចំទិសដៅប្រតិបត្តិការធុរកិច្ចបន្ត ដូចតទៅ៖
ទី១-ក្រុមហ៊ុនប្រេងឥន្ធនៈ BVM និង ក្រុមហ៊ុន Intertek ត្រូវអនុវត្ត អនុស្សរណៈ នៃការយោគយល់គ្នានេះ ដោយពេញលេញ ប្រកបស័ក្តិសិទ្ធិភាព ភាពស្មោះត្រង់ ភាពម៉ត់ចត់ផ្នែកបច្ចេកទេស និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ
ទី២-ក្រុមហ៊ុននាំចូលនិងចែកចាយប្រេងឥន្ធនៈទាំងអស់ បន្តប្រុងប្រយ័ត្នខ្ពស់ និងបន្តតាមដានជាប់ជាប្រចាំនូវការវិវត្តនៃវិបត្តិប្រេងឥន្ធនៈនៅតំបន់ជម្លោះមជ្ឈឹមបូព៌ា និយាយដោយទ្បែក និងវិស័យថាមពលអន្តរជាតិ និយាយជារួម ដើម្បីអាចរួមគ្នាត្រៀមដាក់ចេញវិធានការដោះស្រាយ បានទាន់ពេលវេលា និងចំទិសដៅ
ទី៣-លើកទឹកចិត្តដល់ក្រុមហ៊ុននាំចូលនិងចែកចាយប្រេងឥន្ធនៈក្នុងស្រុកទាំងអស់ បន្តអភិវឌ្ឍខ្លួន និងពង្រឹងសមត្ថភាពបន្ថែមទៀតទាំងបរិមាណនិងគុណភាព និងសិក្សាពីមេរៀនពិសោធន៍ កន្លងមក
ទី៤-ស្នើក្រុមហ៊ុននាំចូលនិងចែកចាយប្រេងឥន្ធនៈ បន្តផ្តល់នូវកិច្ចសហការដ៏ល្អប្រសើរ និងជិតស្និទ្ធ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការធានានូវនិរន្តរភាព នៃការផ្គត់ផ្គង់ប្រេងឥន្ធនៈនិងហ្គាសនិងបន្តអនុវត្តយ៉ាងគត់មត់តាមសេចក្តីណែនាំបច្ចេកទេសនិងសេចក្តីជូនដំណឹងអំពីថ្លៃលក់រាយ ចេញដោយក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធ
ទី៥-ក្រុមហ៊ុននាំចូលនិងចែកចាយប្រេងឥន្ធនៈ រួមទាំងគ្រប់ស្ថានីយនិងដេប៉ូនៅ ក្នុងបណ្តាញចែកចាយរបស់ខ្លួនអនុវត្តឱ្យបានគត់មត់នូវបទដ្ឋានបច្ចេកទេសនិងគុណភាព សំដៅធានាបាននូវការប្រកួតប្រជែងដោយស្មើភាព យុត្តិធម៌ សុចរិតភាព និងធានាបាននូវកិច្ចការពារអ្នកប្រើប្រាស់ អនុលោមតាមច្បាប់និងបទដ្ឋានគតិយុត្តិជាធរមាន។
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))