企业管理启示

类型BUSINESS
发布时间2026/08/27 08:13
详情描述
在企业管理中,领导者的行为直接决定了团队的执行力。一则关于“砖模”的寓言揭示了以身作则的重要性。
故事讲述了一位砖窑厂老板,他要求员工早起工作、节约材料并保证砖块平整,但自己却经常迟到、浪费资源且疏于管理,还频繁指责员工。结果,生产出的砖块全部弯曲且易碎。一位老工匠指出,问题出在“模具”本身,如果模具是弯的,无论员工如何努力,砖块都不可能平整。
这则寓言的核心含义在于,领导者就是企业的“模具”。如果领导者自身不遵守纪律,就无法要求员工做到。
意识到这一点后,该老板开始改变管理方式。他带头准时到岗,严格管理资源,并学会倾听与反思。随着领导者的转变,员工也随之改变,最终不仅产品质量得到提升,客户的信任度也随之回升。
对于企业管理者而言,若希望员工具备纪律性、忠诚度与责任感,必须先从自身做起,通过实际行动为团队树立榜样。
📋 简要摘要 ▸
文章通过“砖模”寓言,强调企业领导者在要求员工遵守纪律前,必须先以身作则,否则企业文化难以建立。
联系方式
电话095-***-07
📋 完整原文 ▸
«មុននឹងដឹកនាំអ្នកដទៃ ត្រូវចេះដឹកនាំខ្លួនឯងជាមុនសិន។»
📖 **រឿងពុម្ពឥដ្ឋកោង**
កាលពីព្រេងនាយ ម្ចាស់ឡឥដ្ឋម្នាក់បានណែនាំកូនជាងឱ្យមកធ្វើការតាំងពីព្រលឹម សន្សំសំចៃសម្ភារៈ និងផលិតឥដ្ឋឱ្យត្រង់ស្មើគ្នា។ ប៉ុន្តែខ្លួនគាត់តែងមកយឺត ខ្ជះខ្ជាយសម្ភារៈ មិនត្រួតពិនិត្យការងារ និងឆាប់ស្តីបន្ទោសអ្នកដទៃ។
មិនយូរប៉ុន្មាន ឥដ្ឋដែលផលិតបានសុទ្ធតែកោង និងងាយបែក។ ពេលមេជាងចំណាស់ម្នាក់ពិនិត្យ គាត់បានរកឃើញថា «ពុម្ពឥដ្ឋកោងតាំងពីដើម» ហើយពោលថា៖ «បើពុម្ពកោង ទោះកូនជាងប្រឹងធ្វើមួយរយដង ក៏ឥដ្ឋមិនអាចត្រង់បានដែរ។ អ្នកដឹកនាំក៏ដូចគ្នា បើខ្លួនមិនគោរពវិន័យ ក៏ពិបាកឱ្យអ្នកដទៃគោរពវិន័យដែរ។»
ម្ចាស់ឡបានភ្ញាក់រលឹកថា ខ្លួនគាត់គឺជា «ពុម្ព» របស់កូនជាង។ ចាប់ពីថ្ងៃនោះ គាត់មកធ្វើការមុនគេ គ្រប់គ្រងធនធានបានល្អ ចេះស្តាប់ និងទទួលស្គាល់កំហុស។ កូនជាងក៏ផ្លាស់ប្តូរតាម ធ្វើឱ្យគុណភាពផលិតផល និងទំនុកចិត្តរបស់អតិថិជនកើនឡើងវិញ។
🎓 **មេរៀន៖** អ្នកដឹកនាំគឺជា «ពុម្ព» របស់ក្រុមការងារ។ ចង់ឱ្យបុគ្គលិកមានវិន័យ ស្មោះត្រង់ និងទទួលខុសត្រូវ ម្ចាស់សហគ្រាសត្រូវធ្វើជាគំរូជាមុនសិន។
+++++
[សូមចុចទីនេះ 📲 ចូលជាសមាជិក](https://t.me/Cambobiz)
+++++
🏢ឧបត្ថម្ភ៖ [QBIZ SOLUTION Co.,Ltd ](https://t.me/qbizs/468)
📱ទូរស័ព្ទ: 095806807