暹粒维曼索卡博物馆展出20世纪初的古董留声机
发布时间2026/04/15 09:45
📋 完整原文 ▸
«ក្បាលចាក់ស៊ីឡាំង»៤គ្រឿង ផលិតនៅដើមសតវត្សទី២០ មានតាំងនៅសារមន្ទីរវត្ថុបុរាណវិមានសុខា
សារមន្ទីរវិមានសុខា ស្ថិតក្នុងក្រុងសៀមរាប មានតាំងវត្ថុបុរាណជាច្រើនប្រភេទ ក្នុងនោះមាន ម៉ាស៊ីនចាក់សំឡេងមានពីរបីប្រភេទ ជាពិសេសគឺក្បាលចាក់ស៊ីឡាំង១០គ្រឿង ដែល ដាក់តាំងនៅកន្លែងផ្សេងៗគ្នា។ គឺជាក្បាលចាក់ស៊ីឡាំងពីសម័យដើម ដែលមានមេក្រូធំៗ រាងដូចផ្កាត្រកួន(ឬផ្កាត្រែ)។ ក្បាលវាធ្វើអំពីដែក ហើយមានឈើជុំវិញ ហើយក៏មានកេស ការពារខ្លះជាប់ជាមួយ។ សូមជម្រាបថា មុននឹងចាក់ឌីស គេបានបង្កើតក្បាលចាក់ស៊ីឡាំង ដើម្បីផ្ទុកសំឡេង។ ក្នុងចំណោមក្បាលចាក់ស៊ីឡាំងនោះ មាន១គ្រឿងដែលស្ថិតនៅជាន់ ទី១ មានសរសេរឈ្មោះម៉ាក Thomas A. EDISON ដែលមកពីសហរដ្ឋអាម៉េរិក។ គឺជាប្រ ភេទ GEM ម៉ូឌែល C។ លោក EDISON Thomas បានចាប់ផ្ដើមផលិតក្បាលចាក់ស៊ីឡាំង ក្នុងសតវត្សទី១៩ ហើយប្រ ភេទ GEM មូឌែល Cនេះ ត្រូវបានបង្កើតឆ្នាំ១៩០២។ មេក្រូមាន ប្រវែង២៦សង់ទីម៉ែត្រ និងអង្កត់ផ្ចិត២០សង់ទីម៉ែត្រ។ ក្បាលមានមានបណ្ដោយ ២៥សង់ ទីម៉ែត្រ និងទទឹង១៩សង់ទីម៉ែត្រ។ ដំឡើងហើយក្បាលចាក់ស៊ីឡាំងជាមួយមេក្រូមានកម្ពស់ ៤៣សង់ទីម៉ែត្រ។ ដើម្បីធ្វើឲ្យក្បាលចាក់ស៊ីឡាំងនវ វិលគឺប្រើកម្លាំងរ៉ឺសរ ពោលមុនប្រើក្បាលចាក់ស៊ីឡាំងនេះ ត្រូវបង្វិលម៉ានីវែលសិន។